កត្តាដែលនាំឪ្យសហរដ្ឋអាមេរិកជួបនឹងវិបត្តិដ៏ធ្ងន់ធ្ងរឆ្នាំ១៩២៩មានដូចជា៖ • មានផលិតផលកើនហួសហេតុពេកនៅពេលតម្រូវការទីផ្សាររួមតូច • តម្លៃរថយន្តចុះថោក • ការអនុវត្តន៍សេដ្ឋកិច្ចតាមទ្រឹស្ដីទុកឪ្យគេធ្វើ • កាត់បន្ថយបរិមាណនាំចេញស្រូវសាលី • ការប្រាក់បន្ថយបរិមាណនាំចេញស្រូវសាលី • ការប្រាក់បង្វែរមិនទាន់ពេលវេលា • ធនាគារចំនួន៧០០កន្លែងត្រូវបានបិទទ្វារ • ពាណិជ្ជករជាង១០០០នាក់ត្រូវក្ស័យធន • កម្មករ១៣លាននាក់គ្មានការងារធ្វើ។
vrean.com Latest Questions
ដើម្បីដោះស្រាយវិបត្ដិពួកសម្ព័ន្ធមិត្តបានធ្វើនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៤៨ ដើម្បីផ្គត់ផ្គង់ប៊ែកឡាំងខាងលិចក្រុមសម្ព័ន្ធមិត្តបានប្រើយន្ដហោះ៣៨០គ្រឿងដើម្បីដឹកស្បៀងដើម្បីដឹកគ្រឿងផ្គត់ផ្គង់ចំនួន១៥០០០០០តោន សម្រាប់ផ្គត់ផ្គង់ប៊ែកឡាំងខាងលិចតាមស្ពានអាកាស។
វិមានឈ្នះឈ្នះត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៥ ខែ កុម្ភៈឆ្នាំ ២០១៦ និងសម្ភាធឪ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨។
នៅអ៊ីតាលី តើប្រធានាធិបតីមានសិទ្ធិដូចជា៖ • តែងតាំងនាយករដ្ឋមន្រ្ដី។ • រំលាយសភាហើយរៀបចំការបោះឆ្នោតជាថ្មីឡើងវិញើ • មេបញ្ជាការជាន់ខ្ពស់កងទ័ពជាតិព្រមទាំងប្រកាសសង្រ្គាម។
ក្រុមប្រឹក្សារាជសម្បត្តិ បើកការប្រជុំនៅថ្ងៃទី ៦ មេសា ១៩៦០ មានសមាសភាពដូចជាៈ • ទ្រង់ស៊ីសុវត្ថិ មុនីរ៉េត ប្រធានក្រុមប្រឹក្សារាជវង្ស • ទ្រង់វត្ថឆាយាវង្សប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ • លោក ជួប ហ៊ែល ប្រធានសភាជាតិ • សម្តេច នរោត្តម សីហនុ ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី • លោកជួប សំឡុត ប្រធានតុលាការកំពួល • សម្តេចព្រះសង្ឃរាជទាំងពីរគណៈ ។
សហភាពសូវៀតនិងសហរដ្ឋអាមេរិក បានចាប់ផ្ដើមប្រឈមមុខដាកើគ្នានៅឆ្នាំ១៩៤៧នេះគឺដោយសារតែសហរដ្ឋអាមេរិករំដោះប្រទេសនៅអឺរ៉ុបខាងលិចចេញពី ក្រញុំាសហភាពសូវៀតតាមរយៈផែនការម៉ាសាល់។ ការប្រឈមមុខដាក់គ្នារវាងមហា អំណាចទាំង២ នេះបង្កើតបានជាសង្រ្គាមត្រជាក់។
បានជាមានមហាបាតុកម្មរបស់ពួកនិស្សិតិនិងរង់ហ្កួនទាមទារអោយឧត្តមសេនីយ៍នេវីនចុះចេញពីតំណែងព្រោះ៖ • លោកនេវីនកាន់អំណាចផ្តាច់ការ ( យោធានិយម) • បង្កើតភាពអយុត្តិធម៌នៅក្នុងសង្គម • សេដ្ឋកិច្ចស្រុតចុះ ពោរពេញដោយអំពើពុករលួយ ។
កត្តា ដែលធ្វើឲ្យនយោបាយរបស់បក្សកុំមុយនិស្ដសូវៀតធ្លាក់ចុះនិងបាត់ជំនឿមាន៖ • វិបត្តិខាងកសិកម្ម ដោយការប្រើជីគីមីនិងថ្នាំពុលហូសប្រមាណដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឈន៍ កសិកម្ម។ • វិបត្ដិខាងសង្គមដូចជាការធា្លក់ទឹកចិត្ត ការប្រមឹកស្រាបញ្ហាពុករលួយចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ ការថយចុះអាយុ និងកំណើនអត្រាមរណៈកុមារ។
លោកដឺហ្គោលចង់បានអំណាចប្រធានាធិបតីទូលំទូលាយដោយសភាពមានសិទ្ធិដកហូតតួនាទីរបស់ប្រធានាធិបតី ប៉ុន្តែប្រធានាធិបតីមានសិទ្ធិរំលាយសភា។ ចំណែកពួកសភាវិញចង់ដើរតាមរដ្ឋធម្មនុញ្ញទី៣ គឺសភាមានសិទ្ធិដកហូតតំណែងប្រធានាធិបតី ប្រធានាធិបតីពុំមានសិទ្ធិទូលំទូលាយដូចសហរដ្ឋអាមេរិចឡើយ គឹមានសិទ្ធិអំណាចចង្អៀតចង្អល់ពោលគឺគ្រាន់តែមានតំណែងកិត្តិយសប៉ុណ្ណោះ ។
សេដ្ឋកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតជាសេដ្ឋកិច្ចសមូភាពពីព្រោះមធ្យោបាយផលិតកម្មទាំងអស់ជារបស់រដ្ឋដូចជា រោងចក្រ ដីធ្លី និងមធ្យោបាយដឹកជញ្ជូនជាដើម។ ជាពិសេសការអភិឌ្ឈន៍ធ្វើតាមដំណាក់ សេដ្ឋកិច្ច ផែនការ ៥ឆ្នាំម្ដង។