សីលញាណហាក់ដូចជាតែងតែមានបម្រែបម្រួល ហើយសីលតម្លៃគ្មានអ្វីជាដាច់ខាតនោះទេព្រោះការវិនិច្ឆ័យទៅលើកុសល និងអកុសលផ្លាស់ប្តូរទៅតាមពេលវេលា និងទីកន្លែង។ អ្នកសីលវិជ្ជាអង់គ្លេសទោះជាកាន់វិន័យតឹងរ៉ឹងយ៉ាងណាក៏ដោយ ក៏អាចបរិភោគសាច់គោរ៉ូទីដោយគ្មានវិប្បដិសារី ចំណែកពួកហិណ្ឌូវិញ ការបរិភោគសាច់គោនេះជាបាបកម្មធ្ងន់ធ្ងរណាស់។
vrean.com Latest Questions
គិតដល់ឆ្នាំ ១៩៩៩ សមាគមអាស៊ានមានប្រទេសចំនួន ១០ ជាសមាជិក ។
ក្នុងចំណោមសភានៅសហរដ្ឋអាមេរិក ព្រឹទ្ធសភាមានតួនាទី សំខាន់ជាងគេព្រោះ ៖ • ព្រឹទ្ធសភា គឺតំណាងឪ្យរដ្ឋនីមួយៗ ទាំង ៥០ ។ • ព្រឹទ្ធសភា មានសិទ្ធិពិនិត្យលើការតែងតែតាំងមន្ដ្រីជាន់ខ្ពស់ ។ • ព្រឹទ្ធសភា មានសិទ្ធិគាបសង្គត់លើអំណាចប្រធានាធិបតីទាំងក្នុង និងក្រៅប្រទេស ។
ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) មានសមាជិក១២រូប ក្នុងនោះ ៦ រូបមកពីភាគីរដ្ឋកម្ពុជា និង៦រូបទៀតមកពីចលនាតស៊ូត្រីភាគី ដោយមានសម្ថេច នរោត្តម សីហនុ ជាអ្នកដឹកនាំ។
ចលនាតស៊ូនោះទទួលបានលទ្ធផលដោយសារ៖ • ក្រោយសង្រ្គាមពួកអាណានិគមមានការនឿយហត់យ៉ាងខ្លាំង(សេដ្ឋកិច្ចខ្ទេចខ្ទាំ) • ការគាំទ្រពីសហរដ្ឋអាមេរិក សហភាពសូវៀត និងអង្គការសហប្រជាជាតិ • ប្រទេសនីមួយៗមានមគ្គុទេសឈ្លាសវៃ មានគោលនយោបាយត្រឹមត្រូវ • មានការសហការគ្មានរវាងទ្វីបអាស៊ីអាព្រិច អាមេរិកឡាទីន
សព្វថ្ងៃនេះពិភពលោកបានជួបប្រទះនឹងបញ្ហាធំៗជាច្រើនមានដូចជា ៖ • បញ្ហាបរិស្ថានដូចជា គ្រោះរញ្ជួយដី ទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត កំណើនកំដៅផែនដី។ ល។ • បញ្ហាសង្រ្គាម និងស្ថេរភាពសន្ដិសុខសង្គម មានដូចជាការ ផ្ទុះគ្រាប់បែក ចលាចលក្នុងសង្គម ភេរវកម្ម ការរើសអើង ជាតិសាសន៍ សាសនា ការគំរាមកំហែង។ ល។ • បញ្ហាសន្ដិសុខស្បៀង មានដូចជា កង្វះខាតម្ហូបអាហារ ទឹកស្អាត សម្លៀកបំពាក់ ...
អនុមានរួមចែកជា២ប្រភេទគឺ៖ • អនុមានរួមសារូបៈ ជាការសន្និដ្ឋានដែលទាញចេញពីករណីពិសេសជាច្រើនដែលគេស្គាល់រួចហើយ។ • អនុមានរួមពង្រីកៈ ជាការសន្និដ្ឋានដែលទាញចេញពីករណីពិសេសខ្លះដែលស្គាល់រួចហើយ។
និយាយពីផលវិបាកនៃសង្រ្គាមពីឆ្នាំ ៖ • សម្លាប់ប្រជាជនជាង១លាននាក់ • អន្តរាយផ្លូវថ្នល់ និងស្ពានពី ៧០% – ៨០% • វាលស្រែចម្ការក្លាយជាម្ការមីន និងរណ្តៅគ្រាបប់បែក ( បេ៥២ ) • រោងចក្រឧស្សាហកម្មពី ៧៥% ត្រូវបំផ្លាញ • ចម្ការកៅស៊ូត្រូវបាត់បង់ • គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបិទទ្វារ • គ្រូ និងសិស្ស ត្រូវភៀសខ្លួនមករៀននៅតាមទីរួមខេត្ត • ការសូកប៉ាន់ និងស៊ីសំណូករីកដុះដាល • សិស្ស និស្សិតធ្វើការសូកប៉ាន់ ...
ក្រោយពេលកាន់កាប់ទីក្រុងខ្មែរក្រហមបានគំរាបកំហែងបណ្ដោញប្រជាជនទាំងអស់ឪ្យចេញពីទីក្រុងភ្នំពេញក្នុងភ្នំពេញក្នុងរយៈពេល ៣ ថ្ងៃហើយបើនរណាហ៊ានរឹងទទឹងនឹងបញ្ហាអង្គការនឹងចាប់ចង់ ឬ ក៏បាញ់សម្លាប់ចោលនៅនឹងកន្លែង ។ បានជាក្រុមនេះធ្វើដូច្នេះពីព្រោះពួកគេបានយល់ឃើញថា ៖ • ខ្លាចសហរដ្ឋអាមេរិក ទម្លាប់គ្រាប់បែក • ខ្វះមធ្យោបាយដឹកស្បឿងអាហារមកកាន់ទីក្រុងភ្នំពេញ • ដើម្បីបំបែងក្រុមចារកិច្ចរបស់ខ្មាំង