អភិវឌ្ឍមានន័យថាសេចក្តីចម្រើនលូតលាស់ទៅមុខ ។ ឯធនធានមនុស្ស គឺជាមនុស្សដែលប្រកបដោយលក្ខណៈដូចជា៖ • ការបណ្តុះបណ្តាលនូវបញ្ញា ស្មារតី ទាក់ទងនិងការត្រិះរិះ ពិចារណា វិភាគ វែកញែក ទៅលើចំណេះវិជ្ជាផ្សេងៗ និងសីលធម៌ គុណធម៌សង្គម ពោលគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនិងប្រព័ន្ធខួរក្បាល ដែលរួមមានចំណេះដឹង ទូលំទូលាយ បច្ចេកទេស វិទ្យាសាស្រ្តទំនើប ចំណេះធ្វើ បទពិសោធន៍ ស្រាវជ្រាវ គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មនសិការជាតិ សាមគ្គីល្អ ...
vrean.com Latest Questions
បច្ចុប្បន្ននេះការសិក្សាពលរដ្ឋវិជ្ជា សាលារៀនត្រូវតែបំពេញបេសកកម្ម ៤យ៉ាងគឺ ៖ • កសាងនិង អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កុមារឲ្យល្អប្រសើរ ចេះគោរពច្បាប់ ចេះអនុវត្តតួនាទីរបស់ខ្លួនជាប្រជាពលរដ្ឋម្នាក់ៗនាពេលអនាគត់ ដើម្បីឲ្យសក្តិសមជាទំពាំងស្នងឬស្សី និងជាសរសរទ្រូងនៃប្រទេសជាតិ ។ • អប់រំឲ្យយុវជនចេះយោគយល់គ្នា ស្គាល់តម្លៃសន្តិភាព ស្គាល់ន័យជីវិតខាងផ្លូវលោក និងផ្លូវធម៌ ។ • អប់រំយុវជនឲ្យរៀនរស់នៅឲ្យបានសុខដុមរមនា ជាមួយមនុស្សដទៃនៅក្នុងសង្គម ទោះបីមានសាសនាផ្សេងក៏ដោយ ។ • អប់រំឲ្យយុវជនចេះឈឺឆ្អាលចំពោះសង្គម ដោយចង់ឲ្យសង្គមមនុស្សមានការអភិវឌ្ឍគ្រប់វិស័យទាំងផ្នែកសម្ភារៈនិងផ្នែកស្មារតី ។
ដែលហៅថា ពលរដ្ឋវិជ្ជា គឺជាវិជ្ជាសព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ ដែលត្រូវយល់ និងត្រូវដឹង។
ប្រទេសអនុវត្តរបបប្រជាធិបតេយ្យមានអំណាចបីគឺ • នីតិបញ្ញត្តិ រដ្ឋសភា និងព្រឹទ្ធសភាជាអ្នកតាក់តែងនិងអនុម័តច្បាប់ ព្រមភិបាលជាអ្នកស្នើរ និងអនុវត្តច្បាប់ • នីតិប្រតិបត្តិ រដ្ឋាភិបាលជាអ្នកស្នើរ និងអនុវត្តច្បាប់ • តុលាការ សាលាជំរះក្ដី ជាអំណាចឯករាជ្យសម្រាប់រកយុត្តិធម៌ជុនប្រជារាស្រ្ដ ។ យើងឃើញថាអំនាចទាំងបីនៅដាច់ពីគ្នាប៉ុន្ដែត្រូវត្រួតពិនិត្យ និងកែលអឪ្យគ្នាទៅវិញទៅមក ។
