មូលហេតុដែលនាំឲ្យប្រទេសកម្ពុជាចុះខ្សោយ គឺៈ • មានការឈ្លានពាន ប្រកបដោយមហិច្ឆតាពីប្រទេសជិតខាងជានិច្ច • អ្នកដឹកនាំបាត់បង់នូវព្រលឹងជាតិរបស់ខ្លួន ដោយជឿការញុះញង់ពីបរទេស និងប្រទេសជិតខាង • បែកបាក់សាមគ្គីផ្ទៃក្នុង ដោយការល្មោភអំណាចហើយបង្កើតសង្រ្គាមរវាងគ្នាឯងក្នុងស្រុក • ភាពអវិជ្ជានៃក្សត្រសោយរាជ្យ វិបត្តិវិធានការការពារ និងខ្វះទសពិធរាជធម៌
vrean.com Latest Questions
ដោយការស្រឡាញ់អំណាចដណ្ដើមរាជ្យគ្នា ក្នុងព្រះរាជវង្សខ្មែរ ពួកមហិច្ឆតាបានឱកាស បានយកខេត្តខ្មែរភាគខាងលិចអស់៩ខេត្ត។ រីឯវៀតណាមវិញ ក្រោយពីបានប្រទេសចំប៉ាទាំងស្រុង ក្នុងអំឡុងគ្រិស្តសករាជ ១៤៧១ បានរកមធ្យោបាយផ្សេងៗ ដើម្បីលេបទឹកដី កម្ពុជាដោយលើកបុត្រីព្រះនាម “ចូវ” ថ្វាយព្រះបាទ ជ័យជេដ្ឋាទី២ ក្នុងបំណងយកតំបន់ព្រៃនគរ បាវៀ និងចៀងហ្វា ដែលសព្វថ្ងៃមាន ២១ ខេត្ត ដែលជាខេត្តរបស់ខ្មែរ។
ព្រះរាជាណាចក្រខ្មែរបច្ចុប្បន្នមានព្រំប្រទល់នឹង ប្រទេសឡាវ ប្រទេសថៃ និងប្រទេសវៀតណាម។
ប្រទេសខ្មែរមាន • ទទឹងមានពីជើងទៅត្បូងចម្ងាយ ៤៤០គ.ម • បណ្ដោយពីលិចទៅកើតចម្ងាយ ៥៦០ គ.ម • ចំណុចកណ្ដាលនៅក្បែរក្រុងកំពង់ធំ។
ក្នុងសង្គមប្រជាធិបតេយ្យ គេបានបែងចែកអំណាចសំខាន់ៗជា៣ គឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ អំណាចតុលាការ ឬអំណាចនីតិវិនិឆ្ឆ័យ។ ក. អំណាចនីតិបញ្ញត្តិ ( រដ្ឋសភា-ព្រឹទ្ធសភា )៖ មានតួនាទីតាក់តែងច្បាប់និងអនុម័តច្បាប់។ អំណាចនីតិប្រតិបត្តិ ( រដ្ឋាភិបាល )៖ មានតួនាទីជាអ្នកអនុវត្តច្បាប់ និងក្រឹត្យ។ អំណាចតុលាការ ឬអំណាចនីតិវិនិឆ្ឆ័យ ( អង្គចៅក្រម )៖ ...
បានជាប្រទេសភាគច្រើននិយមជ្រើសរើសយកការដឹកនាំប្រទេសតាមលទ្ធិប្រជាធិបតេយ្យ ព្រោះតាមលទ្ធិនេះការដឹកនាំគឺ យកប្រជាជនជាធំ ហើយថ្នាក់ដឹកនាំត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋ។
ក្នុងក្របខណ្ឌនេះ ច្បាប់គឺជាអ្វីៗ ដែលមនុស្សត្រូវតែប្រតិបត្តិតាមជាដាច់ខាត ដើម្បីឱ្យមនុស្សអាចរស់ជាមួយគេឯងក្នុងសង្គម។ ពោលគឺច្បាប់គឺជាមាគ៌ាប្រតិបត្តិរបស់មនុស្ស។
សិទ្ធិមនុស្ស ព្រមទាំងសេរីភាពជាគ្រឹះទាំងឡាយ អាចធ្វើឱ្យមនុស្សមានការរីកចម្រើន ហើយអាចធ្វើឱ្យយើងប្រើប្រាស់បានយ៉ាងពេញលេញនូវតម្លៃជាមនុស្សរបស់យើង ប្រាថ្នាស្មារតីរបស់យើង ការប៉ិនប្រសប់និងមនសិការរបស់យើងហើយអនុញ្ញាតឱ្យយើងអាចប្រើប្រាស់ បានតាមសេចក្តីត្រូវការ ទាំងក្នុងផ្នែកចេតនារម្មណ៍ និងផ្នែកផ្សេងៗទៀត។ ការប្រកែកមិនទទួលស្គាល់សិទ្ធិមនុស្ស និងសេរីភាពជាគ្រឹះ មិនត្រឹមតែជាសោកនាដកម្មដល់បុគ្គល ម្នាក់ៗ តែប៉ុណ្ណោះទេ គឺជាកត្តានាំឱ្យមានការរំជើបរំជួលក្នុងសង្គមនិងលើវិស័យនយោបាយរួមមានអំពើឃោរឃៅ និងជម្លោះទាំងរវាងសង្គមនិងប្រជាជាតិ ទាំងរវាងសង្គមមួយនិងសង្គមមួយទៀតផង។ ដូចមានចែងនៅក្នុងឃ្លាទីមួយនៃសេចក្តីថ្លែងការណ៍ជាសាកលស្តី អំពីសិទ្ធិមនុស្សថាៈ ការគោរពសិទ្ធិ ហើយនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស “បង្កើតបានជាគ្រឹះនៃសេរីភាព ...
ជាការពិតណាស់ សន្តិភាព ការដាក់អាវុធ អភិវឌ្ឍន៍ និងការគោរពសិទ្ធិមនុស្ស គឹជាករណីដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកជានិច្ច។ សេចក្តីបំណងចម្បងបំផុតក្នុងការបង្រៀនវិជ្ជាសិទ្ធិមនុស្ស គឺដើម្បីឱ្យមនុស្សចេះស្រឡាញ់សន្តិភាព និងការមិនប្រើហិង្សា ព្រមទាំងបង្រៀនអំពីអភិវឌ្ឍន៍ និងឱ្យចេះយកចិត្តទុកដាក់ទៅលើវិស័យបរិស្ថាន។
១៨១ ០៣៥ គីឡូម៉ែត្រការេ