សិលាចារឹកមានអត្ថប្រយោជន៍ដូចខាងក្រោម៖ ក. ចំពោះការសិក្សាប្រវត្តិវិទ្យា • សិលាចារឹកជាឯកសារដើមមិនអាចកែបន្លំ • សិលាចារឹកជាឯកសារ ឲ្យស្គាល់សន្ថតិវង្សព្រះមហាក្សត្រនានា • សិលាចារឹកជាឯកសារឲ្យស្គាល់ទឹកដីខ្មែរ • សិលាចារឹកជាឯកសារ ឲ្យស្គាល់លទ្ធិសាសនានានា • សិលាចារឹកជាឯកសារឲ្យស្គាល់ទំនាក់ទំនង និងទំនាស់រវាងប្រទេសជិតខាង • សិលាចារឹកជាឯកសារ ឲ្យស្គាល់អំពីជីវភាព សង្គម សេដ្ឋកិច្ច និងវប្បធម៌ • សិលាចារឹកជាឯកសារឲ្យស្គាល់ប្រាសាទបុរាណនានា ។ ខ. ចំពោះការសិក្សាអក្សរសិល្ប៍ ១. សិលាចារឹកជាភាសាខ្មែរ • សិលាចារឹកអង្គបុរី • សិលាចារឹកលលៃ • សិលាចារឹកភិមានអាកាស
vrean.com Latest Questions
បានជាខ្មែរត្រូវយល់ដឹងពីអរិយធម៌ខ្មែរ ពីព្រោះវាជាប្រការសំខាន់សម្រាប់ជន ជាតិខ្មែរគ្រប់រូប វប្បធម៌ខ្មែររីកចម្រើន ឬអន់ថយ ល្គឹកណា ខ្មែរ គ្រប់រូបស្គាល់ច្បាស់ពីវប្បធម៌របស់ជាតិខ្លួនពិតប្រាកដ ដើម្បីចៀសវាងការយល់ច្រឡំថាខ្មែរពុំមានអ្វីជាកំណើតដើមឡើយ ។
វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាចែកចេញជា៥ផ្នែក៖ • ទេសចរណ៍វប្បធម៌ ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ដែលមានប្រាសាទបុរាណ វត្តអារាម ទីក្នលែងសការះបូជា ទំនៀមទម្លាប់ បវេណី ល្បែងប្រជាប្រិយ របាំប្រជាប្រិយគ្រឿងតុបតែង ចម្លាក់សម្លៀកបំពាក់ជាដើម • ទេសចរណ៍ធម្មជាតិ ការធ្វើតំណើរកម្សាន្តនៅតាមតំបន់ដែលមានសម្រស់ធម្មជាតិទូរទៅបរិស្ថាននៃតំបន់ដែលមានការពារសត្វព្រៃ មច្ឆជាតិ និងរបៀបគ្រប់គ្រងការរស់នៅ ជំនឿ សាសនា ជាដើម • ទេសចរណ៍អរូបី ការធ្វើតំណើរកម្សាន្តនៅតាមតំបន់ដែលទាក់ទងនឹងសាសនាដូចជាការគោរពអារ្សអ្នកតានិងភាពអស្ចារ្យ • ទេសចរណ៍កែច្នៃ ការធ្វើតំណើរកម្សាន្តតាមតំបន់ដែលប្រែក្លាយទៅជារមណីដ្ធានកន្លែងកម្សាន្ត មជ្ឈមណ្ធលកីឡា ឆ្នេរសមុទ្រ • ទេសចរណ៍ជំនួញ ...
កត្តាដែលធ្វើឪ្យនយោបាយរបស់កុំមុយនីស្ដសូវៀតធ្លាក់ចុះ និងបានជំនឿមាន ៖ • វិបត្ដិខាងកសិកម្ម ដោយការប្រើជីគីមី និងថ្នាំពុលហួសប្រមាណដែលបានធ្វើឪ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានជិះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍កសិកម្ម ។ • វិបត្តិខាងសង្គម ដូចជា ការធ្លាក់ទឹកចិត្ត ការប្រមឹកស្រា បញ្ហាពុករលួយចាប់ពីថ្នាក់ ក្រោមដល់ថ្នាក់លើ ការថយចុះអាយុ និងកំណើនអត្រាមរណៈភាព ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រទី២ បានប្រកាសឪ្យប្រើប្រាស់ នៅថ្ងៃ ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣។
សញ្ញាផ្កាយនិងឆ្នូតនៅលើទង់ជាតិ USA តំណាងឲ្យ៖ • សញ្ញាផ្កាយចំនួន៥០ តំណាងឲ្យរដ្ឋទាំង៥០របស់USA • ឆ្នូតទាំង១៣គឺតំណាងឲ្យរដ្ឋទាំង១៣ដំបូងដែលបានប្រកាសឯករាជ្យពីចក្រភពអង់ភ្លេស ។
កំណែទម្រង់របស់បារំាងមកលើប្រទេសកម្ពុជាមានផលវិជ្ជមាននិងអវិជ្ជមាន ដូចជាៈ ផលវិជ្ជមាន៖ បារាំងបានស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្រ្តខ្មែរ បារាំងជួយអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ បារាំងបានជួយទាមទារខេត្តខ្មែរមួយចំនួនពីសៀមមកវិញតាមរយៈកិច្ចព្រមព្រៀងឆ្នាំ ១៩០៤ និង ១៩០៧ ដូចជាម្លូព្រៃ ស្ទឹងត្រែង បាត់ដំបង សៀមរាប ធ្វើទំនើបកម្មប្រព័ន្ធអប់រំ កសាងសាលារៀន មន្ទីរពេទ្យ រៀបចំរចនានុក្រមខ្មែរ ធ្វើកំណែទម្រង់វិស័យរដ្ឋបាល សេដ្ឋកិច្ច និងកសិកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាកសាងផ្លូវថ្នល់ ...
នៅទសវត្សឆ្នាំ ១៩៩០ ប្រទេសដែលជាដៃគូពាណិជ្ជកម្មជាមួយនឹងអ៊ីតាលីរួមមាន អាឡឺម៉ង់ បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក ។
• SNC ជាក្រុមប្រឹក្សាជាតិជាន់កម្ពុជា • បង្កើតនៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ ១៩៩០នៅទីក្រុងប៉ារីស • សម្ដេចនរោត្តមសីហនុជាប្រធាន និងសហប្រធានគឺប្រទេសបារាំង និងឥណ្ឌូណេស៊ី • មានសមាជិក១២រូបគឺ៦ រូបមកពីចលនាតស៊ូ និង៦ រូបទៀតមកពីរដ្ឋកម្ពុជា • មានការប្រជុំ៦លើក គឺនៅថៃ២លើក បារាំង អាមេរិក ឥណ្ឌូណេស៊ី និងចិន ។
អាណានិគមហូឡង់បានគាបសង្កត់ទៅលើចលនាជាតិនិយមដូចជា ៖ • ចាប់អ្នកជាតិយមដាក់គុក • បង្គ្រាបចលនាជាតិនិយមរបស់យុវជនឥណ្ឌនេស៊ីយ៉ាងព្រៃផ្សៃ • បំបាត់វប្បធម៍ ប្រពៃណី ផ្សព្វផ្សាយសាសនាគ្រិស្ត រើសអើងពណ៍សម្បូរ ។