ចាប់ពីចុងសតវត្សទី១៩ ដល់ពាក់កណ្តាល ស.វទី២០ ប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ដែលស្ថិតនៅក្រោមនីមអាណានិគមនិយមបារាំង មាន • កម្ពុជា ទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ ដោយព្រះរាជនូជីយកិច្ចទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ ។ • វៀតណាម ទទួលឯករាជ្យនៅឆ្នាំ ១៩៥៤ ដោយសន្និសីទក្រុងសឺណែវ ។ • ឡាវ ទទួលឯករាជ្យនៅឆ្នាំ ១៩៥៤ ដោយសន្និសីទក្រុងសឺណែវ ។
vrean.com Latest Questions
សង្គ្រាមលោកលើកទី២ ផ្ទុះឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ១៩៣៩ ដោយសារអាល្លឺម៉ង់លើទ័ពចូលប្រទេសប៉ូឡូញ។
ដើម្បីឲ្យប្រជាជនមានអាយុវែង ប្រទេសជឿនលឿនមានលទ្ធភាពដោះស្រាយបញ្ហាដូចជា៖ • សុខាភិបាល • សិក្សាធិការ • ការថែរទាំបរិស្ថានធម្មជាតិបានល្អ ។
ពួកខ្មែរក្រហមបានឡើងនូវវណ្ណៈថ្មីពីរគឺ “ប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី” ៖ • ប្រជាជនមូលដ្ឋាន ឬ ប្រជាជនចាស់ គឺជាប្រជាជននៅរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកុំមុយនីសកម្ពុជាមុនថ្ងៃ១៧ មេសា ១៩៧៥។ ប្រជាជននេះចែកជាពីរទៀតគឺ ប្រជាជនពេញសិទ្ធិនិងប្រជាជនត្រៀម។ ប្រជាជនពេញសិទ្ធិគឺប្រជាពលរដ្ឋណាគ្មានបងប្អូនសាច់ញាតិធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ។ • ប្រជាជនថ្មី ឬ ប្រជាជន១៧ មេសា គឺជាប្រជាជនដែលជម្លៀសចេញពីទីក្រុងឬទីប្រជុំជននានាក្រោយថ្ងៃ១៧ មេសា ១៩៧៥។ ប្រជាជនមួយចំនួននៃអ្នកទាំងនេះគឺប្រជាជនភៀសសឹកមកជនបទគេចពីសង្រ្គាម។ អង្គការគ្មានទំនុកចិត្តលើប្រជាជនថ្មីទេ ព្រោះគេចាត់ទុកថាពួក ១៧ ...
បានជាបដិវត្តន៍បៃតងមានការធ្លាក់ចុះពីព្រោះ ៖ • គេមិនអនុញ្ញាតឪ្យធ្វើអាជីវកម្មស្រែចម្ការនៅលើផ្ទៃដីលើស ១៥% នៃផ្ទៃដីទាំងអស់ • បាត់បងធនធានទឹកនៅក្នុងការស្រោចស្រពលើដីដាំដំណាំដែលបណ្ដាឪ្យមាន ការអស់ទឹកពីទន្លេព្រែក បឹង ។ ល។ • ដីឆាប់ខ្សោះជីជាតិដោយការប្រើគីមីហើយទីបំផុតកសិកម្មទាំងនេះនិងក្លាយជាទីហោស្ថាននិត្រូវគេបោះបង់ចោល ។
វិធានការចៀសវាងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៖ • មិនត្រូវបើកបរពេលស្រវឹង • ពង្រឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបាន ទំលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ • ចាត់វិធានការតឹងរ៉ឹងក្នុងការត្រួតពិនិត្យប័ណ្ណបើកទោចក្រយាន្តយន្ត • ពិន័យដល់យានយន្តណាដែលផ្ទុកឥវ៉ាន់ ឬដាក់មនុស្សហួសកំណត់ • ពិន័យដល់អ្នកបើកបរណា ដែលបើកហួសល្បឿនកំណត់ • ផាកពិន័យដល់អ្នកបើកបរណាដែលមិនទាន់គ្រប់អាយុប្រើប្រាស់់យានយន្ត • ពិន័យយ៉ាងតឹងរ៉ឹងដល់ជនណាបរិភោគគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀនក្នុងពេលបើកបរ • ផាកពិន័យដល់អ្នកបើកបរណា ដែលប្រើប្រាស់ទូរស័ព្ទនៅពេលកំពុងបើកបរយានយន្ត ។
បានជាសហភាពសូវៀតផ្ដល់ជំនួយឪ្យអឺរ៉ុបខាងកើត បង្កើតឡើងសម្រាប់ប្រឆាំងនឹងអង្គការអូតង់មានកូនីវ ជាមេបញ្ជាការប្រចាំនៅអឺរ៉ុបខាងកើត ។
ព្រះបាទពញាយ៉ាតមកតាំងរាជធានីនៅចតុមុខមង្គលនៅឆ្នាំ ១៤៣១ ។
ការរើសអើង ជាអំពើដែលបង្ហាញអំពីការប្រកាន់ការបែងចែកការវិនិច្ឆ័យទៅលើអ្នកណាម្នាក់ដោយមិនផ្អែកទៅលើបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់គេនិងជាអំពើខាងទាំងឡាយណាដែលមានភាពលម្អៀងទៅលើអាយុ សមត្ថភាពខាងផ្លូវកាយ ភេទពូជសាសន៍និងសាសនា ។
សារប្រយោជន៍នៃសាសនាចំពោះសង្គមមានដូចជា៖ • ជួយធ្វើឲ្យមានការឯកភាពក្នុងវិស័យ នយោបាយនិងការគ្រប់គ្រង់សង្គម • អប់រំចិត្តគំនិតឲ្យបានល្ងប្រសើរ ដែលមានសកម្មភាពល្អនៅក្នុងសង្គម • ជំនួយដល់ការសិក្សាទាក់ទង់និងភាសាអក្សរសិល្ប៍ • ជាចិត្តសាស្រ្តជួយលួងលោមមនុស្ស និងជួយឲ្យមនុស្សបាត់បង់នូវការឈឺចាប់ទាំងឡាយ ផលវិបាកចំពោះសង្គម • នាំឲ្យសង្គ្រាមកើតឡើងដោយហេតុផលប្រកាន់សាសនា • កើតមានការប្រកាន់វណ្ណៈ បែងចែកឋានៈគ្មានលក្ខណៈប្រជាធិបតេយ្យ ចំពោះសាសនាមានឋានានុក្រម • ធ្វើឲ្យមនុស្សអសកម្មដោយសារតែចេះតែខំអត់ធ្មត់ ស៊ូទ្រាំទទួលយកនូវកម្មផលដោយគ្មានគំនិតរើបម្រាស់ • រាំងស្ទះនូវសន្ទុះ នៃការរីកចម្រើនរបស់វិទ្យាសាស្រ្ត • ដូចនេះសាសនាគឺពិតជាបានផ្តល់ឲ្យសង្គមទាំងគុណសម្បត្តិ និងគុណវិបត្តិដល់សង្គមជាតិ ។