ទំនាក់ទំនងរវាងសិទ្ធិ និងករណីយកិច្ច • សិទ្ធិ និងករណីយកិច្ច ជាទិដ្ឋភាពពីរដែលបំពេញឱ្យគ្នា និងធ្វើជាមូលដ្ឋានឱ្យគ្នាទៅវិញទៅមក ។ • ករណីយកិច្ចដែលយើងបំពេញឱ្យអ្នកដទៃជាចម្លើយតបនឹងសិទ្ធិរបស់អ្នកដទៃ ហើយករណីយកិច្ចដែលអ្នកដទៃបំពេញឱ្យយើងជាចម្លើយ តបនឹងសិទ្ធិរបស់យើង ។ • សិទ្ធិ និងករណីយកិច្ច ត្រូវតែមានទំនាក់ទំនងជាមួយគ្នា ហើយដើរទន្ទឹមគ្នាជានិច្ចមិនអាចនៅដាច់ពីគ្នាបានទេព្រោះថា កាលណាយើងមានករណីយកិច្ចចាំបាច់ត្រូវតែមានសិទ្ធិមួយសមស្របដូចនេះ • បើមានតែសិទ្ធិខ្វះករណីយកិច្ច គឺអនាធិបតេយ្យ • បើមានតែករណីយកិច្ចខ្វះសិទ្ធិ គឺជារបបផ្តាច់ការ • បើមានទាំងសិទ្ធិ មានទាំងករណីយកិច្ច គឺជាប្រជាធិបតេយ្យ ។ ឩទាហរណ៍ ...
vrean.com Latest Questions
មូលហេតុដែលបង្ហាញពីការវិវាទឬខ្វែងគំនិតគ្នារួមមានៈ • ការបរិហាកេរ្តិ៍គ្នា • ការរំំលោភលើផ្លូវភេទ • ការវាយតប់គ្នាដោយមូលហេតុផ្សេងៗ • ការលែងលះប្តីប្រពន្ធ • ជម្លោះដែលនាំឲ្យមានរបួសស្នាម • ការវាយដណ្តើមស្រីញីគ្នា • អំពើចោរកម្ម • ការកាប់សម្លាប់គ្នា • ការលេងល្បែងស៊ីសង់ • ការមិនគោរពសម្តី ឬគោរពពាក្យសច្ចៈ • ជម្លោះទៅលើដីធ្លី • ការមិនចេះអត់ឪនអធ្យាស្រ័យរវាងគ្នា និងគ្នា • បងធំបងតូចជើងកាង • គ្រឿងញៀន • បុណ្យសក្តិ អំណាចទ្រព្យសម្បត្តិ • ការយល់ច្រលំនិងគ្នា ។ល។ ជាដំណោះស្រាយនូវទំនាស់ទាំងនោះប្រកបដោយសុវត្ថិភាព និងជោគជ័យខ្ពស់រួមមានដូចខាងក្រោម៖ • សិក្សា និងពិនិត្យជម្លោះដែលកើតមានឲ្យបានច្បាស់លាស់និងត្រឹមត្រូវ
យុទ្ធសាស្រ្តចម្បងមួយក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ៗទាំងឡាយនៃយុទ្ធសាស្រ្តចតុកោណគឺ ៖ • ការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស • ការពង្រឹងសមត្ថភាពអប់រំ • យកចិត្តទុកដាក់លើការអប់រំកម្រិតមូលដ្ឋាន ក្រោយកម្រិតមូលដ្ឋាន និងឩត្តមសិក្សា • ពង្រឹងភាពជាដៃគូរវាងផ្នែកសាធារណៈផ្នែកឯកជនក្នុងការកៀរគរ និងប្រើប្រាស់ធនធាន ។
