vrean.com Latest Questions
កត្តាដែលនាំអោយចលនាតស៊ូនោះទទួលលទ្ធផលដូចជា ៖ • ពួកអាណានិគមនឿយហត់នឹងសង្គ្រាម • ពួកគេសុំទទួចតាំងពីមុនសង្គ្រាម • គាបសង្គត់យ៉ាងខ្លាំងក្លាពីពួកអាណានិគម • ប្រទេសក្រោមអាណានិគមយល់ពីសិទ្ធិសេរីភាព • អន្តរជាតិជម្រុញអោយគោរពសិទ្ធិមនុស្ស ពិសេសអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពសូវៀត ។ • សាមគ្គីជាតិ និងអន្តរជាតិ ។
លោក ស៊ីស្ដា ដេស្ដាំង បានកាន់តំណែងជាប្រធានាធិបតីបារាំងពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ ១៩៨១។ លោកបានធ្វើកំណែទម្រង់ដូចជា ៖ • ផ្ដល់សិទ្ធិដល់ពលរដ្ឋនៅក្នុងការបោះឆ្នោត ចាបពីអាយុ១៨ ឆ្នាំឡើងទៅ • ផ្ដល់ស្វយ័តភាពក្រុងប៉ារីស ក្នុងបោះឆ្នោតជ្រើសរើសចៅ ហ្វាយក្រុងជាលើកដំបូង • ផ្ដល់ឯករាជ្យភាពដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដូចជាវិទ្យុ កាសែត ទូរទស្សន៍ជាដើម។ • តម្លើងពន្ធដាទៅលើដីធ្លី និងអចលនវត្ថុ • បើកចំហឪ្យមានការលក់ដូរដោយសេរីនូវថ្នាំ ឪសថពន្យាកំណើត។
ចលនាតស៊ូដើម្បីឯករាជ្យជាតិក្នុងប្រទេសកម្ពុជាចែកជាពីរផ្នែកគឺ ៖ • ការតស៊ូដោយអាវុធ ដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈ ដែលមានការជួយគាំទ្រពីំសំណាក់កងកម្លាំងវៀតមិញ ។ • ការតស៊ូដោយសន្តិវិធី ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ (នយោបាយការទូត ) ។
នៅអ៊ីតាលីសកលវិទ្យាល័យរដ្ឋមាន ៤៧កន្លែង ហើយសកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេគឺ សាកលវិទ្យាល័យបូឡូញ៉ា ត្រូវបានកសាងឡើងនៅឆ្នាំ ១១០០ នៃគ្រឹះសករាជ ។
អ្នកបើកបរយន្ដយានគ្រប់ប្រភេទត្រូវមាន ឥរិយាបថ និងសុជីវធម៌ ដូចតទៅ ៖ ក. សុជីវធម៌ក្នុងការបើកបរ • ត្រូវបន្ថយល្បឿននៅពេលដែលមានយានយន្ដដទៃទៀតសុំជែងត្រូវអែបស្ដាំទុកលទ្ធភាពឪ្យយានយន្ដដែល នៅក្រោយមានធុរៈប្រញាប់ទៅមុន ។ • នៅកន្លែងមានទីកដក់ ឬ ភក់ជ្រាំ មានធូលីហុយឬ ដល់ទីប្រជុំជនយើងត្រូវបន្ថយល្បឿន ដើម្បីកុំឪ្យភក់ ឬ ទឹក ខ្លាចប្រឡក់អ្នកធ្វើដំណើរដែលនៅជិតនោះ ។ • មិនត្រូវខាតស្ដោះ ឬ បោះសម្រាមចេញក្រៅដែលជាហេតុនាំឲ្យប៉ះពាល់ ឬ រំខានដល់អ្នកដំណើរដូចគ្នាទេ ...
នៅក្នុងវិស័យសង្គម រដ្ឋាភិបាលប៉ូឡូញបានគិតគូរពីបញ្ហាមួយចំនួនដូចជា ៖ មនុស្សចាស់ជរាជនពិការ ជាពីសេសមនុស្សបាត់បង់សមត្ថភាពពលកម្ម ដោយបានផ្ដល់ប្រាក់ចូលនិវត្តន៍យ៉ាងទៀតទាត់ ។ មន្ដ្រីរដ្ឋការគ្រប់ជាប់ថ្នាក់នៃក្រសួង មន្ទីរនានា ដូចជា គ្រូបង្រៀន ពេទ្យ អ្នកបើកយន្ដហោះ នាវាចរ ឬ កម្មករគ្រប់ប្រភេទ ត្រូវបានរដ្ឋគិតគូរពីការចូលនិវត្តន៍ ពោលគឺ ៦០ ឆ្នាំ សម្រាប់បុរស និង ៥៤ ឆ្នាំ សម្រាប់ស្រ្ដី ...
វាយភាពដី គឺជាសមាមាត្រធៀបនៃចុណ្ណភាគខ្សាច់ ល្បាប់ម៉ដ្ឋនិងដីឥដ្ឋ។ ឧទាហរណ៏ ដីខ្សាច់មានរន្ធប្រហោងធំៗដែលអាចអោយទឹកជ្រាបឆ្លងកាត់រហ័សជាងដីឥដ្ឋ។ ដីខ្សាច់មានសភាពគ្រោតគ្រាត និងមិន…