vrean.com Latest Questions
កន្លងមកប្រទេសកម្ពុជាបានទទួលរងនូវគ្រោះធម្មជាតិដូចជា ៖ គ្រោះទឹកជំនន់ ភាពរាំងស្ងួត ការឡើងកំដៅផែនដី ការធ្វើឲ្យខូចខាតហេដ្ឋារចនាគមនាគមន៍ និងសង្គម ។
បានជានិយាយថាអាល្លឺម៉ង់គឺជាហេតុនាំឲ្យផ្ទុះសង្គ្រាមត្រជាក់គឺដោយសារ ៖ • បញ្ហាទី១ សូវៀតបានបិទច្រកចេញចូលទៅកាន់អាល្លឺម៉ង់ខាងលិច ដែលធ្វើឲ្យប៊ែរឡាំងខាងលិចត្រូវដាច់ស្បៀង និងគ្រឿងផ្គត់ផ្គង់ដែលសំខាន់មានទាំងអគ្គិសនីផងដែរ ។ នៅពេលនោះអាមេរិកបានធ្វើឆ្លើយតបដោយការប្រើស្ពានអាកាស ដែលនាំឲ្យមហាអំណាចទាំងពីរស្ទើរតែមិនអាចអត់ធ្មត់បាន ។ • បញ្ហាទី២ បញ្ហាកសាងជញ្ជាំងប៊ែរឡាំងខាងលិចនៅឆ្នាំ ១៩៦១ ដោយមានអ្នកភៀសខ្លួនពីអាល្លឺម៉ងខាងកើតត្រូវបង់ខាតនូវកម្លាំងហត្ថពលិកជំនាញ ដែលនាំឲ្យខឿនឩស្សាហកម្មរកកល់និងរលំ ។ • បញ្ហាទី៣ ការបង្កើតសហព័ន្ធអាល្លឺម៉ង់ខាងលិចតាមរយៈសន្និសិទនៅទីក្រុងឡុងព្រមទាំងបញ្ចូលសហព័ន្ធអាល្លឺម៉ង់ជាសមាជិកទី១៥ នៃអង្គការអូតង់ដែលអនុញ្ញាតិឲ្យអាល្លឺម៉ង់បំពាក់អាវុធនោះ គឺជាការគំរាមកំហែងដោយត្រង់ចំពោះសហភាពវៀត ។ ដំណាក់កាលនេះគឺជាតំណាក់កាលរត់ប្រណាំងសព្វាវុធនុយក្កេអ៊ែរ ដែលធ្វើឲ្យពិភពលោកមានការគម្រាមកំហែងផ្នែកសន្តិសុខ ។
សម័យសង្គមរាស្រ្តនិយមបានដួលរលំនៅឆ្នាំ១៩៧០ ព្រោះវិបត្តិសង្គម នយោបាយ និងសេដ្ឋកិច្ច ហើយដោយឥទ្ធិពលនៃសង្គ្រាមត្រជាក់ ។
សន្ធិសញ្ញាបារាំងខ្មែរចុះថ្ងៃ ១១ សីហា ១៨៦៣ ធ្វើឡើងដោយ អគ្គទេសាភិបាលបារាំងប្រចាំកូសាំងស៊ីន ដីឡាក្រងឌីយែរ និងមហាឩបរាជកម្ពុជា ព្រះបាទ នរោត្តម ។
នៅខេត្តសៀមរាបនៅថ្ងៃ ១២ ខែមិថុនា ១៩៥៣ សម្តេច សីហនុ បានប្រកាសយ៉ាងឩទ្យារិកថាប្រជាជាតិខ្មែរទាំងមូលបានសម្តែងនូវទឹកចិត្តដ៏មោះមុត ក្នុងការទាមទារឯករាជ្យពីបារាំងឲ្យបានដាច់ខាត ទោះបីជាបារាំងពុំមានឆន្ទះ ក្នុងការប្រគល់ឯករាជ្យឲ្យយើងក៍ដោយ ។