ប្រាសាទព្រះវិហារបានដាក់ជាបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃចន្ច ទី០៧ ខែកកក្ដដាឆ្នាំ២០០៨ នៅទីក្រុងកេប៊ិចប្រទេសកាណាដាដែលរៀបចំឡើងដោយអង្កការយូណេស្កូក្នុងសម័យប្រជុំលើកទី៣២និងមានសមាជិកចំនួន២១ប្រទេសគាំទ្រជាឯកច្ឆនបញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។
vrean.com Latest Questions
ឧស្សាហកម្មនៅសាធារណៈរដ្ឋប្រជាធិបតយ្យ អាឡឺម៉ងខាងកើត ត្រូវ បានប្រមូលផ្គុំទៅតាមផ្នែកផលិតដែលមាន ១២៣ កន្លែង ទូទាំងប្រទេសដែលបែងចែកជា ផ្នែកធំៗ រួមមាន គីមី គ្រឿងម៉ាស៊ីន អេឡិចត្រូនិច ព្រមទាំងរោងចក្រស្លដែក វាយនភ័ណ្ឌ អុបទិច និងរថយន្ដ ។ នៅក្នុងរោងចក្រមួយៗ គេត្រូវប្រើមនុស្សយន្ដជំនួសមនុស្ស ដើម្បីបំពេញកង្វះខាតកម្មករជំនាញ ។
លទ្ធផលនៃសេដ្ឋកិច្ចសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម ក្នុងការផ្តល់អំណាចឲ្យបារាំងមាន ៖ • អនុញ្ញាតឲ្យខ្មែរស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបារាំង ជាថ្នូរនឹងការលើកម្ពស់ការផ្គត់ផ្គង់ដល់ព្រះបរមរាជវាំង និងសេចក្តីត្រូវការសំខាន់ៗ ។ • បង្កើតក្រុមការងារពិសេសដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាល បារាំង។ រាល់ការបង់ពន្ធទាំងអស់ដែលប្រមូលដោយមន្ត្រីខ្មែរ ត្រូវប្រគល់ទៅឲ្យក្រុមការងារពិសេស ។ បារាំងធ្វើដូចនេះដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងជួរមន្រ្តីពន្ធដារខ្មែរ ។
នៅក្នុងអង្កការសហប្រជាជាតិ មានប្រើភាសាជាផ្លូវការចំនួន៦គឺភាសាអង់គ្លេសបារាំង អេស្ប៉ាញ អារ៉ាប់ រុស្សី ចិន ។
សកម្មភាពរបស់កងទ័ពអាឡឺម៉ង់ មកលើប្រទេសប៉ូឡូញ និងសហភាពសូវៀត បានល្មើសទៅលើ ៖ • ឯករាជ្យនៃប្រទេសប៉ូឡូញ ដែលស្ថិតនៅក្រោមការធានាអះអាង នៃប្រទេសមហាអំណាច ។ • សន្ធិសញ្ញាជាសម្ងាត់ប្រទេសអាឡឺម៉ង់ និងសហភាពសូវៀត នៅថ្ងៃ ២៣ ខែសីហា ឆ្នាំ ១៩៣៩ ។ • សកម្មភាពទាំងនេះ បានបង្កឪ្យបង្កើតមាននូវ សង្រ្គាមលោក លើកទី ២ ។
បន្ទាប់ពបរាជ័យ ព្រះបាទអង្គឌួងបានផ្ញើសារលិខិត ២ លើកទៀត ទៅកាន់បារាំងដើម្បីសុំឪ្យបារាំងធ្វើអន្តរាគមន៍យកទឹកដីកូសាំងស៊ីន ដែលបានបាត់បង់នៅឆ្នាំ ១៨៤១ ព្រមទាំងបានពន្យល់បារាំងថា កោះត្រឡាចគឺជាទឹក ដីរបស់ខ្មែរ ។ ចំណែកឯទឹកដីមួយផ្នែកធំទៀតនៅត្រើយទន្លេមេគង្គដែលប្រទេសអណ្ណាមបានយកនោះគឺ ព្រះអង្គមិនតវ៉ាឡើយ ។
ផលិតផលស្រូវក្នុងផែនការ៤ឆ្នាំត្រូវបានបែងចែកជាបួនចំណែកគឺ ៖ • ចំណែកទី១ សម្រាប់ជាស្បៀងរបស់ប្រជាជនដែលម្នាក់ទទួលបាន៣១២គឺឡូក្រាមស្រូវក្នុងមួយឆ្នាំឬ ០.៤៥គីឡូក្រាមក្នុងមួយថ្ងៃ។ • ចំណែកទី២ ស្រូវសម្រាប់ធ្វើពូជ • ចំណែកទី៣ ស្រូវសម្រាប់ទុកបម្រុង • ចំណែកទី៤ ស្រូវសម្រាប់នាំចេញទៅបរទេស ហើយនាំចូលមកវិញនូវម៉ាស៊ីនសម្រាប់ធ្វើស្រែចម្ការ គ្រឿងសព្វាវុធ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។
កងទ័ពសម្ព័ន្ធមិត្តបានដកចេញអស់ពីប្រទេសអាឡឺម៉ង់ននៅខែកញ្ញា ឆ្នាំ១៩៩៤។