អកុសលធម៌មាន៣យ៉ាងគឺ ៖ • លោភៈ ភាពលោភលន់ចង់បានហើយ ចង់បានទៀតមិនចេះឆ្អែតឆ្អន់ដែលអាចឈានទៅរកអំពើអសកម្មផ្សេងៗនៅក្នុងសង្គម ។ • ទោសៈ កើតចេញពីការក្តៅចិត្ត ទាស់ចិត្ត គ្មានភាពអត់ធ្មត់ អាចបង្ករឿងតូចអោយទៅជារឿងធំបានដោយមិនមានការលើកលែង ។ • មោហៈ ជាការវង្វេងមិនដឹងខុសត្រូវ ដោយភាពល្ងង់ខ្លៅអាចដឹងនាំយើងអោយប្រព្រឹត្តអំពើ អាក្រក់ដើម្បីបំពេញលោភៈ និងទោសៈរបស់ខ្លូន ។
vrean.com Latest Questions
អគតិទាំង៤ដែលមនុស្សទាំងពួងត្រូវចៀសវាងរួមមានគឺ ៖ • មោហោគតិ : លំអៀងព្រោះការវង្វេង • ទោសាគតិ : លំអៀងព្រោះភ័យខ្លាច • ភយាគតិ : លំអៀងព្រោះល្ងង់ខ្លៅ • ឆន្ទាគតិ : លំអៀងព្រោះស្រឡាញ់ ។
បានជាស្ថាបត្យកម្មខ្មែរឆ្លុះបញ្ចាំងពីចរិត និងទេពកោសល្យរបស់ បុព្វបុរសជាតិពីព្រោះ ស្ថាបត្យកម្មខ្មែរផ្នែកសំណង់បុរាណ មានប្រាសាទអង្គរវត្តជាដើមនោះ ដែលអាចចាត់ទុកជាភស្តុតាង បញ្ចាក់ថាបុព្វបុរសខ្មែរ មានទេពកោសល្យប្រកប ដោយចំណេះដឹង វិទ្យាសាស្ត្រខ្ពស់ខាងសំណង់ព្រោះទិដ្ឋភាពទាំងនោះឃើញមានតែការលើកដុំថ្មដាក់បន្តុបបន្តគ្នា ឬតម្រូតលើគ្នាដោយគ្មានប្រើ ដែកសសៃឬ បាយអ្វីឡើយ ដោយមានជំហរឹងមាំទ្រាំទ្រ បាននិងអាកាសធាតុរាប់សតវត្ស ។ ម៉្យាងទៀតស្ថាបត្យកម្មផ្នែកចម្លាក់ ក៏បញ្ជាក់ពីសក្ខីភាពថា ជនជាតិខ្មែរក៏ជនជាតិដែលចរិតឧស្សាហ៍ព្យាយាម តស៊ូ អំណត់ទេក៏មិនអាចសម្រចបាននូវសមិទ្ធផលដ៏អស្ចារ្យ ជាច្រើនដែលរំលេចនូវក្បូរក្បាច់រចនារស់រវើក ល្វត់ល្វន់តាមក្បាច់លិប លៀន លោត ...
គោលការណ៍ភូមិ ឃុំ មានសុវត្ថិភាព គឺ ដើម្បីលើកកម្ពស់និង ជម្រុញចលនាការពារ សន្តិសុខសណ្តាប់ ធ្នាប់សារធារណក្នុងប្រទេសកម្ពុជា ហើយដែលស្ថិតក្នុង ៖ ក. គោលបំណងនិង សំណូមពរ • បន្តកសាង និងពង្រីងសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមរយៈការតស៊ូ លុបបំបាត់បទល្មើសគ្រប់ពេលវេលាតាមរយៈការតស៊ូ លុបបំបាត់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់នៅក្នុងទូទាំងប្រទេសដើម្បីបង្ក ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ឈានទៅបង្កើនល្បឿន ...
