បានជាលោកដឺហ្គោល ហៅសភាសាធារណរដ្ឋទី៤ ថាជាសភាគណបក្ស ពីព្រោះសភានេះកើតដោយសារមានគណបក្សបីចូលរូមគឺ គណបក្សសង្គមនិយម គណបក្សកុម្មុយនីស្តនិយមនិងគណបក្សចលនាសាធារណៈរដ្ឋប្រជាជន ។
vrean.com Latest Questions
សាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតគេបែងចែកដីដាំដំណាំជា៣ប្រភេទគឺ៖ • ដីដែលមានជីជាតិ គេដំាត្រូវសាលី ដំឡូងសម្រាប់យកស្ដរ។ • ដីដែលមានគុណភាពអន់ គេដំឡូងបារាំង។ • ដីសើមសម្រាប់ចិញ្ចឹមសត្វ កសិកម្ម ដែលមានលក្ខណៈប្រពលវប្បកម្មដោយប្រើគីមី។
បានជាយើងចាំបាច់ត្រូវគោរពទង់ជាតិគឺដើម្បី • គោរពវិញ្ញាណក្ខន្ធនៃបុព្វបុរសខ្មែរ • គោរពដល់ព្រលឹងជាតិរបស់យើង • គោរពដល់អរិយធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យងតីតកាល ។
រូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជាមានចំណុចសំខាន់ប្រាំ គឺ • ពន្លឺពណ្ណរង្សីនៅពីលើគេ តំណាងឲ្យអារ្យធម៏ខ្មែរ • ស្វេតច្ឆត្រទាំងពីរ តំណាងឲ្យព្រះមហាក្សត្រនិងព្រះមហាក្សត្រិយានី ជាអ្នករក្សាប្រជារាស្រ្ត • ព្រះខ័ណ្ឌនៅពីក្រោមម្កុដរាជ្យ ជានិម្មិតរូបនៃអំណាច និងយុត្តិធម៏ • រាជសីហ៏ទាំងពីរ កម្លាំងទ័ពរបស់ប្រជានុរាស្រ្តខ្មែរ នៅជុំវិញព្រះរាជបល្ល័ង្គ • ពាក្យ “ ព្រះចៅក្រុងកម្ពុជា” តំណាងឲ្យអធិបតីភាពនៃព្រះរាជាណាចក្រកម្ពុជា
នៅឆ្នាំ ១៩០៤សៀមបានប្រគល់មកឲ្យកូនខ្មែរវិញនូវទឹកដីខាងជើង ម្លូព្រៃ ស្ទឹងត្រែង ទន្លេពៅ និងខេត្តកោះកុង ។ រីឯសន្ធិសញ្ញាបារាំង សៀមឆ្នាំ ១៩០៧ ស្តីអំពីការប្រគល់ខេត្តបាត់ដំបង សៀមរាប សេរីសោភ័ណ្ឌមកឲ្យខ្មែរវិញ ។
សំបុត្រអាពាហ៍ពិពាហ៍មានប្រយោជន៍ជាអាទិ៍គឺ • បានទទួលសិទ្ធិប្រពន្ធមានខាន់ស្លាពេញច្បាប់មិនអាចលែងលះគ្នាតាមទំនើងចិត្តដូចអនីតិសង្វាសឡើយ • ប្តីប្រពន្ធមានសិទ្ធិជ្រើសដោយសេរីនូវវិជ្ជាជីវៈសកម្មភាព នយោបាយ វប្បធម៌ និងសង្គម • ធ្វើប្លង់កម្មសិទ្ធិទ្រព្យសម្បត្តិរួម • ប្តីប្រពន្ធមានសិទ្ធិស្មើគ្នាលើទ្រព្យសម្បត្តិរូម • មានសិទ្ធិទទួលបានអត្តាធិនភាព ចំពោះគូស្វាមីអនីតិជន • មានសិទ្ធិទទួលអាហារកិច្ចនៅពេលលែងលះ ។
នីត្យានុកូលភាព គឺជាភាពដែលស្របច្បាប់ ជាភាពដែលត្រូវច្បាប់ ចំណែកការដែលធ្វើខុសពីនេះ គឹហៅថាធ្វើខុសច្បាប់ ។
ក្នុងព្រះពុទ្ធសាសនា ដំណើរការប្រជាធិបតេយ្យមានមូលដ្ឋានប្រាំប្រការ គឺ : ១. អត្ថាហិៈ (អាត្មា) មនុស្សត្រូវស្វែងរកសច្ចៈធម៏សំរាប់ខ្លួនផ្ទាល់។ គឺត្រូវស្វែងយល់ ដឹងនិងចេះរកវិធីសង្គ្រោះខ្លួន ដោយខ្លួនឯង។ ២. សង្កហៈ (ការអត់ឳន) មនុស្សម្នាក់ៗ ធ្វើការសំរេចចិត្តផ្សេងៗពីគ្នា ក្នុងការស្វែងរកសច្ចៈធម៏របស់ខ្លួន ក្នុងន័យនេះទើបព្រះពុទ្ធទ្រង់សម្តែងថាយើងត្រូវតែចេះអត់ឳន ចំពោះការសំរេចចិត្តផ្សេងៗពីគ្នាទាំងនេះ ហើយត្រូវទទួលស្គាល់ថាជំនឿរបស់អ្នកដទៃទៀត ក៏អាចមានការខុសប្លែកពីជំនឿរបស់យើងដែរ។ ៣. វន្ទគារវៈ (ការគោរព) គឺការគោរពចំពោះអាយុជីវិត ...
ព្រះរាជសកម្មភាពរបស់ព្រះបាទនរោត្តម សីហនុបានយាងទៅទាមទារឯករាជ្យ៖
នយោបាយរដ្ឋឩបត្ថម្ភ ជានយោបាយដែលរដ្ឋជាអ្នកជួយដោះស្រាយផ្នែកសង្គមដល់ប្រជាជនចាប់តាំងពីអ្នកអត់មានការងារធ្វើ អ្នកឥតផ្ទះសម្បែង បំប៉នសុខភាព និងព្យាបាលជំងឺស្រ្តីមេម៉ាយ អ្នកចូលនិវត្តន៏ និងចាស់ជរា។