• និមិត្តសញ្ញាអាស៊ាននិងទង់អាស៊ានតំណាងឲ្យសមាគមអាស៊ានមួយដែលមានស្ថិរភាព សន្ដិភាពរូបរួមគ្នានិងទង់ប្រកបដោយថាបពល។ • ពណ៍របស់និមិត្តសញ្ញានិងទង់អាស៊ានមានពណ៍ខៀវក្រហមសនិងពណ៍លឿង ដែលពណ៍ ទាំងអស់នេះតំណាងឲ្យពណ៍សំខាន់ៗនៃទង់ជាត់របស់ប្រទេសសមាជិកទាំងអស់។ អត្តន័យនៃពណ៌នីមួយៗគឺ៖ • ពណ៌ ខៀវ = តំណាងឲ្យសន្ដិភាពនិងស្ថិរភាព។ • ពណ៌ ក្រហម = តំណាងឲ្យសេចក្ដីក្លាហាននិងភាពស្វាហាប់ថាមពល។ • ពណ៌ ស = តំណាងឲ្យភាពបរិសុទ្ធស្អាតស្អំ។
ព្រំដែនថ្មីរបស់ លោក ចន ករណ្ណឹឌីគឺការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រការប្រកាន់ពូជសាសន៍និងការយឺតយ៉ាវផ្នែកវិទ្យាសាស្រ្ដបច្ចេកវិទ្យាដែលជាវិបត្ដិបន្សល់ពីអាណត្ដិប្រធានាធិតីមនុៗ។
ចំពោះអំពើផិតក្បត់សង្គមខ្មែរយើងច្រើនដាក់ទោសធ្ងន់លើសកម្មភាពផិតក្បត់របស់នារីចំណែកអំពើផិតក្បត់របស់ជាប្តីសង្គមខ្មែរយើងមិនចាត់ទុកជាទោសកំហុលធ្ងន់ធ្ងរទេ គឺដូចជាគ្មានកំហុសថែមទៀត ។ ចំពោះច្បាប់វិញអំពើផិតក្បត់ដែលនារីប្រព្រឹត្តទោះជានៅលើផ្ទះឬក្រៅផ្ទះត្រូវទទួលទោសមជ្ឈិម ។ ចំណែកបុរសបើប្រព្រឹត្តនៅក្រៅផ្ទះគឺគ្មានទោសប៉ុន្តែបើបុរសនោះនាំស្រីសាហាយមកប្រព្រឹត្តអំពើផិតក្បត់នៅលើផ្ទះជាលំនៅស្វាមីភរិយានោះទើបទទួលទោសមជ្ឈិម ។
លោកស្រី ម៉ាការ៉េត ថាត់ឆឺ បានកាន់តំណែងជានាយករដ្ឋមន្ដ្រី ៣លើកគឺ៖ • លើកទី១នៅឆ្នាំ១៩៧៩ • លើកទី២នៅឆ្នាំ១៩៨៣ • លើទី៣នៅឆ្នាំ១៩៨៧។
ក្នុងរបបប្រជាធិបតេយ្យនិយម ពលរដ្ឋបោះឆ្នោតថា្នក់ជាតិ ពីរលើកផ្សេងពីគ្នា។ មួយគឺបោះឆ្នោតរើសសមាជិកសភា ឲ្យបង្កើតជាក្រុមនីតិបញ្ញត្តិសំរាប់តាក់តែងច្បាប់។ មួយទៀត គឺបោះឆ្នោតរើសប្រធានាធិបតីឲ្យបង្កើតរដ្ឋាភិបាល និងធ្វើជាប្រមុខរដ្ឋាភិបាលសំរាប់ប្រតិបត្តិតាមច្បាប់របស់សភា។ប្រធានាធិបតីជាប្រមុខរដ្ឋាភិបាលផង ជាតំណាងប្រទេសជាតិផង។ របបនេះគ្មាននាំយករដ្ឋមន្ត្រីទេ។ ក្នុងរបបនេះ អំណាចនីតិបញ្ញត្តិ និងអំណាចនីតិប្រតិបត្តិនៅដាច់ពីគ្នា។
អនុសញ្ញាស្តីពីសិទ្ធិកុមារ ជានិច្ចព្រមព្រៀងមួយរបស់អង្គការសហប្រជាតិដែលបាន កំណត់ពីសិទ្ធិនានារបស់កុមារ ហើយកុមារនៅគ្រប់ទិសទីមានឳកាសទទួលបានសិទ្ធិទាំងនោះគ្រប់ៗគ្នា និងស្មើៗគ្នា ។
ជំរឿនកសិកម្ម គឺជាការប្រមូលព័ត៌មានដែលទាក់ទង់នឹងសកម្មភាពកសិកម្ម ។