vrean.com Latest Questions
ផ្តល់ផលវិបាក ៖ • ចែកប្រទេសកូរ៉េជាពីរតាមខ្សែស្រប ៣៨ (រយៈទទឹងខាងជើង ) • ស្លាប់មនុស្ស២.៥លាននាក់ (ចិន៩សែននាក់ . អាមេរិក៣សែននាក់) • ខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ ។
នៅក្នុងរជ្ជកាលព្រះអង្គឌួងខេត្តខ្មែរមានទាំងអស់ចំនួន ៤០ បែងចែកជាពីរប្រភេទ គឺតូចនិងធំ ដែលខេត្តធំគ្រប់គ្រងដោយចៅហ្វាស្រុក (ខេត្ត) ដែលជ្រើសតាំងដោយព្រះរាជា ចំណែកខេត្តតូចគ្រប់គ្រងដោយចៅមឿង ជ្រើសតាំងដោយចៅហ្វាយស្រុក ។ ប៉ុន្តែស្រុកខ្លះមានទឹកដីធំពេកនាំឱ្យពិបាកក្នុងការគ្រប់គ្រង ទើបព្រះរាជាទ្រង់ត្រាស់បង្គាប់ឱ្យបែងចែកប្រទេសជា ៥២ ស្រុកវិញ ដែលមានទំហំប្រហាក់ប្រហែលគ្នា ហើយចាប់ពីពេលនោះមកងារចៅមឿងត្រូវចោលល្បែងប្រើ ។
លោក ឆឺឈីល បានបង្កើតឪ្យមានសន្និសីទ ជាច្រើនដូច សន្និសីទ តេអេរ៉ង់ កេបិច យ៉ាល់តា និងផតដម ជាដើមគឺ ដើម្បីបញ្ចប់សង្រ្គាម លោកលើកទី ២ ។
ទោះបីជាបារាំងបានរីកចម្រើនយ៉ាងនេះដ៏ដោយក៏បារាំងបានកើតមានវិបត្តិដ៏ធ្ងន់ធ្ងរមួយ វិបត្តិនេះបណ្ដាលមកពីមូលហេតុដូចជា ៖ • កសិករក្រីក្រលក់ផលិតផលមិនចេញ • ពាណិជ្ជកម្មតូចតាចត្រុវក្ស័យធនកម្មករបាត់បង់ការងារដោយសារតែការរីកចម្រើន បច្ចេកវិទ្យា និងហាងទំនិញធំៗ • សហគ្រាសតូចតាច ត្រូវបាត់បង់មុខរបរ ។
ក្នុងពេលបច្ចុប្បន្នការអប់រំសង្គមមានគោលបំណងដូចជា ៖ • ជុំវិញកម្លាំងចងភ្ជាប់សង្គម • ស្វែងរកនូវការថែរក្សា និងកេលអធម្មជាតិ • ស្ថាបនាក្រុមនិងស្ថាប័នប្រតិបត្តិការណ៍ • ការបណ្ដុះបណ្ដាលគំនិតលើមនោគមន៍វិជ្ជាសង្គម ។
ចលនាតស៊ូដើម្បីឯករាជ្យជាតិក្នុងប្រទេសកម្ពុជាចែកជា២ផ្នែកគឺ៖ ការតស៊ូដោយអាវុធ ដឹកនាំដោយកម្លាំងនៃចលនាតស៊ូនៃឥស្សរៈដែលមានការជួយគាំទ្រពីសំណាក់កងកម្លាំងវៀតមិញ ការតស៊ូដោយសន្តិវិធី ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ( នយោបាយកាទូត ) ។
ព្រះបាទ ជ័យវរ្ម័នទី ៧ បានសោយរាជ្យពីឆ្នាំ ១១៨១ ដល់ឆ្នាំ ១២១៨ ។ ស្នាព្រះហស្ថសំខាន់ៗរបស់ព្រះអង្គមាន ៖ • រំដោះប្រទេសចេញពីការត្រួតត្រារបស់ចាម្ប៉ា ហើយបានវាយ យកចាម៉្បាដាក់ជាចំណុះវិញ ។ • កសាងក្រុងអង្គរទី ៤ • ពង្រីងកិត្តិស័ព្ធប្រទេស និងទឹកដីខ្មែរឪ្យល្បីរន្ទី • កសាងសាលាសំណាក់១២១ កន្លែង • កសាងមន្ទីរពេទ្យ ១០២ • សាងសង់ប្រាសាទបុរាណជាច្រើន ទុកសម្រាប់កូនចៅជំនាន់ក្រោយ ។
នៅចន្លោះឆ្នាំ ១៩៦៧-១៩៦៨ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានដំណើរការ រាំងស្ទុះដោយសារ៖ • បាត់បង់ប្រាក់ចំណូលដែលជាលទ្ធផលនៃរត់ពន្ធ • ការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិនបានល្អ • ការចំណាយខ្វះតុល្យភាព • កសិកម្មជួមវិបត្តិប្រព័ន្ធធារាសាស្រ្ដគ្មានប្រសិទ្ធភាពនាំឪ្យទិន្នផលកសិកម្មទាប។