លោក ចន កេណ្ណឌី បានក្លាយជាប្រធានាធិបតីនៅឆ្នាំ១៩៦០ អាយុ៤៣ឆ្នាំ។ លោកមកពីគណបក្សប្រជាធិបតេយ្យ។
vrean.com Latest Questions
ក្នុងចំណោមសភានៅសហរដ្ឋអាមេរិក ព្រឹទ្ធសភាមានតួនាទី សំខាន់ជាងគេព្រោះ ៖ • ព្រឹទ្ធសភា គឺតំណាងឪ្យរដ្ឋនីមួយៗ ទាំង ៥០ ។ • ព្រឹទ្ធសភា មានសិទ្ធិពិនិត្យលើការតែងតែតាំងមន្ដ្រីជាន់ខ្ពស់ ។ • ព្រឹទ្ធសភា មានសិទ្ធិគាបសង្គត់លើអំណាចប្រធានាធិបតីទាំងក្នុង និងក្រៅប្រទេស ។
ប្រធានាធិបតីដំបូងគេរស់ប្រទេសនេះមានឈ្មោះថាម៉ាសារីក ដែលបានកាន់កាប់អំណាច ពីឆ្នាំ ១៩១៨ ដល់ឆ្នាំ ១៩៣៥ ។
រដ្ឋាភិបាលដែកកើតចេញពីការបោះឆ្នោតនេះមានន័យទម្រង់ដូចតទៅ ៖ • យកតាមគម្រូរដ្ឋាភិបាលក្រុងមូស្គូទាំងស្រុងតាំងពីសេដ្ឋកិច្ចផែនការ រហូតដល់ការ ត្រួតពិនិត្យលើផលិតផលផ្សេងៗ • ការរីកតបន្តឹង និងអំពើផ្តាច់កាតត្រូវបានគេយកមកអនុវត្ត គាបសង្កត់ទៅលើសេរីភាពក្នុងការបញ្ចេញមតិ • បង្កើតប៉ូលីសសម្ងាត់ដើម្បីតាមឃ្លាំមើសចលនាប្រឆាំងនឹងរដ្ឋាភិបាល ។
បានជាគេបញ្ហាជនជាតិ គឺជាការព្រួយបារម្ភខ្លាំងចំពោះការបង្ហូរឈាមនៅរដ្ឋសហព័ន្ធនេះ ពីព្រោះការស្លាប់របស់លោក ទីតូ គឺជាការរដួលរលំអំណាចកណ្ដាល ហើយរដ្ឋជាសមាជិកក្នុងសហព័ន្ធនេះបានបែកបាក់ដោយទាំមទារនូវស័្វយគ្រប់គ្រងប្រទេសរៀងខ្លួន ហើយក្រោយមកក៏បានប្រកាសជារដ្ឋឯករាជ្យ ។
បារាំងបានធ្វើកំណែទម្រង់មន្ដ្រីរាជការខ្មែរដូចជា ៖ • អនុម័តច្បាប់ស្ដីពីប្រាក់បៀវត្សទៅដល់មន្ដ្រីរាជការ ដើម្បីតម្លើងប្រាក់បៀវត្សឪ្យបានខ្ពស់ដោយឪ្យរាជខ្មែរត្រូវការធ្វើការងារដោយភក្ដីភាព និងអស់ពីសមត្ថភាព បើមិនដូច្នោះទេគឺនឹងត្រូវបាត់បង់ការងារ ។ • បង្កើតឪ្យមានសាលារដ្ឋបាល សម្រាប់ធ្វើការបណ្ដុះបណ្ដាលដល់មន្ដ្រីខ្មែរពោលគឺមន្ដ្រីទាំងអស់ត្រូវតែឆ្លងកាត់សាលានេះជាដាច់ខាត ។
អង្គការនយោបាយសង្គមរាស្រ្ដនិយមត្រូវបានទទួលការគាំទ្រផ្នែកហរិញ្ញវត្ថុពីគ្រប់មជ្ឈដ្ឋានតាមរយៈការបរិច្ចាកពីសំណាក់សមាជិកនិងអ្នកមានទ្រព្យសម្បតិ្តក្នុងស្រុក ។
ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច រាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើជារូបនីយកម្មចាប់ពីរោងចក្រ ធនាគារ ផ្លូវដែក កំពង់ផែ ធនធានរ៉ែ និងធ្យូងថ្ម ផ្សេងជាច្រើនទៀត ។
ជញ្ជាំងទីក្រុងប៊ែកឡាំងត្រូវបានរំលាយចេញវិញនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩៨៩ ។
កិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៣ តុលា ១៩៩១ នៅទីក្រុងប៉ារិស ប្រទេសបារាំង ។ ប្រទេសនិងស្ថាប័នដែលបានចូលរួម មានដូចជា ៖ • មកពីអាស៊ីមានប្រទេស ចិន ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម កម្ពុជា ឡាវ និងប្រ៊ុយណេ ។