vrean.com Latest Questions
បានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយកចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងព្រោះ៖ • ប្រទេសកម្ពុជាកាន់តែចុះខ្សោយទៅៗ និងមានវិបត្តិផ្ទៃក្នុង • សៀម និងយូនប៉ុនប៉ងលេបត្របាក់ទឹកដីខ្មែរដោយយកទន្លេមេគង្គ ធ្វើជាព្រុំប្រទល់នៃប្រទេសទាំងពីរ • កម្ពុជាចង់បានមហាអំណាចអឺរ៉ុបណាមួយ (បារាំង) មកជួយការពារទឹកដី ពូជសាសន៍ខ្មែរ ។
ផូស៊ីលឥន្ធនៈចែកចេញជា៣ ប្រភេទគឺ៖ ធ្យូងថ្ម ប្រេង ឧស្ម័នធម្មជាតិ ។
នៅពេលជួយប្រាស្រ័យជាប្រជាពលរដ្ឋ អ្នកដឹកនាំមិនត្រឹមតែពន្យល់ប៉ុណ្ណោះទេ តែក៏ត្រូវស្តាប់មតិនិងសំណូមពរ ហើយឆ្លើយតបយ៉ាងស្រមស្របទៅនឹងសេក្តីត្រូវការរបស់ប្រជាពលរដ្ឋផងដែរ។
មូលហេតុដែលកម្ពុជាទទួលយកអាណានិគមបារាំង៖ នយោបាយ • សៀម យួនតាបសង្គត់និងឈ្លានពានកម្ពុជា • ខ្មែរយកមហាអំណាចអឺរ៉ុបដើម្បីជាបង្អែកការពារប្រទេស • ធ្វើឪ្យមានឯកភាព អំណាចរាជល្ល័ង្គ សេដ្ឋកិច្ច • បារាំងបើកប្រាក់បៀវត្សឪ្យមន្ដ្រីរាជការ និងព្រះមហាក្សត្រខ្ពស់ • ជាអ្នកណាពាណិជ្ជកម្មក្នុង និងក្រៅប្រទេសកាន់កាប់ពន្ធដារ • ដោយសេដ្ឋកិច្ចខ្មែរធ្លាក់ចុះដោយសារការគាបសង្គត់ពីសៀម យួន។ សង្គម • រៀបចំប្រព័ន្ធតុលាការថ្នាក់ឃុំដល់នៅខេត្តក្រុង • រៀបចំប្រព័ន្ធនូវរដ្ឋបាល ថ្នាក់មូលដ្នាន ខេត្តក្រុង • សង្គមខ្មែរអស្ថេរភាព • វប្បធម៌ អក្សរសាស្រ្ដ និងការអប់រំ។
ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោត តំណាងរាស្រ្ដត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖ • មានសញ្ជាតិខ្មែរពីកំណើត • មានអាយុ២៥ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត • មានសិទ្ធិបោះឆ្នោត • ស្នាក់នៅអចិន្រៃ្តយ៌ក្នុង ព្រះរាជណាចក្រកម្ពុជាយ៉ាងតិចមួយឆ្នាំគិតដល់ថ្ងៃបោះឆ្នោត ។
ពាក្យ “ គុក “ គឺសំដៅ “ ប្រាសាទ ឬទីងងឹត ” មានន័យថាជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្តព្រោះថាប្រាសាទជាទីកន្លែងសក្ការៈបូជារបស់ព្រះរាជា មិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅនោះទេ ហើយបច្ចុប្បនពាក្យ “ គុក “ ក៏មានន័យអប់រំចិត្តដែរគឺមិនមែនជាទីសម្រាប់សប្បាយនោះទេ ។
បញ្ញាសត្វ និងបញ្ញាមនុស្ស ខុសគ្នាដូចជា៖ • បញ្ញាសត្វ ជាបញ្ញាអព្ភន្តរញាណ និងអរូបី។ បញ្ញានេះមិនអាចគ្រប់គ្រងពេលវេលាបានទេ គឺថាអតីតកាល អនាគតកាលគ្មានរូបរាងនៅក្នុងខួរក្បាលសត្វទេ • បញ្ញាមនុស្ស អាចគ្រប់គ្រងពេលវេលាបាន អាចរំលឹកពីអតីតកាល អាចគិតពីអនាគតកាល ហើយអាចធ្វើឱ្យមាប្រវត្តិ មានអនុស្សាវរីយ៍។
ក្នុងរាជធានីខេត្តទាំង២៤មានក្រុងចំនួន២៦ ស្រុកចំនួន ១៥៩ និងខណ្ឌចំនួន ៨ មានដូចជា ៖ • រាជធានី : ភ្នំពេញមានចំនួន ៨ខណ្ឌ • ខេត្តទាំងនេះ ២៣ មាន : • ខេត្ត កំពង់ចាមមាន ក្រុងចំនួន ២ ស្រុកចំនួន ១៥ • ខេត្ត បាត់ដំបងមាន ក្រុងចំនួន ១ ...
សន្និសិទក្រុងយ៉ាល់តា ត្រូវបានបង្កើតឡើងដើម្បី កំណត់វាសនាអាឡឺម៉ង់ក្រោយសង្រ្គាមលោកលើកទី ២ និងផ្តាច់សរសៃរឈាមប្រទេសនេះកុំឪ្យមានឪកាសបង្កសង្រ្គាមលើពិភពលោកសារជាថ្មីទៀត ។ សន្និសិទក្រុងយ៉ាល់តា ធ្វើឡើងដោយប្រទេសអង់គ្លេសសហភាពសូវៀតនិងសហរដ្ឋអាមេរិក ។