ប្រទេសបានកាន់របបផ្តាច់ការនៅមុនសង្រ្គាមលោកលើកទី២មាន ប្រទេសអ៊ីតាលី ប្រទេសអាឡឺម៉ង់ ប្រទេសអេស្ប៉ាញ ប្រទេសព័រទុយកាល់ ប្រទេសរូស៊ី ប្រទេសអូទ្រីស ហុងគ្រី ។
vrean.com Latest Questions
ចាប់ពីឆ្នាំ ១៩៣៨ ដល់១៩៣៩ មានវិបត្តិធំៗ មាន • វិបត្តិនៅឆេកូស្លូវ៉ាគី ៖ សន្និសទីក្រុងមុយនិច (ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ១៩៣៨ ) បានលក់ប្រទេសឆេកូស្លូវ៉ាគី ឱ្យអ៊ីត្លែលើខ្នងប្រជារាស្រ្ត • សន្ធិសញ្ញាមិនឈ្លានពានគ្នាទៅវិញទៅមក រវាងសូវៀត អាឡឺម៉ង់ ត្រូវបានចុះហត្ថលេខានៅលើថ្ងៃទី ២៣ ខែសីហា ឆ្នាំ ១៩៣៩ ...
ការជ្រើសតាំងស្តេចថ្មីឱ្យឡើងសោយរាជ្យ ត្រូវប្រព្រឹត្តទៅតាមប្រពៃណីគឺយកតែរាជបុត្រច្បង បុត្របន្ទាប់ជ្រើសតាំងជាឩបរាជ ជូនកាលព្រះរាជាដែលដាក់រាជ្យឱ្យបុត្រមានតួនាទីជាឩភយោរាជ សម្រាប់ធ្វើជាប្រឹក្សា ព្រោះស្តេចដែលសោយរាជ្យមានវ័យក្មេងពេក ។
គ្រឹះសេដ្ឋកិច្ចនៃប្រទេសញូសេឡែនមាន • ផលិតផលកសិកម្ម និងពាណិជ្ជកម្មក្រៅប្រទេស ផលិតផលនាំចេញទៅលើទីផ្សារអន្តរជាតិ ប័រ ប្រូម៉ា សាច់ និងរោមចៀម ជាពិសេសទៅប្រទេសអង់គ្លេសទទួលប្រាក់បានចំណូលយ៉ាងច្រើន • ផលិតផលឩស្សាហកម្ម រកប្រាក់ចំណូលមិនចាញ់ប្រាក់ចំណូលកសិកម្មដែរ ។
ភាពខុសគ្នា្រវាងសហគ្រាសពីរប្រភេទគឺសហគ្រាសប្រមូលផ្ដុំផ្ដេកហៅថាត្រឹះ និងសហគ្រាសប្រមូលផ្ដុំបញ្ឈរ ៖ • សហគ្រាសប្រមូលផ្ដុំផ្ដេក គឺគេទិញសហគ្រាសទាំងឡាយដើម្បីត្រួតពិនិត្យ ដោយឪ្យសហគ្រាសទាំងនោះបង្កើតផលិតផលតែមួយមុខសម្រាប់ប្រកួតប្រជែងជាមួយផលិតផលណាមួយ ។ • សហគ្រាសប្រមូលផ្ដុំបញ្ឈរ គឺការប្រមូលផ្ដុំសហគ្រាសទាំងឡាយណាដែលចំាបាច់សម្រាប់បង្កើតផលិតផលណាមួយ ។
របរសិប្បកម្មនៅសម័យអង្គរមាន ទន្ទឹមនឹងកសិកម្ម សិប្បកម្មសម័យនោះ ក៏មានវឌ្ឍនភាពគួរឪ្យកត់សំគាល់ដែរ ។ គេនៅតែបន្ដផលិតចានក្បានក្អម ឆ្នាំង និង តម្បាញ ដើម្បីបំពេញតម្រូវការចាំបាច់ក្នុងស្រុកចំពោះគ្រឿងអលង្ការ ប្រជារាស្រ្ដខ្មែរមានការប៉ិនប្រសប់ និងមានទេពកោសល្យខ្ពស់ ។ គេចេះធ្វើចិញ្ចៀន កងដៃ កងជើង កាវ រយ៉ា មួក ប្រអប់ប្រាក់ ឬ ស្ពាន់ ។ ល ...
សភានៅក្នុងរបបសាធារណរដ្ឋទី៤មានអំណាចជ្រើសរើសនាយករដ្ឋមន្រ្ដីដែលមានអាណត្ដិ ៥ឆ្នាំ និងត្រួតពិនិត្យជាប្រចាំនូវសកម្មភាពនយោបាយដោយសភា ហើយសភាអាចដកហូតតំណែងគ្រប់ពេលវេលា បើសិនជាមានកំហុសឆ្គង ។ ដូច្នេះរបប នេះប្រគល់អំណាចធំធេងដល់សភាក្នុងការកំណត់អំណាចនីតិប្រតិបត្ដិ ចំណែកឯប្រធានាធិបតិវិញ ក៏ជ្រើសតាំងដោយសភាដែរសម្រាប់អាណត្ដិ ៧ឆ្នាំ ។
នៅក្នុងការបោះឆ្នោតឆ្នាំ១៩៧៩ គណបក្សឈ្នះគឺគណបក្សអភិរក្សនិយម ហើយនាយករដ្ឋមន្រ្ដីគឺលោស្រី ម៉ាការ៉េត ថាត់ឆឺ ដែលជាស្រ្ដីលើកដំបូង ។
ប្រទេសអង់គ្លេសបានចងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកនៅឆ្នាំ១៩៨០ ។
ប្រទេសចំនួនបីដែលមានដង់ស៊ីតេប្រជាជនខ្ពស់ជាងនោះគឺមាន ៖ • ប្រទេសម៉ាណាកូ ១៦,៧៧៩នាក់ក្នុងមួយគីឡូម៉ែត្រការេ • ប្រទេសសិង្ហបូរី ៦,៥៣៥នាក់ក្នុងមួយគីឡូម៉ែត្រការេ • ប្រទេសបុរីវ៉ាទីកង់ ១,៨៧៣នាក់ក្នុងមួយគីឡូម៉ែត្រការេ ។