ពីមុនអង់គ្លេសនិងសហភាពសូវៀតជាដៃគូនឹងគ្នាចុះបានជាប្រទេសអង់គ្លេសក្លាយជាដៃគូប្រឆាំងនឹងសហភាពសូវៀតវិញគឺដោយសារតែប្រទេសអង់គ្លេសមានគំនិតប្រឆាំងនឹងកុំមុយនីស្ដ ។ ពេលនេះលោក ឆឺឈីល បានថ្លែងនៅហ្វុលតុនថាពេលនេះវាំងននដែកបានបែងចែកទ្វីបអឺរ៉ុបជាពីរគឺអឺរ៉ុបខាងលិចនិងអឺរ៉ុបខាងកើត ។
vrean.com Latest Questions
នៅឆ្នាំ ១៩៤៨ ដើម្បីសងសឹកនឹងក្រុមសម័្ពន្ធមិត្តសហភាពសូរៀតបានប្រើវិធានការសងសឹកដូចជា ៖ • បិទច្រកចូលច្រកចេញក្រុងប៊ែកឡាំងខាងលិច ។ • កាត់ផ្ដាច់ភ្លើងអគ្គិសនី និងតម្រូវការចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ។
ក្រោមសម័យអាណានិគមនិយមបារាំងប្រទេសកម្ពុជា បានឆ្លងកាត់របបជាច្រើនដូចជា ៖ • ព្រះរាជាណាចក្រកម្ពុជាទី១ (ឆ្នាំ១៩៤៧ ដល់ឆ្នាំ ១៩៧០) • សាធារណរដ្ឋខ្មែរ (ឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥) • កម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩) • សាធារណរដ្ឋប្រជាមានិតកម្ពុជា (ឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩) • រដ្ឋកម្ពុជា (ឆ្នាំ១៩៨៩ ដល់ឆ្នាំ ១៩៩០)
សហព័ន្ធយូហ្គោស្លាវីបានផ្គាច់ទំនាក់ទំនងការទូតជាមួយសហភាពសូវៀតនៅឆ្នាំ ១៩៥៥ ក្រោយមរណៈភាពរបស់លោក ស្ដាលីន ។
ក្រោយសង្រ្គាមលោកលើកទី ២ ប្រទេសនៅអ៉ីរ៉ុបមួយចំនួនបានស្ដារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ ។ ប្រទេសទាំងនោះ បានស្ដារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹងផ្អែកទៅលើប្រាក់កម្ចីពីសហអាមេរិក ។
ប្រតិបត្តិការមហាសាមគ្គី ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបណ្ដេញ ពួកវៀតមិញឪ្យចេញពីទឹកដីខ្មែរចាប់ពីខេត្តចាប់ពីខេត្តបាត់ដំបង់ រហូតដល់ខេត្តក្រចេះ និងស្ទឹងត្រែង ។ ប្រតិបត្តិការនេះគឺត្រូវបានបង្កើតឡើងដោយព្រះបាទនរោត្តម សីហនុ ។
តាមរដ្ឋធម្មនុញ្ញប្រទេសសមាជជាតិគឺជាស្ថាប័ននយោបាយរបស់រដ្ឋដែលទាមទារឪ្យមានជំនួបរវាងប្រជាពលរដ្ឋជាមួយមន្ដ្រីរាជរដ្ឋាភិបាលដើម្បីពិភាក្សអំពីសប្រយោជន៍រួម ។ រដ្ឋាភិបាលនិងសភាជាតិត្រូវបំពេញតាមនូវអ្វីដែលជាសេចក្ដីសម្រេចរបស់សមាជជាតិដែលប្រារព្វធ្វើឡើង ២ ដងក្នុងមួយឆ្នាំ ។
នៅចុងឆ្នាំ ១៩៦៩ មន្ដ្រីដែលបានក្បត់នឹងព្រះបាទ នរោត្តម សីហនុ គឺមន្ដ្រីអភិរក្សជាន់ខ្ពស់មួយចំនួន ហើយអ្នកស៊ុំគ្រលំដ៏សំខាន់នៅក្នុងផែនការនេះគឺអង្គម្ចាស់ស៊ីសុវត្ដិ សិរីមតៈដែលត្រូវជាប្អូនជីដូនមួយនឹងព្រះអង្គ ។
រាជរដ្ឋាភិបាលកម្ពុជាប្រកាសថ្ងៃកាន់ទុក្ខគោរពព្រះវិញ្ញាណក្ខន្ធ ជាផ្លូវការចំនួន ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១២ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១២ ។
លោកឧត្តមសេនីយ៍ ដឺហ្គោលបានប្រកាសតាមវិទ្យុពីអង់គ្លេសឪ្យប្រជាជនបារាំង ក្រោកឈរឡើងប្រឆាំងនឹងបារាំងមនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ១៩៤០ ។ ចំណែកនៅប្រទេសបារាំងមានព្រឹត្តិការណ៍ដូចម្ដេច ៖ • ការបង្កើតរដ្ឋាភិបាលមួយ ដោយសហការជាមួយអាឡឺម៉ង់ដែលមានឈ្មោះថា រដ្ឋាភិបាលវីស៊ីដែលមានឧត្តមសេនីយ៍ប៉េកាំងជាអ្នកដឹកនាំ ។ • បារាំងបានប្រមូលផលិតផលកសិកម្ម និងឧស្សាហកម្មទៅផ្គត់ផ្គងកងទ័ពអាឡឺម៉ង់ថែមទាំងមានកម្មភាគធំបានជាប់កំណែនការងារនៅប្រទេសអាឡឺម៉ង់ទៀតផង ។