បារាំង ធ្វើផែនទីដងរែក នៅឆ្នាំ ១៩០៤ ដែលទទួលស្គាលដោយតំណាង បារាំងសៀមនិងនៅលើឆាកអន្តរជាតិរហូតដល់ពេលបច្ចុប្បន្ន ។
vrean.com Latest Questions
ព្រះអង្គមិនចង់ឲ្យបែកបាក់សាមគ្គីផ្ទៃក្នុង ចង់ឲ្យមហាជនរួមរស់នៅជុំវិញព្រះមហាក្សត្រ ។
សេរីភាព ជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានគ្រប់គ្នា ។ • សេចក្តីប្រកាសអំពីសិទ្ធិមនុស្សនៅឆ្នាំ ១៧៨៩ របស់ប្រទេសបារាំងបានឱ្យនិយមន័យសេរីភាពថាជាអំណាច ឬសិទ្ធិក្នុងការបំពេញសកម្មភាពអ្វីមួយ ដែលមិនឱ្យធ្វើខូចខាតដល់ប្រយោជន៍អ្នកដទៃ ។ • បើតាមវចនានុក្រមខ្មែរ សេរីភាព មានន័យថាអំណាចដែលអាចធ្វើអ្វីតាមអំពើចិត្ត ប៉ុន្តែស្ថិតក្រោមច្បាប់ ។ • ឯលោកកាល់ម៉ាក់ បានពោលថា សេរីភាព គឺជាការទទួលស្គាល់ការគោរព និងការបំពេញដោយម៉ត់ចត់នូវតួនាទី និងភារកិច្ចរបស់ខ្លួន ។ ដូច្នេះសេរីភាព គឺជាអំណាចក្នុងការធ្វើអ្វីបាន កុំឱ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។ ...
នៅឆ្នាំ ១៩០៤សៀមបានប្រគល់មកឲ្យកូនខ្មែរវិញនូវទឹកដីខាងជើង ម្លូព្រៃ ស្ទឹងត្រែង ទន្លេពៅ និងខេត្តកោះកុង ។ រីឯសន្ធិសញ្ញាបារាំង សៀមឆ្នាំ ១៩០៧ ស្តីអំពីការប្រគល់ខេត្តបាត់ដំបង សៀមរាប សេរីសោភ័ណ្ឌមកឲ្យខ្មែរវិញ ។
គោលកោណ៍នៃលារគ្រប់គ្រងមុខងារសាធារណៈនិងដំណើរការនៃរដ្ឋបាលសាធារណៈមានដូចជា ៖ • គោលការណ៍និរន្ដភាព នៃរដ្ឋភិបាលសាធារណៈ • គោលការណ៍សមភាពចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ • គោលការណ៍អព្យាក្រឹតភាព អនាគតិ • គោលការណ៍ក្នុងការផ្លាស់ប្ដូរមន្រ្ដីរាជការទៅតាមតម្រូវការចាំបាច់របស់រដ្ឋបាលសាធារណៈ • គោលការណ៍តម្លាភាព • គោលការណ៍សមត្ថភាពពិត • គោលការណ៍បរិសុទ្ធភាព • គោលការណ៍ទទួលខុសត្រូវ • គោលការណ៍យុត្តិធម៌ ។
ទ្វីបដែលមានអត្រាជំងឺអេដស៍ខ្ពស់ជាងគេគឺ ទ្វីបអាហ្រ្វក ។ ហើយវ័យដែលប្រឈមនឹងជំងឺអេដស៍ច្រើនជាងគេគឺចាប់់ពីវ័យ១៥ទៅ៣៦ឆ្នាំព្រោះវ័យនេះជាមនុស្សពេញវ័យងាយប្រឡូកក្នុងការរួមភេទនិងភាពច្រើនជាមនុស្សចំណូលប្រើប្រាស់គ្រឿងស្រវឹងដែលធ្វើឲ្យបាត់បង់សា្មរតីភ្លេចប្រើសោមអនាម័យនៅពេលរួមភេទឬក៍បានប្រើដែលតែប្រើមិនបានត្រឹមត្រូវ ។
បុរីវាទីកង់ គឺជាទីតាំងរដ្ឋាភិបាលឯករាជ្យនៃសាសនាកាតូលិកដែលមិនចំណុះឲ្យទីក្រុងរ៉ូមឡើយ។
នៅឆ្នាំ១៩៤៧មសនសន្និសីទត្រូវមួយនៅទីក្រុងឡុងដែលចូលរួមដោយសម្ព័ន្ធមិត្តទាំង៣។សន្និសីទត្រូវបានបង្កើតឡើងដើម្បីពិភាក្សាការបង្រួបបង្រួមអាឡឺម៉ង់ខាងលិចជាតំបន់តែមួយនិងការឯកភាពខាងរូបិយប័ណ្ណពីម៉ាកមក ដឹតម៉ាកវិញ។
ក្នុងការសម្រេចចិត្តត្រូវមានវិធីមួយចំនួនដូចជា៖ • ផែនការនៃការសម្រេចចិត្តៈ យើងត្រូវមានផែនការច្បាស់លាស់បន្ទាប់មកត្រូវរៀបចំចំណែកបញ្ហាទៅជាសមាសភាគនិងចំណុចសំខាន់ៗ។ ត្រូវពិចារណាបញ្ហារហូតរកបានដំណោះស្រាយ និងបញ្ជាក់ឱ្យឃើញពីជម្រើសនិងផលវិបាក • ការកំណត់អទិភាពៈ ត្រូវមានជំនាញនិងបកស្រាយតម្លៃឱ្យបានច្បាស់លាស់ក្នុងទង្វើសេចក្តីសម្រេចចិត្ត។