គោលការណ៍សំខាន់របស់ប្រជាធិបតេយ្យមានដូចជា ៖ • ប្រព័ន្ធពហុបក្ស ដើមមានប្រព័ន្ធពហុបក្សត្រូវមានគណបក្សទាំងអស់មាន ឪកាសប្រកួតប្រជែងដូចគ្នា និងស្មីៗគ្នា ។ ប្រព័ន្ធពហុបក្សផ្ដល់ឪ្យអ្នកបោះឆ្នោតជ្រើសរើសបេក្ខជននយោបាយ នៅគណបក្ស ឆ្នោពេលបោះ ។ ជាប្រវត្តិសាស្រ្ដនៅពេលដេលប្រទេសមួយមាន គណបក្សតែមួយលទ្ធផលគឺផ្ដាច់ការ ។ ប្រព័ន្ធពហុផ្ដល់ឪ្យមាន គណបក្សផ្ដល់ឪ្យមាន គណបក្សជំទាស់នឹងគណបក្សឈ្នះឆ្នោត ។ អាចជួយផ្ដល់នូវទស្សនៈផ្សេងៗទៅលើបញ្ហានានា របស់រដ្ឋាភិបាល ។ • ការបោះឆ្នោតដោយសារសេរីនិងទៀតទាត់ វិធីមួយដែលពលរដ្ឋរបស់ប្រទេសសំដែងសុច្ឆន្ទៈរបស់គេគឺដោយជ្រើសរើសមន្ត្រីតំណាងពួកគេ នៅក្នុងរដ្ឋាភិបាល ។ ...
នៅក្នុងអង្គការចាត់តាំងមួយ គែបែងចែកអ្នកគ្រប់គ្រងជា៣ ថ្នាក់ ។ មានដូចខាងក្រោម ៖ • អ្នកគ្រប់គ្រងថ្នាក់កំពូល • អ្នកគ្រប់គ្រងថ្នាក់កណ្ដាល • និងអ្នកគ្រប់គ្រងថ្នាក់ដំបូង ។
ដែលហៅថាការអប់រំ គឺជាកការផ្ដល់នឹងទទួលនូវចំណេះដឹង ។
បុគ្គលម្នាក់ៗមានសិទ្ធិដូចជា សិទ្ធិរស់រានមានជីវិតសេរីភាព និង សន្ដិសុខផ្ទាល់ខ្លួន ។
ការប្រែប្រួលនៃវប្បធម៌អាស្រ័យដោយកត្តាបីយ៉ាងដូចជា • កត្តាធម្មជាតិ ដូចជាការផ្លាស់ប្តូរអាកាសធាតុការខ្វះធនធានអ្វីមួយ ។ វាហេតុនាំមនុស្សត្រូវសម្របខ្លួនក្នុងការរស់នៅ • ការទាក់ទងជាមួយក្រុមទាំងឡាយ ដែលមានបទដ្ឋាននិងបច្ចេកវិទ្យារបស់ពួកគេ ខុសប្លែកពីអ្នកដែលយើងមាន ។ ទំនាក់ទំនងនេះអាចកើតឡើងដោយកាតស័្មគ្រ ឬ បង្ខំ ។ • ការបង្ហាះនូវចំណេះដឹង ឬការប្រើប្រាស់នូវអ្វីដែលមានស្រាប់វាធ្វើឪ្យជីវិតរបស់គេប្រែប្រួល ។
មូលហេតុនៃលែងលះគ្នាដែលច្បាប់អនុញ្ញាតរួមមាន ៖ • ការចុះចោលលំនៅសង្វាស ដោយឥតមូលហេតុត្រឹមត្រូវ ហើយឥតមានផ្តត់ផ្គង់ស្បៀងអាហារនិងទំនុកបំរុងកូនសោះ • វាយដំឃោរឃៅធ្វើទុក្ខបុកម្នេញប្រមាថមើលងាយធ្ងន់ធ្ងរចំពោះសហព័ទ្ធ ឬ ចំពោះបុព្ធញាតិរបស់សហព័ទ្ធនេះ • មានចរិយាផ្ទុយពីសីលធម៌ឬ ប្រព្រឹត្តិអនាចារ • អពលានុភាពនៃលិង្គ • បែកគ្នាអស់រយៈពេលជាង១ឆ្នាំ ។