ភូមិទាំង ៦ ដែលខ្មែរក្រហមបានបែងចែកមាន ៖ – ភូមិភាគបូព៌ា ( ភូមិភាគ ២០៣ ) មានខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និង ក្រចេះ ( ឆ្លូង ) ដឹកនាំដោយសោភឹម ។ – ភូមិ ឥសាន្ដ ( ភូមិភាគ ១០៨ ) ...
vrean.com Latest Questions
ទោះបីជាបារាំងបានរីកចម្រើនយ៉ាងនេះដ៏ដោយក៏បារាំងបានកើតមានវិបត្តិដ៏ធ្ងន់ធ្ងរមួយ វិបត្តិនេះបណ្ដាលមកពីមូលហេតុដូចជា ៖ • កសិករក្រីក្រលក់ផលិតផលមិនចេញ • ពាណិជ្ជកម្មតូចតាចត្រុវក្ស័យធនកម្មករបាត់បង់ការងារដោយសារតែការរីកចម្រើន បច្ចេកវិទ្យា និងហាងទំនិញធំៗ • សហគ្រាសតូចតាច ត្រូវបាត់បង់មុខរបរ ។
មេដឹកនាំនៃរបបខ្មែរក្រហម បានអះអាងថា “ពួកគេកសាប្រទេសមួយប្រកបដោយសមភាព ឯករាជ្យម្ចាស់ការ និងលុបបំបាត់សង្គមចាស់” ។ ការអះអាងនេះពុំត្រឹមត្រូវទេ ព្រោះធាតុពិតខ្មែរក្រហមបានបង្កើតឡើងនូវវណ្ណៈថ្មីពីរនៅក្នុងប្រទេស គឺប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី ។ • ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ គឺសំដៅលើប្រជាជនរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកម្មុយនីស្ដកម្ពុជាមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ ប្រជាជនទាំងនេះចែកជា២ទៀត គឺប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម ។ ប្រជាជនពេញសិទ្ធិ គឺប្រជាពលរដ្ឋណាគ្មានបងប្អូនសាច់ញាតិធ្វើការក្នុងរបបសាធារណៈរដ្ឋខ្មែរ ...
ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៩ ។
ចាប់ពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្នដើម្បីបង្រួបបង្រួមជាតិប្រជាជន និងអភិវឌ្ឍប្រទេសជាតិឪ្យរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្ដជាបន្ដបន្ទាប់ក្រោយការបោះឆ្នោត រួមមានដូចជា ៖ • យុទ្ធសាស្រ្ដឈ្នះ ឈ្នះ ១៩៩៣ ដល់ ១៩៩៨ • យុទ្ធសាស្រ្ដត្រីកោណ ១៩៩៨ ដល់ ២០០៣ • យុទ្ធសាស្រ្ដចតុកោណលើកទី១ ២០០៣ ដល់ ២០០៨។
ក្នុងរចនាបថ ដូចជា សំបូរព្រៃគុក ព្រៃក្មេង កំពង់ព្រះ គូលេន និងបាព្ទន។
នៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាមានដូចជា លោក ជា ស៊ីម លោកហ៊ុន សែន និង លោកហេង សំរិន ដែលជាអ្នកតស៊ូចេញមកពីវណ្ណៈកសិករ។
សន្និសីទក្រុងសឺណែវឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀងសម្រាប់កម្ពុជាដូចជា៖ • បញ្ឈប់ការឈប់បាញ់នៅកម្ពុជា • សេចក្ដីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងការបោះឆ្នោតភិបាលកម្ពុជាទាក់ទង់និងសម័្ពន្ធយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឧបត្ថត្ភកម្លាំងយោធាបរទេស។ • សេចក្ដីប្រកាសរបស់រដ្ឋាភិបាលបារាំងស្ដីពីការដកទ័ពបារាំងចេញទឹកដីឥណ្ឌូចិននិងគោរពដល់ឯករាជ្យនៃប្រទេសឥណ្ឌូចិន។
បានមនុស្សគ្រប់រូបមានតម្លៃដាច់ដោយឡែកពីគ្នាពីព្រោះមនុស្សម្នាក់ៗមានជំរើស គំនិត គោលដៅនៃ ជីវិត សកម្មភាព ចំណង់ចំណូលចិត្ត និងតម្រូវការមិនដូចគ្នាទេ ដោយផ្អែកទៅតាមការយល់ឃើញ ចំណេះដឹង ការជំនឿ បទពិសោធន៍ និងការអប់រំ។
ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាច លោកប្រធានាធិតី រ៉ូណាល់ រីហ្គេន បានធ្វើដូចតទៅ ៖ • រៀបចំគម្រោងបង្កើតសង្រ្គាមផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថវិកាច្រើនឥតគណនានិងទាមទារនូវបច្ចេកវិទ្យាខ្ពស់ ។ • ដាក់ពង្រាយកាំជ្រួចធុនភើស៊ីង២ (PersingII) នៅទ្វីបអឺរ៉ុប ដើម្បីប្រឆាំងនឹងកាំជ្រួចទំនើបធុន អេស អេស ២០(SS 20) របស់សហសូវៀត ។ • វាយប្រហារឡើងលើកោះគ្រីណាតដែលគាំទ្រដោយប្រទេសគូបា ។