គេបានសិក្សាតាមទស្សនៈ ២ យ៉ាងគឹ៖ • ទស្សនៈវេទនាៈ វាអាចណែនាំ និងផ្លាស់ប្តូរជីវិតខាងក្នុងរបស់យើង និងផ្តល់ឱ្យយើងនូវការត្រេកត្រអាល ការពេញចិត្ត មិនពេញចិត្ត ការឈឺចាប់ មោទនភាព…។ • ទស្សនៈបញ្ញាៈ វាមានលក្ខណៈជាអ្នកណែនាំ ជាបំណកប្រែពីវត្ថុ បាតុភូតផ្សេងៗឱ្យយើងដឹង និងស្គាល់។
vrean.com Latest Questions
និយាយជារួមគឺ របបសាធារណរដ្ឋខ្មែរបានដួលរលំដោយសារ ៖ • ជារបបមួយដែលគ្មានស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច ។ • កុមារជាច្រើនត្រូវបានស្លាប់ជាបន្ដបន្ទាប់ដោយសារការអត់ឃ្លាន និងជំងឺ…។ • ប្រជាជននៅតាមបណ្ដាខេត្តមួយចំនួនភ័យខ្លាច ហើយភៀសខ្លួនមកភ្នំពេញ • ប្រជាជនកម្ពុជាជាង ១ លាននាក់បានត្រូវស្លាប់ និងរបូស ។ • បំផ្លាញហេដ្ឋារចនាសម័្ពន្ធសង្គម និងសេដ្ឋកិច្ចពី ៧០% ទៅ ៨០% ត្រូវបានបំផ្លាញទាំងស្រុង • វាលស្រែក្លាយជាចម្លារមីន និងរណ្ដៅគ្រប់បែកបេ៥២ ( B-52 ) ...
ដើម្បីឲ្យប្រជាជនមានអាយុវែង ប្រទេសជឿនលឿនមានលទ្ធភាពដោះស្រាយបញ្ហាដូចជា៖ • សុខាភិបាល • សិក្សាធិការ • ការថែរទាំបរិស្ថានធម្មជាតិបានល្អ ។
ផូស៊ីល គឺជាសំណល់ ឬស្លាកស្នាមនៃរុក្ខជាតិនិងសត្វដែលកប់ក្នុងសិលាកម្ទេចកំណ។ ផូស៊ីលភាគច្រើនគឺជាសត្វរស់នៅក្នុងបាទសមុទ្រ។ ផូស៊ីលផ្តល់ព័ត៍មានអំពីទម្រង់ជីវិតសម័យដើម និងរបៀបរស់នៅរបស់ពួកវា។
គោលដៅអប់រំជាតិ និងគោលនយោបាយជាយុទ្ធសាស្រ្តចតុកោណទាំង៤របស់ក្រសួងអប់រំយុវជន និងកីឡារួមមានដូចខាងក្រោម ៖ ក. គោលដៅអប់រំជាតិ : គឺការកសាងមនុស្សពេញលេញដែលមានការរីកចម្រើនលូតលាស់គ្រប់ផ្នែកឲ្យព្រមៗគ្នា ដោយតុល្យភាពវាងប្រាជ្ញាស្មារតី សញ្ចេតនា និងរូបរាងកាយ ពោលគឺ ពលរដ្ឋដែលមានលក្ខណៈថ្លៃថ្នូរ មានចំណេះដឹង មានបំណិនក្នុងវិជ្ជាជីវៈ មានបទពិសោធន៍ និងសីលធម៌ល្អដោយចេះអធ្យាស្រ័យសហការប្រកបដោយសាមគ្គីភាព សា្មរតីឯកភាពជាតិមានមនៈសិការជាតិ ស្រឡាញ់យុត្តិធម៌ មានការគោរពច្បាប់ យល់ដឹងពីសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ចេះថែរក្សាការពារបរិស្ថាន ចេះផ្សព្វផ្សាយ និងលើកកកម្ពស់តម្លៃវប្បធម៌ ...
ព្រះបាទពញាយ៉ាតមកតាំងរាជធានីនៅចតុមុខមង្គលនៅឆ្នាំ ១៤៣១ ។
ដើម្បីស្ការវិបត្ដិសេដ្ឋកិច្ចឆ្នាំ១៩២៩ លោកប្រធានាធិបតី រ៉ូ សឺវែល បានប្រើយុទ្ធសាស្រ្ដដូចជា ៖ • បង្កើតភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិល ដើម្បីបង្កើនមុខរបរឲ្យបានច្រើន • បង្កើតភ្នាក់ងារកិច្ចការសាធារណៈ ដើម្បីជួយកសិករបង្កើនប្រាក់ចំណូល • បង្កើតភ្នាក់ងារមូលនិធិសាជិវកម្ចី ដើម្បីជួយប្រាក់ដល់ប្រជាជន • បង់ការប្រាក់ឲ្យម្ចាស់បំណុលចៀសវាងការបាត់បង់ផ្ទះសម្បែង • បង្កើតភ្នាក់ងារយុវជនដើម្បីជួយដល់យុវជនឲ្យបោះជំរំនៅជនបទ • ដាំដើមឈើនៅវាលទំនាប • ជួយបង្កើតច្បាប់ដើម្បីជួយដល់ធនាគារឲ្យបើកទ្ធារឡើងវិញដោយឲ្យប្រាក់កម្ចីពីរដ្ឋ ។
ក្រោយសង្រ្គាមលោកលើកទី ២ បានជាគេថាសហភាពសូវៀតបាន ក្លាយជាមហាសអំណាចមួយថ្មីព្រោះសហភាពសូវៀតបានទទួលជ័យជម្នះយ៉ាងធំធេងហើយសូម្បីតែប្រទេសនៅអឺរ៉ុបខាងលិចក៏បានលើកសរសើរនិងជំនឿជឿយ៉ាងខ្លាំងលើសហភាពសូវៀតផងដែរ ។
បានជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបង្កើតជាក្រុមសាមគ្គីបង្កបង្កើនផល ដើម្បីជួយដល់ស្រ្តីមេម៉ាយ កុមារកំព្រា ចាស់ជរា ដែលខ្វះមធ្យោបាយសំរាប់ ធ្វើកសិកម្ម ។
ក្រោយរដ្ឋប្រហារលោក ចេង ហេងត្រូវបានគេតែងតាំងជាប្រធានរដ្ឋសភានិងប្រមុខរដ្ឋស្ដីទីរហូតដល់មានការបោះឆ្នោតជ្រើសប្រមុខរដ្ឋថ្មីៗ ចំណែកលោក លន់ ណុល ជានាយករដ្ឋមន្ដ្រីដដែល ដែលមានអ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈជាជំនួយការ ។