រាជរដ្ឋាភិបាលកម្ពុជាប្រកាសថ្ងៃកាន់ទុក្ខគោរពព្រះវិញ្ញាណក្ខន្ធ ជាផ្លូវការចំនួន ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១២ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១២ ។
vrean.com Latest Questions
បានជាគណបក្សអភិរក្សនិយមផ្លាសប្ដូរមនុស្សថ្មីក្នុងការគ្រប់គ្រងប្រទេសពីព្រោះមេដឹកនាំគណបក្សបានយល់ឃើញថាការដឹកនាំយូរពេកនាំឲ្យកើតមានវិបត្ដិដូច្នេះ ត្រូវតែផ្លាសប្ដូរមនុស្សថ្មី ។ ហើយលោក ចន មេជើ ដែលបានឡើងបន្ដពីលោកស្រី ម៉ាការ៉េត ថាត់ឆឺ ឆ្នាំ១៩៩៩០ ។
មធ្យោបាយអភិរក្សធនធានរ៉ែ ដោយរកធនធានរ៉ែដទៃទៀតមកជំនួសនិងកំនែច្នៃជាថ្មី បានផ្តល់សារប្រយោជន៍ចំពោះបរិស្ថានៈ • ព្យារយៈពេលនៃការផ្គត់ផ្គង់រ៉ែ តាមការកាត់បន្ថយបរិមាណរួបធាតុដែលត្រូវទាញយក។ • ទាមទារថាមពលតិចជាងការទាញយករ៉ែពីក្នុងដី។ • មានការពុលតិច និងធ្វើអោយខូចខាតដីតិច។ • បន្ថយថ្លៃចាក់សំណល់ចោល និងពន្យាអាយុកន្លែងទុកដាក់សំណល់តាមរយៈការកាត់បន្ថយមាឌសំណល់រឹង។ • កាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការទាញយក និងការធ្វើប្រព្រឹត្តកម្មរ៉ែ។
ចំណុចដែលបញ្ជាក់ថារបបនេះ បានរំលោភធ្ងន់ធ្ងរទៅលើវិស័យវប្បធម៌ និងប្រពៃណីជាតិ គឺ ៖ • បំបាត់វិស័យអប់រំ • បំបាត់សាសនា (កំទេចវត្តអារាម ផ្សឹកលោកសង្ឃ) • បំបាត់ប្រពៃណីក្នុងការរៀបអាពាហ៍ពិពាហ៍ ស្លៀកពាក់ខ្មៅ • គ្មានការយកចិត្តទុកដាក់លើកេតនភណ្ឌជាតិ ។
កង្វះអាហាររូបត្ថម្ភបណ្តាលមកពីកង្វះចំណីអាហារតែមួុយមុខនោះទេតែវាអាចបណ្តាលមកពីការថែទាំពីឪពុកម្តាយខ្វះសេវាថែទាំសុខភាព ខ្វះអនាម័យ គ្មានបរិស្ថានស្អាតនៅជុំវិញការរស់នៅ ។
ប្រៀបធៀបពិធី បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំខ្មែរមានដូចជា ៖ ក. លក្ខណៈដូច • ជាពិធីបុណ្យប្រពៃណីជាតិដូចគ្នា • ឧទ្ទិសកុសលដល់វិញ្ញាណក្ខ័នបេតជន ដូចគ្នា • ប្រជុំគ្នាក្នុងវត្តអារាមដូចគ្នា • ក្នុងមួយឆ្នាំមានតែម្ដងដូចជា • មានការឈប់សម្រាកចំពោះមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ដូចគ្នា ។ ខ. លក្ខណៈខុស + បុណ្យភ្ជុំបិណ្ឌ • គ្មានពូនភ្នំខ្សាច់ • គ្មានលេងល្បែងប្រជាប្រិយ • គ្មានស្រង់ព្រះពុទ្ធរូប • រយៈពេល ១៥ថ្ងៃ (ខាងរនោចខែភទ្របទ) • គ្មានជូនសម្លៀកបំពាក់ដល់គុណ • បេតជនដើរ ...
គ្រូ ជាជនគំរូដល់មហាជនគ្រប់រូប និងគ្រប់ឥរិយាបថ ទាំងដេក ដើរ ឈរ អង្គុយ និយាយស្តី ។ ក្នុងនាមជាគ្រូបង្រៀនម្នាក់ យើងត្រូវកសាងមនុស្សពេញលេញ ដែលមានការរីកចម្រើនលើគ្រប់វិស័យ គ្រប់ផ្នែកព្រមគ្នាដោយតុល្យភាពរវាង ប្រាជ្ញា ស្មារតី សញ្ចេតនា និងរូបរាងកាយ ពោលគឺ ពលរដ្ឋដែលមានលក្ខណៈថ្នៃថ្នូរ មានចំណេះដឹង បំណិន បទពិសោធន៍ ចេះអធ្យាស្រ័យ សហការ សាមគ្គីភាព ...
កត្តាដែលជំរុញឱ្យសហរដ្ឋអាមេរិកចូលរួមក្នុងសង្រ្គាមលោកកលើកទី១ ព្រោះ ៖ • ប្រញាប់ប្រញាល់ ដើម្បីចូលរួមក្នុងការទទួលលាភសក្ការៈបានមកពីការបែងចែកពិភពលោកដំណាក់កាលក្រោយសង្រ្គាម ។ • នាវាចម្បាំងអាឡឺម៉ង់បានប្រកាសបិទមិនឱ្យនាវាគ្រប់ធុនចូលសំចតកំពង់ផែអឺរ៉ុបដែលជាតំបន់កំពុងផ្ទុះសង្រ្គាម ។
សិទ្ធិពលរដ្ឋ ជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅ និងការពារខ្លួនស្របច្បាប់ ស្របតាមវប្បធម៌ទំនៀមទម្លាប់របស់ជាតិ ។
រចនាសម្ព័ន្ធគ្រប់គ្រង់រដ្ឋ និងមជ្ឈឹមបក្សកុម្មុយនីស្ដឆ្នាំ ១៩៧៦មាន ដូចជា ៖ ក. រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ • ខៀវ សំផន ជាប្រធានគណៈប្រធាន ឬ ប្រមុខរដ្ឋ • នួន ជា ជាប្រធានសសភាតំណាងប្រជាជនកម្ពុជា • ប៉ុល ពត ជានាយករដ្ឋមន្ដ្រី • អៀង សារី ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស • វ៉ន វ៉េត ឧបនាយករដ្ឋមន្ដ្រី ...