យោងតាមអនុក្រឹត្យចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០០៨ ប្រទេសកម្ពុជាបានផ្លាស់់ប្តូរឈ្មោះក្រុងមកជាខេត្តមានចំនួន៣ រួមមានៈ • ក្រុងព្រះសីហនុ ប្តូរទៅជាខេត្តព្រះសីហនុ • ក្រុងកែប ប្តូរទៅជា ខេត្តកែប • ក្រុងប៉ៃលិន ប្តូរទៅជា ខេត្តប៉ៃលិន ។
vrean.com Latest Questions
ឳពុកម្តាយ សង្គម វត្តអារាម រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិខ្លះដូចជា Unesco និង Unicef ជាដើម ។
កំណែទម្រង់សង្គមរបស់បារាំងបារំាងបានផ្តល់ផលចំពោះសង្គមខ្មែរដូចជា៖ • វិស័យសង្គមៈ ពង្រឹងច្បាប់កម្មសិទ្ធិដីធ្លី លុបបំបាត់របបទាសភាព ផ្លាស់ប្តូរទំនៀមទម្លាប់របៀបុរាណ បង្កើតឲ្យមានកម្មសិទ្ធិលើដីធ្លីបង្កើតប្រព័ន្ធច្បាប់ថ្មី • វិស័យរដ្ឋបាលៈ ធ្លាប់តែមានភាពអណាធិបតេយ្យ អសមត្ថភាព និងគ្មានប្រសិទ្ធភាព ត្រូវបានជំនួសដោយរបៀបគ្រប់គ្រងរដ្ឋបាលថ្មី ដែលដឹកនាំដោយរ៉េស៊ីដង់បារាំង • វិស័យពាណិជ្ជកម្មៈ កើតឡើងនូវសកម្មភាពពាណិជ្ជកម្មយ៉ាងសកម្ម ក្នុងការទិញអចលនទ្រព្យការដាក់បញ្ចាំង និងការធ្វើជំនួញស្រូវអង្ករនៅក្នុងទីក្រុង • វិស័យកសិកម្មៈ បង្កើតឲ្យមានប្រព័ន្ធកសិកម្មតាមបែប កសិដ្ឋាន ដែលទទួលបានទិន្នផលច្រើនធ្វើឲ្យកម្ពុជាមានមុខមាត់នៅលើឆាកអន្តរជាតិ ។
អ្នកត្រូវនិយាយប្រាក់គេពីទោសនៃការប្រើប្រាស់ថ្នាំញៀននិងប្រាប់គេថាការប្រើប្រាស់គ្រឿងញៀនគឺខុសច្បាប់ហើយអាចជាគឺខុសច្បាប់ហើយអាចជាប់ពន្ធនគារពី១ខែទៅ១ឆ្នាំបើរំលោភសេពសន្ថវៈវិញនឹងត្រូវជាប់ពន្ធនាគារពី៥ឆ្នាំទៅ១៥ ឆ្នាំ ។
គេចែកប្រភេទនៃដំណឹងជា៤គឹ៖ • ដំណឹងរាយ • ដំណឹងសរុប • ដំណឹងមិនពិត ( ដំណឹងក្លែងក្លាយ ) • ដំណឹងខុស ។
១. រដ្ឋាភិបាល និងសភាត្រូវកើតឡើងដោយការបោះឆ្នោត ទៀងទាត់តាមកំណត់។ ក្នុងការបោះឆ្នោត ត្រូវមានបក្សនយោបាយច្រើន (ពហុបក្ស)ហើយជាការបោះឆ្នោតដោយសេរី និងយុត្តិធម៏។ ២. រាស្រ្តគ្រប់រូបមានសេរីភាពក្នុងការនិយាយស្តី ឬបង្កើតសមាគម៏ និងគោរពសាសនា។ ៣. មានការគ្រប់គ្រងតាមច្បាប់ដែលយកទៅអនុវត្តលើប្រជារាស្រ្តផង លើរដ្ឋាភិបាលផង និងលើស្ថាប័នរដ្ឋនានាផង។ ៤. ពលរដ្ឋទាំងអស់មានភារកិច្ចស្មើគ្នានៅចំពោះមុខច្បាប់ពោលគឺច្បាប់ការពារពលរដ្ឋទាំងអស់ស្មើៗ គ្នាហើយបើមានប្រព្រឹត្តបទល្មើស ច្បាប់ផ្តន្ទាទោសស្មើៗគ្នា មិនថាអ្នកមាន អ្នកក្រ រាស្រ្ត ឬមន្ត្រីឡើយ។ ៥. ...
ការតស៊ូចែកចេញជា២ផ្នែកគឺ៖
សង្គ្រាមលោកលើកទី២ ផ្ទុះឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ១៩៣៩ ដោយសារអាល្លឺម៉ង់លើទ័ពចូលប្រទេសប៉ូឡូញ។
នៅឆ្នាំ១៩៨៥ សហរដ្ឋអាមេរិកមានកំណើនប្រជាជនយ៉ាងខ្លាំងនេះបណ្ដាលមកពីនៅក្រោយសង្រ្គាមប្រជាជនអឺរ៉ុបបានធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិកដើម្បីកសាងជីវភាពឪ្យបានប្រសើរ
សា្ថនភាពសង្គម និងសេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្គ្រាមលោកលើកទី២ដូចជា៖ សា្ថនភាពសង្គម • មានការគាបសង្គត់ទៅលើអ្នកដែលរិះគន់របបដឹកនាំរបស់ពួកកុម្មុយនីស្តដោយបង្រ្គាបយ៉ាងសាហាវព្រៃផ្សៃ ព្រមទាំងចាប់ដាក់គុក ឬដាក់ទណ្ឌកម្មធ្វើការយ៉ាងធ្ងន់ធ្ងរបំផុត • ក្រោយមរណៈភាពស្តាលីនគឺមានការបន្ថយភាពរឹតត្បិតលើសេរីភាពរបស់អ្នករិះគន់ខ្លះៗ និងធ្វើឲ្យជីវភាពប្រជាជនកាន់តែប្រសើរ ។ ស្ថានភាពសេដ្ឋកិច្ច • ទទួលរងការខូតខាតយ៉ាងដំណំក្រោយសង្គ្រាម • មានកសាងសេដ្ឋកិច្ចឡើងវិញបានយ៉ាងប្រសើរ ដោយអនុវត្តផែនការ៥ឆ្នាំ • មានការពង្រីកអណ្តូងរ៉ែ ឆ្ពោះទៅពង្រឹងរោចក្រ និងផ្លូវដែកឲ្យបានច្រើនខ្សែថែមទៀត • ជម្រុញទៅលើវិស័យបច្ចេកវិទ្យា និងកសិកម្មយ៉ាងខ្លាំង។