ក្រោយពីពីកាន់កាប់ទីក្រុងព្រៃនគរ ពួកបារាំងមានបំណងឡើងតាមទន្លេមេគង្គ ចូលទៅកាន់ប្រទេសចិនប៉ែកខាងត្បូង ។ ប៉ុន្ដែត្រូវបានទទួលបរាជ័យគឺដោយសារទន្លេមេគ្គងមានឧបសគ្គច្រើនមិនអាចធ្វើដំណើរបានដូចដែលអ្វីគ្រោងទុកឡើយ ។
vrean.com Latest Questions
នៅពេលដែលព្រះបាទ នរោត្តម សីហនុ ធ្វើព្រះរាជបូនីយកិច្ចនៅក្រៅប្រទេស នៅក្នុងប្រទេសវិញពួកស្ដាំនិយមបានឈប់បង្កជម្លោះហើយបានរួបរួមជាមួយរាជវាំងនឹងរដ្ឋាភិបាល ។ ចំណែកឯប្រជាជនទាំងប្រុសទាំងស្រីចំនួន ៤០០ ០០០នាក់បានស័្មគ្រចិត្តបម្រើក្នុងកងជីវពលនារីក្លាហានដោយបានហ្វឹកហាត់យ៉ាងសកម្មហើយសន្យាថានឹងដង្ហែតាមព្រះបាទនរោត្តមសីហនុ ដើម្បីដណ្ដើមឯករាជ្យជូនជាតិមាតុភូមិឪ្យបានទោះបីត្រូវបូជាជីវិតក៏ដោយ ។
អង្គការសង្គមរាស្រ្ដនិយមបានបង្កើតឡើងនៅថ្ងៃ ទី ២២ ខែមីនា ឆ្នាំ ១៨៥៥ ដោយព្រះបាទនរោត្តម សីហនុ ។ អង្គការសង្គមរាស្រ្ដនិយមបានបង្កើតឡើងដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោត ជាសកលនៅខែកញ្ញា ឆ្នាំ១៨៥៥ ។
សាឡុត ស បានធ្វើដំណើរទៅប្រទេសវៀតណាមខាងជើងនៅឆ្នាំ ១៩៦៥ ហើយក្រោយមកធ្វើដំណើរទៅសប្រទេសចិនទៀត ។
ថ្នាក់ដឹកនាំនៃគណៈកម្មាធិការអចិន្រ្ដៃយ៍បក្សកុំមុយនីស្ដកម្ពុជាមានប៉ុល ពល ជាលេខាបក្ស និងនួនជា គឺអនុលេខាបក្ស ។ គណៈកម្មាធិការនេះមានសិទ្ធិអំណាចក្នុងការធ្វើសេចក្ដីសម្រេចចិត្តអនុម័តគោលនយោបាយ និងលក្ខខន្ដិកៈផ្សេងៗ ។
អ្នកដែលបន្ដតំណែងពីលោក ឆឺ ឈីល គឺលោក ក្លេមិន អាត់លី គាត់មពីគណបក្សការងារនិយម ។
ការបោះឆ្នោតជាលើកដំបូងនៅអាឡឺម៉ងខាងលិចត្រូវបានធ្វើឡើងនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៤៩ ។
បានជាសហភាពសូវៀតបានក្លាយជាទីផ្សារដ៏ធំរបស់អឺរ៉ុបខាងលិច ពីព្រោះសហភាពសូវៀត បានជួយនឹងវិបត្តិកសិកម្មយ៉ាងធ្ងន់ ពោលគឺ ផលិតផលមិនឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ដូចជា ស្រូវសាឡី ទឺកដោះសាច់ បន្លែ និងផ្លែឈើ ។
នៅក្រោយសង្រ្គាមលើកទី១ សេដ្ឋកិច្ចអាមេរិករីកចម្រើនខ្លាំងព្រោះប្រទេសនៅអឺរ៉ុបត្រូវស្ដារសេដ្ឋកិច្ចខ្លួនឡើងវិញដែលខូចខាតដោយសារសង្រ្គាមបានខ្ចីខ្លួនពីអាមេរិកជាច្រើនមានដល់១០ពាន់លាន។ដុល្លារអាមេរិកបានផលិតនូវផលិតផលជាច្រើននាំចូលទៅអឺរ៉ុបមានទឹកប្រាក់ ៧លានដុល្លារក្នុង១ឆ្នាំ។ នាំឪ្យសន្ទុះសេដ្ឋកិច្ចប្ដូរមុខមាត់ថ្មីទាំងស្រុង។ ការរីកចម្រើននេះដោយពេលជិត ១០ឆ្នាំ (១៩២២-១៩២៩)តែក្រោយមកអាមេរិកបានជួបវិបត្តិមួយធ្ងន់ធ្ងរ។
ក្រោយពីរីកចម្រើនអស់រយៈពេលជិត១០ឆ្នាំ សហរដ្ឋអាមេរិកជួបវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩ ដែលកើតចេញពីបញ្ហាលក់ផលិតផលមិនចេញ ឬដោយការផលិតច្រើនហួសហេតុពេកមិនសមតាមតម្រូវការ ទីផ្សាររួមតូច។ វិបត្តិនេះបានជិះឥទ្ធិពលទៅលើវិស័យឧស្សាហកម្ម ដោយសារផលិតផលលក់មិនចេញ ធ្វើឪ្យរោងចក្រមួយចំនួនធំបិទទ្វារ នាំឪ្យកម្មករបាត់បង់ការងារ។ ឯវិស័យកសិកម្មក៏ទទួលឥទ្ធិពលនេះដែរ។ កសិករលក់ផលិតផលមិនដាច់ធ្វើឪ្យពួកគេជួបការលំបាក។ ធនាគារស្ទើរទាំងអស់ត្រូវបិទត្រូវព្រោះគ្មានបង្វិល។ តាមការធ្វើជំនឿឆ្នាំ ១៩២៩ ធនាគារ ៧០០បិទទ្វារ នៅឆ្នាំ១៩២៨ ជនអាមេរិកចំនួន៦០% រកមិនបានចំនូល ២០០០ដុល្លារក្នុង១ឆ្នាំ ឯ៤០%រស់ក្រោមបន្ទាត់នៃភាពក្រីក្រ។ ឆ្នាំ១៩២៨ដល់ឆ្នាំ១៩៣៣ ពាណិជ្ជករជាង ១០០ពាន់នាក់ក្ស័យធន និងកម្មករ ...