ទំនាស់គឺជាភាពមិនចុះសម្រុងគ្នា ការប្រទូសរ៉ាយរវាងភាគីទាំងឡាយ ដែលពាក់ព័ន្ធផលប្រយោជន៍ឬ ធ្វើអោយបាត់បង់កេរ្តិ៍ឈ្មោះ ។ ទំនាស់ចែកជា២គឹ៖ • ទំនាស់ក្នុង : គឺសំដៅលើទំនាស់ក្នុងប្រទេស ពោលគឺទំនាស់រវាងអង្គ ភាពមួយ ទៅអង្គភាពមួយស្ថាបនាមួយ ទៅស្ថាប័នមួយ ឬ ទំនាស់រវាងក្រុមមួយនិង ...
ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកអាស៊ានទី១០ ដែលបានចូលនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ។ហើយការចូលជាសមាជិកនេះបានផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាដូចខាងក្រោម ៖ • មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណៈងាយស្រួលរកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្ម លើការនាំចេញនិងនាំចូល ។ • ទាក់ទាញ បាននូវវិយោគទុនបរទេសចូលមក ធ្វើវិនិយោគលើវិស័យផ្សេងៗ ។ • កសាងសេដ្ឋកិច្ចរបស់ខ្លួន យ៉ាងឆាប់រហ័ស ។ • លែងមានព្រួយបារម្ភចំពោះគំរាមកំហែង ផ្នែកសន្តិសុខ និងលែងនៅឯកោ ។ • មានសន្តិសុខ ...
កំហុសមេបាមាន៣ គឺ ៖ • ខុសមេបាចាស់ទុំ : ការខុសដោយសារកូនចៅទាស់ទែងគ្នារហូតដល់ឈប់និយាយរកគ្នា ហើយធ្វើឲ្យការរស់នៅមិនមានសេចក្តីសុខ ។ • ខុសមេបាផ្កាប់មុខ : ការខុសដោយសារតែមានអំពើផិតក្បត់រវាងប្តីប្រពន្ធ ធ្វើអោយព្រលឹងមេបាខឹងខ្លាំង • ខុសមេបាក្រមុំកំលោះ : ការខុសដោយសារក្រមុំកម្លោះលើបំពានលើសីលធម៌មេបាហ៊ានប្រព្រឹត្តលួចលាក់ទាក់ទង់រួមសង្វាសជាមួយមិនឲ្យម្តាយឪពុកដឹងឭ។
សមធម៌យេនឌ័រគឺជាលំនាំប្រកាន់យកនូវភាបត្រឹមត្រូវយុត្តិធម៌ចំពោះបុរស និងស្ត្រី។ ដើម្បីធានាបាននូវភាពត្រឹមត្រូវ យុត្តិធម៌ វិធានការត្រូវអនុវត្តនៅនឹងកន្លែង ធ្វើឲ្យមានភាពស្មើគ្នាសម្រាប់ជនងាយរងគ្រោះ ទាំងបុរស និងស្ត្រី កុមារា និងកុមារីដើម្បីបង្ការលើការអនុវត្ត ដែលមានភាពរើសអើង។
ការបញ្ជ្រាបយេនឌ័រទៅក្នុងការកសាងផែនការអភិវឌ្ឍ៖ • ការវាយតម្លៃប៉ាន់ប្រមាណ • ការអភិវឌ្ឍគោលដៅ និងវត្ថុបំណង • ការកំណត់មុខសញ្ញា • គោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាព។
ហេតុដែលត្រូវចាំបាច់ស្វែងរកការគាំទ្រដើម្បីធ្វើឲ្យមានៈ • ការផ្លាស់ប្តូរឥរិយាបថ ឬកែលម្អ • ការចូលរួមគាំទ្រ និងសហការ • យុទ្ធសាស្រ្តយកប្រៀបលើការប្រឈម ឬប្រឆាំងតវ៉ា។