អភិបាលខេត្ត -ក្រុង តំណាងឲ្យរាជរដ្ឋាភិបាលនៅក្នុងខេត្ត – ក្រុងរបស់ខ្លួន ក្រោមការគ្រប់គ្រង និងដឹកនាំផ្ទាល់ពីរដ្ឋមន្រី្តក្រសួងមហាផ្ទៃ។
vrean.com Latest Questions
ទឹកដីខ្មែរ ដែលបានបាត់បង់ដោយសារបារាំងកាត់ឲ្យប្រទេសវៀតណាមមានចំនួន២១ខេត្តគឺ ៖ • កំពង់ស្រកាត្រី • រោងដំរី • ព្រៃនគរ • ផ្សំអំបិល • មេស • គោះគង • ព្រែកឬស្សី • លុងហោ • ព្រះត្រពាំង • ផ្សារដែក • មាត់ជ្រូក • បារាជ • ឃ្លាំង • ពាម • ក្រមួនស • ពលលាវ • ពាមបារាជ • ទួលតាមោក • ព្រះសួគ៌ា • អូកាប់ • ឈ្មោះថ្មី ...
ដែលហៅថាសេរីនិយមសេដ្ឋកិច្ច គឺជាសេដ្ឋកិច្ចដេលបើកសេរីភាពឲ្យឯកជនទិញដូរលក់ទៅវិញនូវភោគផលផ្សេងៗតាមអំពើចិត្តគឺថា រដ្ឋគ្មានអំណាចចូលទៅជ្រៀតជ្រែកត្រួតពិនិត្យតម្លៃទំនិញរបស់ឯកជនឡើយ ។
ដើម្បីបង្កើនថវិកាចំណូលរបស់រដ្ឋក្រៅពីពន្ធដារ រដ្ឋបានប្រមូលប្រាក់ចំណូលតាមរបៀបផ្សេងៗដូចជា ៖ • ជួលឬលក់ទ្រព្យសម្បត្តិជាតិដូចជា រោងចក្រ សហគ្រាស ដី អាជីវកម្មព្រៃឈើ ឬរ៉ែ…។ • យកពន្ធដារលើការប្រើប្រាស់ផ្លូវថ្នល់ ស្ពាន អាកាសយាន្តដ្ឋាន និងប្រៃសណីយ៍ទូរគមនាគមន៍ • យកកម្រៃពីទង្វើលិខិតស្នាមផ្សេងៗពីប្រជាពលរដ្ឋដូចជា លារសុំច្បាប់រៀបអាពាហ៍ពិពាហ៍ការសុំច្បាប់បរបាញ់ការប្រមូលប្រាក់ផាកពិន័យផ្សេងៗដូចជា ការល្មើសនិងបទបញ្ជាចរាចរណ៍ ការបំពុលបរិស្ថានជាដើម ។ • យកកម្រៃពីការផ្តល់សិទ្ធិនិពន្ធ ឬសិទ្ធិបង្កើតស្នាដៃដើម្បីអាជីវកម្មផ្សេងៗ • យកកម្រៃពពីការបង្កើតឆ្នោតជាតិ ។
តុលាការខ្មែរក្រហម មានតួនាទី និងទិសដៅ • រកយុត្តិធម៌ឱ្យជនរងគ្រោះ • ផ្សះផ្សាជាតិ និងទប់ស្កាត់របបខ្មែរក្រហម។
ការធ្លាក់ចុះនៃបរិស្ថានធម្មជាតិទាក់ទងនឹងធាតុសំខាន់ៗ គឺ បរិយាកាស អាកាសធាតុ ធនធានទឹក និងមហាសមុទ្រ ដីស្រទាប់ផែនដី (សម្រាប់ដំណាំនិងព្រៃឈើ) រុក្ខជាតិ និងសត្វ ។
ការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យបណ្តាលមកពីមូលហេតុដូចជា ៖ • ប្រជាជនកម្ពុជាស្អប់របបប៉ុលពត • ការធ្វើវិសុទ្ធកម្ម ( សម្លាប់រង្គាល ) • ធ្វើសង្គ្រាមជាមួយវៀតណាម ។
នៅសាធារណៈរដ្ឋទី ៥ ប្រធានាធិតីអាចឈរឈ្មោះបាន ២ អាណត្តិ ក្នុងមួយអាណត្តិមានរយៈពេល ៧ ឆ្នាំ ហើយប្រធានាធិបតីមានសិទ្ធិ ៖ • មានសិទ្ធិរំលាយសភា • មានសិទ្ធិរុះរើគណៈរដ្ឋមន្ដ្រី • ជាអគ្គបទបញ្ជាការលើកងទ័ពជាតិ • ជាអ្នកជ្រើសតាំងនារដ្ឋមន្ដ្រី និងមន្ដ្រីផ្សេងៗ តាមការស្នើរសុំពីនាយករដ្ឋមន្ដ្រី • មានសិទ្ធិទទួលសារតាំងចុះហត្ថលេខាលើសន្ធិសញ្ញា ក្រឹត្យ និងចេញបទបញ្ជាផ្សេងៗ ។
ទិសដៅនយោបាយរបស់លោក សាបង់ ដែម៉ាស់ បានធ្វើឲ្យប្រទេសបារាំងក្លាយជាមហាអំណាចទី៤ ផ្នែកនាំចេញផលិតផលទៅកាន់ទីផ្សារពិភព លោកហើយបានលើកស្ទួយកម្រិតជិវភាពកម្មករបារាំងតាមរយៈការតម្លើងប្រាក់ខែ។