ការប៉ះទង្គិចអរិយធម៌ខ្មែរ និងអរិយធម៌បរទេសមិនអាចចៀសផុតបានឡើយលើកលែងតែប្រទេសនោះនៅដាច់ដោយឡែកតែឯងគ្មានទំនាក់ទំនងនឹងប្រទេសណាមួយ ។ ហើយការប៉ះទង្គិចនេះបានផ្តល់នូវផល២យ៉ាងគឺ ៖ • ជម្រុញឲ្យមានការរីកចម្រើន ពេលណាយើងច្នៃប្រឌិតឲ្យសមស្របនិងចំណង់ចំណូលចិត្តរបស់ខ្មែរ ស្របតាមព្រលឹងជាតិខ្មែរពោលគឺស្របតាម មនោសាស្រ្តខ្មែរ ។ • ធ្វើឲ្យអរិយធម៌ខ្មែរធ្លាក់ចុះ នៅពេលណាយើងមិនស្គាល់អរិយធម៌ជាតិច្បាស់លាស់ពោលគឺ យករបស់គេទាំងដុលមកអនុវត្ត ។
vrean.com Latest Questions
លោក ស្ដាលីនបានទទួលមរណៈភាពនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ១៩៥៣ នៅអាយុ ៧៣ ឆ្នាំ ដោយសារតែជំងឺកឈាមក្នុងខួរក្បាល ។
បានជាគេចាត់ទុកថា សម្ដេចនរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន ជាបិតាសន្ដិភាពនៅកម្ពុជា ព្រោះ ៖ + សម្ដេច នរោត្តម សីហនុ • ជាអ្នកផ្ដើមឪ្យមានការចរចាររកសន្ដិភាព • ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) • ជាអ្នកចុះហត្ដលេខាលើសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ • ជាអ្នកបង្រួបបង្រួមជាតិ ជាអ្នកផ្សះផ្សារជាតិដោយធ្វើការផ្សះផ្សារវិបត្តិក្រោយបោះឆ្នោត ...
បច្ចុប្បន្នក្នុងវិស័យអប់រំមានគោលនយោបាយ គោលការណ៍ផែនការយុទ្ធសាស្រ្តអប់រំដូចខាងក្រោម ៖ • ផែនការអប់រំសម្រាប់ទាំងអស់គ្នា • ផែនការយុទ្ធសាស្រ្តវិស័យអប់រំ • កម្មវិធីគាំទ្រវិស័យអប់រំ • គោលនយោបាយអប់រំក្រៅប្រព័ន្ធ • គោលនយោបាយអប់រំកម្រិតសមមូល • គោលនយោបាយគាំពារនិងអភិវឌ្ឍកុមារតូចៗ • គោលនយោបាយអេដស៍នៅកន្លែងធ្វើការ • គោលនយោបាយបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍ • គោលនយោបាយអប់រំជនពិការ • គោលនយោបាយអភិវឌ្ឍយុវជន • គោលនយោបាយសុខភាពសិក្សា • ត្រូវមានការប្រឡង ។
ដើម្បីទប់ស្កាត់ការភៀសខ្លួនចេញនៃប្រជាជនរបស់ខ្លួន រដ្ឋាភិបាលដោយសារ ៖ • បិទច្រកចេញចូលក្រុងប៊ែរឡាំង • កសាងកំពែងកាត់ទីក្រុងប៊ែរឡាំងមានប្រវែង ៤២Km។
បានជាបារាំងយល់ព្រមប្រគល់ឯករាជ្យឲ្យប្រទេសកម្ពុជាវិញពីព្រោះ ៖ • ភាពទន់ខ្សោយ របស់មហាអំណាចអាណានិគមបារាំង នៅក្រោយសង្គ្រាមលោកលើកទី២ ចលនារំដោះជាតិមាននៅទ្វីបអាហ្រិ្វក ទ្វីបអាស៊ី ទ្វីបអាមេរិកឡាទីន • ធម្មនុញ្ញរបស់អង្កការសហប្រជាតិ ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងសហភាពសូវៀតប្រឆាំងនឹងនយោបាយអាណានិគម • ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ដឹកនាំដោយសម្តេចនរោត្តមសីហនុ ក. ព្រះរាជសកម្មភាពនៅប្រទេសបារាំង ខ. ព្រះរាជសកម្មភាពនៅតំបន់ស្វ័យត គ. ព្រះរាជសកម្មភាពនៅអាមេរិក ។
អំពីលទ្ធផលនិងវិបាកលើកំណែទម្រង់របស់បារាំងទៅលើវិស័យកសិកម្ម ៖ លទ្ធផល • កម្ពុជាជាមុខមាត់នៅលើឆាកអន្តរជាតិ • កម្ពុជាក្លាយទៅជាអ្នកផ្គត់ផ្គង់នៅលើទីផ្សារ ផលិតវិបាក • កសិករនៅជនបទក្លាយទៅជាកសិករស៊ីឈ្នួលគេ • ពួកអភិជនក្លាយទៅជាម្ចាស់ដី • កំណតរវាងអ្នកមាន និងអ្នកក្រ។
តួនាទីរបស់សហគមន៍មានដូចជា គណៈកម្មការសាងសង់ និងឩបត្ថម្ភគាំទ្រសាលារៀន ។
មូលហេតុដែលនាំឪ្យកើតរដ្ឋស្លាវខាងត្បូងគឺ ៖ • ការសម្លាប់រជ្ជទាយាទប្រង់ស្វ័រហ្វ៊ែឌីណង់នៅសារ៉ាសឺវ៉ូ ដោយនិសិ្សតស៊ែប៊ីម្នាក់ជាការបើកទ្វារនៃសង្រ្គាមលោកលើកទី ១ • ចក្រភពអូទ្រីស ហុងគ្រីបានប្រកាសសង្រ្គាមជាមួយប្រទេសសស៊ែប៊ីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩១៤ តែស៊ែប៊ីគាំទ្រដោយប្រទេសរុស្ស៊ី • នោក្រោយសង្រ្គាមលោកលើកទី ១ សន្និសីទអន្ដរជាតិស្ដីការបំបែកចេញពីចក្រភពអូទ្រីសដើម្បីបង្កើតប្រទេស ២ គឺ ឆេកូស្លូវ៉ាកី និង យូហ្គោស្លាវី ឬ ហៅថាស្លាវខាងត្បូង ។
ការរើសអើង គឺជាអំពើដែលបង្ហាញអំពីការប្រកាន់ ការបែងចែក ការវិនិច្ឆ័យទៅលើអ្នកណាម្នាក់ដោយមិនផ្អែកទៅលើបុគ្គលលក្ខណះផ្ទាលើខ្លួនរបស់គេនិងជាអំពើទាំងឡាយណាដែលមានភាពលម្អៀងទៅលើអាយុ សមត្ថភាព ខាងផ្លួវកាយ ភេទ ពូជសាសន៍ និងសាសនា។