លោកប្រធានាធិបតីបារាំងដឺហ្គោល បានជំទាស់អង់គ្លេសមិនឪ្យចូលរួមជាសមាជិក ទីផ្សាររួមអឺរ៉ុបចំនួន ២ ដង គឺនៅឆ្នាំ ១៩៦៧ ។
vrean.com Latest Questions
សញ្ញាណដែលមាន័យស្រដៀងនឹងគុណធម៌មានដូចជា៖ • សុក្រឹតភាពៈ គឺលក្ខណៈនៃអ្វីដែលប្រជុំគ្រប់គុណសម្បត្តិដែលពុំលាយឡំនឹងគុណវិបត្តិ។ • គុណូបការ គឺជាតម្លៃពិសេស តម្លៃវិជ្ជាជីវៈនៃបុគ្គលនីមួយៗ ឬតម្លៃនៃស្នាដៃនីមួយៗ។
ដើម្បីដោះស្រាយវិបត្ដិពួកសម្ព័ន្ធមិត្តបានធ្វើនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៤៨ ដើម្បីផ្គត់ផ្គង់ប៊ែកឡាំងខាងលិចក្រុមសម្ព័ន្ធមិត្តបានប្រើយន្ដហោះ៣៨០គ្រឿងដើម្បីដឹកស្បៀងដើម្បីដឹកគ្រឿងផ្គត់ផ្គង់ចំនួន១៥០០០០០តោន សម្រាប់ផ្គត់ផ្គង់ប៊ែកឡាំងខាងលិចតាមស្ពានអាកាស។
សិលាប្រែកំណើត គឺជាសិលាដែលផ្លាស់ប្តូរទម្រង់ វាយភាព ឬសមាសធាតុផ្សំរបស់វា។ សិលាប្រែកំណើតភាគច្រើនស្ថិតនៅក្រោមផ្ទៃដីយ៉ាងជ្រៅ។
សមាជជាតិគឺវេទិកាចំហសម្រាប់ប្រជាជន និងអ្នកដឹកនាំនិងសួរដេញដោយគ្នាជុំវិញបញ្ហានយោបាយក្នុងនិងក្រៅប្រទេស ។ សមាជនេះត្រូវបានរៀបចំនិងដឹកនាំដោយគណៈកម្មាធិការកណ្ដាលនៃអង្គការសង្គមរាស្រ្ដនិយម ដែលមានសម្ដេច ព្រះបាទ នរោត្តម សីហនុជាប្រធាន ។
ក្រោមការដឹកនាំរបស់លោក ខុនរ៉ាតអាដេណូអឺ សេដ្ឋកិច្ចអាឡឺម៉ងខាងលិចរីកចម្រើនទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ចជាពិសេសគឺជាការធ្វើប្រទេសមានអធិបតេយ្យភាពឡើងវិញគឺការបំពាក់អាវុធ ។
ដើម្បីកាត់បន្ថយភាពតានតឹងលើពិភពលោក លោកប្រធានាធិបតី សហភាពសូវៀត កូបាឆូវ បានធ្វើដូចតទៅ ៖ • កាត់បន្ថយការចំណាយរបស់សហភាពសូវៀតលើប្រទេសខ្លះនៅបរទេស ។ • ដកទ័ពសហភាពសូរៀតចេញពីប្រទេសអាហ្គានីស្ថាន • បដិសេធឈប់ផ្ដល់ជំនួយដល់រដ្ឋាភិបាលសម័្ពន្ធភាពលើពិភពលោក • កាត់បន្ថយគ្រឿងសព្វាទាំងសងខាងឪ្យអស់អីរ៉ុបតាមរយៈសន្ធសញ្ញាវ៉ាស៊ីនតោន ឆ្នាំ ១៩៨៧ • កាត់បន្ថយនុយក្លេអ៊ែរវាងអូតង់ និងវ៉ាសូវីតាមរយៈការចរចារនៅទីក្រុងប៉ារីស ឆ្នាំ ១៩៩០ ។
កម្ពុជាទទួលបានឯករាជ្យពីបារាំងនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ អត្ថន័យជាប្រវត្តិសាស្រ្ត សម្រាប់ប្រទេសកម្ពុជា ៖ • ប្រទេសកម្ពុជារួចផុតពីនិមអាណានិគមបារាំង • ទទួលបានអធិបតេយ្យភាពបរូណភាពទឹកដី • ប្រជាជនមានសិទ្ធិសេរីភាព ពីការគៀមសង្កត់ពីនឹមអាណានិគមបារាំង • ប្រជាជនកម្ពុជារួចផុតពីព័ន្ធដារ • អន្តរជាតិ ទទួលស្គាល់ ឯករាជ្យជាតិរបស់កម្ពុជា • ប្រជាជនកម្ពុជាមានសិទ្ធិសម្រេចជោគវាសនារបស់ខ្លួន ។
អង្គការ UNHCR មានគោលការណ៍៣គឺ ១. ការស្មត្រ័ចិត្តធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួនទៅកាន់កន្លែងដើម ...