vrean.com Latest Questions
ចាប់ពីសតវត្ស ទី ៨ ដល់ទី ១៨ ភូមាច្រើនធ្វើសង្រ្គាមជាមួយប្រទេសថៃ ។
សម័យសង្គមរាស្ត្រនិយមបានដួលរលំនៅឆ្នាំ១៩៧០ ព្រោះវិប្បត្តិសង្គម នយោបាយ និងសេដ្ឋកិច្ច ហើយដោយឥទ្ធិពលនៃសង្គ្រាមត្រជាក់។
កសិកម្ម បានជួបវិបត្តិដោយប្រព័ន្ធធារាសាស្រ្ដគ្មានប្រសិទ្ធភាព ជាហេតុធ្វើឪ្យទិន្នផលកម្មថយចុះ។ • បញ្ហាឧស្សាហកម្ម រដ្ឋគ្រប់គ្រងដោយឧស្សាហកម្មមិនបានល្អ ហើយការចំណាយខ្លះតុល្យភាព • បញ្ហាពាណិជ្ជកម្ម សម្ដេច នរោត្តម សីហនុ បានធ្វើជាតូយនីយកម្មលើវិស័យនីហរ័ណអាហរ័ណ ផ្នែកសេដ្ឋកិច្ច និងបិទទ្វារធនាគារឯកជនខ្មែរទាំងអស់ ហើយបានជម្រុញឪ្យមានពាណិជ្ជកម្មលួចលាក់ ឬគេចពន្ធកើតឡើង។ • បញ្ហាជំនួញបរទេស នៅឆ្នាំ ១៩៦៥ សម្ដេច នរោត្តម សីហនុ បានប្រកាសឈប់ទទួលយកជំនួយពីសហរដ្ឋអាមេរិក ព្រោះព្រះអង្គចង់គេចចេញពីសង្រ្គាមវៀតណាម ហើយចង់មានទំនាក់ទំនងល្អជាមួយប្លុកកុំម្មុយនីស្ដ។
បានជាគេចាត់ទុកការបោះឆ្នោតសភាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាប់ព្រះបាទនរោត្តម សីហនុ ព្រោះតែការបោះឆ្នោតនេះ ប្រព្រឹត្តទៅក្នុងសភាពស្ងប់ស្ងាត់ជាទីបំផុត ដោយមានគម្រោងទុកជាមុន ហើយចាត់ទុកសភាពគ្រាន់តែជាឧបករណ៍ពង្រីងអំណាចតែប៉ុណ្ណោះ ។ ពេលនោះមានការគាំទ្រ៨៦ ក្នុងចំណោម៨៩សំឡែង ដើម្បីដកព្រះបាទសម្ដេចនរោត្តម សីហនុចេញពីតំណែង ។
សន្និសីទក្រុងសឺណែវ ឆ្នាំ ១៩៥៤បានអនុម័តលើកិច្ចព្រមព្រៀងសម្រាប់កម្ពុជាដូចជា ៖ • កិច្ចព្រមព្រៀងស្តីពីការបញ្ឈប់បទបាញ់គ្នានៅក្នុងប្រទេសកម្ពុជា • សេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាអំពីសិទ្ធិរបស់ប្រជាពលរដ្ឋនិងការបោះឆ្នោត • សេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាទាក់ទងនឹងសម្ព័ន្ធភាពយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឩបត្ថម្ភកម្លាំងយោធា ពីបរទេស • សេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំងស្តីអំពីការដកកងទ័ពបារាំង ចេញពីទឹកដីប្រទេសឥណ្ឌូចិន និងគោរពឯករាជ្យ អធិបតេយ្យភាពប្រទេសឥណ្ឌូចិន • សេចក្តីថ្លែងការរបស់សន្និសីទទាក់ទងនឹងកិច្ចព្រមព្រៀងសឺណែវ • សេចក្តីថ្លែងការបិទកម្មវិធី ។
ពួកឧក្រិដ្ឋជនភាគច្រើនមានអង្គការចាត់តាំងវច្បាប់លាស់ និងមានប្រព័ន្ធគ្រប់គ្រងយន្ដការដឹកនាំ ដ៏តឹងរុំងបំពានទៅដោយអាវុធទំនើបៗ មានប្រព័ន្ធការពារ និងការឪ្យសញ្ញាជាស្វ័យប្រវត្តិ ប្រព័ន្ធចាប់សម្លេងទំនាក់ទំនងតាមវិទ្យុ ទូរទស្សន៍ កុំព្យូទ័រ ។ ល ។
បច្ចុប្បន្ននេះការសិក្សាពលរដ្ឋវិជ្ជា សាលារៀនត្រូវតែបំពេញបេសកកម្ម ៤យ៉ាងគឺ ៖ • កសាងនិង អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កុមារឲ្យល្អប្រសើរ ចេះគោរពច្បាប់ ចេះអនុវត្តតួនាទីរបស់ខ្លួនជាប្រជាពលរដ្ឋម្នាក់ៗនាពេលអនាគត់ ដើម្បីឲ្យសក្តិសមជាទំពាំងស្នងឬស្សី និងជាសរសរទ្រូងនៃប្រទេសជាតិ ។ • អប់រំឲ្យយុវជនចេះយោគយល់គ្នា ស្គាល់តម្លៃសន្តិភាព ស្គាល់ន័យជីវិតខាងផ្លូវលោក និងផ្លូវធម៌ ។ • អប់រំយុវជនឲ្យរៀនរស់នៅឲ្យបានសុខដុមរមនា ជាមួយមនុស្សដទៃនៅក្នុងសង្គម ទោះបីមានសាសនាផ្សេងក៏ដោយ ។ • អប់រំឲ្យយុវជនចេះឈឺឆ្អាលចំពោះសង្គម ដោយចង់ឲ្យសង្គមមនុស្សមានការអភិវឌ្ឍគ្រប់វិស័យទាំងផ្នែកសម្ភារៈនិងផ្នែកស្មារតី ។
មូលហេតុដែលធ្វើឲ្យជនជាតិវៀតណាមប្រកាសឯករាជ្យនៅឆ្នាំ ៩៣៩ ពីព្រោះ ៖ • ចិនមានវិបត្តិសេដ្ឋកិច្ច និងចលនាក្នុងស្រុក ដែលធ្វើឲ្យកម្លាំងចុះខ្សោយ វាយចាញ់វៀតណាម • កម្លាំងសាមគ្គីរបស់កុលសម្ព័ន្ធវៀតណាមទាំងអស់មានកម្លាំងខ្លាំង និងប្តូរផ្តាច់ ព្រោះរស់នៅជាទាសករ ចិនមានការលំបាក ហើយរយៈពេលយូរណាស់ហើយ ។
ក្នុងឆ្នាំ ១៩៥៥ នៅប្រទេសកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗ ៖ • ០២ មីនា ១៩៥៥ សម្តេចសីហនុ ចុះចេញពីរាជបល្ល័ង • ២២ មីនា ១៩៥៥ សម្តេចសីហនុ បានបង្កើតអង្គការសង្គមរាស្រ្តនិយម • ២៥ កញ្ញា ១៩៥៥ អង្គការសង្គមរាស្រ្តនិយមរៀបចំសមាជ ។