ក្រោយសង្រ្គាមលោកលើកទី ២ ពិភពលោកបានបែងចែកមនោគមវិជ្ជា២ គឺមូលធននិយម ឬ សេរី និងសង្គមនិយម ឬ កុំមុយនីស្ដ ។ • មូលធននិយម ដឹកនាំដោយសហរដ្ឋអាមេរិក • សង្គមនិយម ដឹកនាំដោយសារសហភាពសូវៀត ។
vrean.com Latest Questions
និយាយពីវិស័យសេដ្ឋកិច្ចនិងសង្គមនៅអាឡឺម៉ង់ខាងលិច ៖ ក. និយាយពីវិស័យសេដ្ឋកិច្ច សេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានការរីកចំរើនដោយសារប្រទេសនេះមានតំបន់ធ្យូងថ្មដ៏ធំគឺតំបន់ ដែលប្រភពថាមពលសម្រាប់រោងចក្រធំៗមានរោងចក្រស្លដែកជាដើម។ ហើយក៏សំបូរទៅដោយហត្ថករដោយមានប្រាក់កំរៃថោកៗចាប់ពីឆ្នាំ១៩៥១ គេបានពង្រីកតំបន់ឧស្សាហកម្មធំៗជាច្រើននៅទូទាំងប្រទេសដើម្បីឆ្លើយតបនិងតម្រូវការទីផ្សារ។ ឧស្សាហកម្មដ៏ល្បីនាំមុខគេនៅទ្វីបអឺរ៉ុបរបស់អាឡឺម៉ង់គឺ ៖ • រោងចក្រគ្រឿងអគ្គីសនី • រោងចក្រគីមី • រោងចក្រស្លដែកនិងរោងចក្រផលិតគ្រឿងម៉ាស៊ីនធំ។ អាឡឺម៉ង់គឺជាប្រទេសនាំមុខគេខាងផ្នែកផលិតកសិកម្មផលដែរដូចជាស្គរទឹកដោះសាច់នឹងទទួលបានចំណាត់ថ្នាក់លេខ២ សម្រាប់ការនាំចេញផ្លែឈើនិងដំឡូងបារាំង។ ចំពោះវិស័យពាណិជ្ជកម្មក្រៅប្រទេសអាឡឺម៉ង់បាននាំចេញមុខគេទ្វីបអឺរ៉ុបខាងផ្នែក ផលិតផលគីមី ម៉ាស៊ីន និងរថយន្ត ចំណាត់ថ្នាក់លេតផលគីមី ម៉ាស៊ីន និងរថយន្ត ចំណាត់ថ្នាក់លេខ៣ លើពិភពលោកបន្ទាប់ពីជប៉ុននិងអាមេរិក។ បើគិតជាការទូទាត់ជញ្ញីងពាណិជ្ជកម្មអាឡឺម៉ង់បានចំណេញប្រាក់ច្រើនដោយការនាំចេញច្រើនជាងនាំចូល។
ព្រោះសម្ភារៈដែលលក់ដូរនៅទីផ្សារនេះគ្មានគុណភាពប្រើការមិនកើត បើប្រៀបធៀបទៅនឹងទំនិញប្រទេសលោកខាងលិច ដូចនេះសហភាពសូវៀតចំណាយលុយទិញរបស់ប្រើមិនកើតមិនទុកចោលដើម្បីជ្រោងសេដ្ឋកិច្ចនៃប្រទេសដែលជាសមាជិកនៃបក្សវ៉ាសូវី ។
បានជា ស៊ុនយ៉ាត់សេន បានដូរឈ្មោះបក្សរបស់គាត់ពី “បក្សបដិវត្តន៍” ទៅជា “បក្សជាតិនិយម” (ឈុងហ្គោគូមិញតាង) ដោយការជិះជាន់សង្កត់សង្កិនពីសំណាក់មេដឹកនាំយោធាសក្តិភូមិនិយមនៅតាមតំបន់ផ្សេងៗដោយគាំទ្រពីបរទេសឈ្លានពានផងនោះ បានធ្វើឱ្យប្រជាជនចិនក្តៅក្រហាយយ៉ាងខ្លាំង ។ ដោយកត្តានេះហើយទើបលោក ស៊ុនយ៉ាត់សេនបានប្តូរឈ្មោះ “បក្សបដិវត្តន៍” ក្រោមការដឹកនាំរបស់លោកទៅជា “បក្សជាតិនិយម” (ឈុងហ្គោ គូមិញតាង) ។
កត្តាដែលបានធ្វើឪ្យបារាំងបានដាក់អាណានិគមមកលើខ្មែរគឺ ៖ • ដោយសារបារាំងបានចាប់ចិត្តនឹងទេសភាពដ៏ភាពស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសងដែលមានដំណាំរដូវ ដ៏ខៀវស្រងាត់ដូចជា សណ្ដែក លូ ពោត និងបន្លែលាយឡំដើមឈើហូបផ្លែជាច្រើនប្រភេទ • បារាំងបានយល់ថា ប្រទេសកម្ពុជា គឺជាប្រទេសសម្បូរទន្លេ ដែលជាគមនាគមន៍ ដ៏សំខាន់ជំនួសផ្លូវគោកសម្រាប់ដឹកជញ្ជូនផលិតផលកសិកម្ម ទៅកាន់ទីផ្សារ អឺរ៉ុប ។ • កម្ពុជាសមានផ្ទៃដីកសិកម្មច្រើន ហើយមានប្រជាជនតិច ដែលអាចឪ្យពួកបារាំងបង្កើតជាដំណាំ កសិកម្មបានផលច្រើន ។ • កម្ពុជាជាប្រទេសសម្បូរទៅដោយព្រៃ និងភ្នំ ប្រកបទៅដោយឈើមានគុណភាព ខ្ពស់ ...
ព្រះបាទនរោត្តមសីហនុ បានចូលកាន់តំណែងជាប្រមុខខរដ្ឋនៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៦០ ដែលមានព្រះមហាក្សត្រ យានី កុសមៈ នារីរតន៍ ជានិមិត្តរូបនៃព្រះរាជបល្ល័ង្ក ។
រចនាសម័្ពន្ធគ្រប់គ្រងរដ្ឋ សម័យកម្ពុជាប្រជាធិបតេយ្យមានដូចតទៅ ៖ – លោក ខៀវ សំផន ប្រធានគណៈប្រធានរដ្ឋ ( ប្រមុខរដ្ឋ ) – លោក នួនជា ប្រធានសភាតំណាងប្រជាជន ។ – លោក ប៉ុល ពតនាយករដ្ឋមន្ដ្រី – លោក អៀង សារី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស ។ – លោក វន ...
ក្រោយសង្រ្គាមលោកលើកទី ២ប្រទេសឆេកូស្លូវ៉ាគីគឺប្រកាន់នយោបាយបែបកុំមុយនីស ។
ប្រទេសអង់ភ្លេសមានគណបក្សសំខាន់ៗគឺ ៖ • គណបក្សអភិរក្សនិយមក • គណបក្សការងារនិយម • គណបក្សសេរីភាពនិយម។ គណបក្សដែលដឹកនាំប្រទេសបានល្អជាងគេគឺគណបក្សអភិរក្សនិយម។