បានជាគេបង្កើតរណសិរ្សសង្រ្គោះជាតិកម្ពុជា គឺដើម្បីអំពាវនាវ និងរួបរួមកម្លាំងប្រជាជនខ្មែរទាំងអស់គ្នាក្រោកឡើងរួមសាមគ្គីជាកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ ។
vrean.com Latest Questions
កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច មានសារៈសំខាន់ដូចជា៖ • ធ្វើឱ្យមានយុត្តិធម៌ មានសន្តិភាព និងមានសេរីភាព • ធ្វើឱ្យមានភាពស្មើគ្នារវាងបុរស និងស្រ្តីក្នុងការប្រើប្រាស់សិទ្ធិ • ធ្វើឱ្យយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើធនធានដែលមាន • បំបាត់រាល់ការរើសអើង និងការប្រកាន់ពូជសាសន៍ • ធ្វើឱ្យយើងទទួលបានការងារតាមសមត្ថភាព និងលក្ខខណ្ឌ។ • ទទួលស្គាល់នូវសិទ្ធិនិងសេចក្តីថ្លៃថ្នូរពីកំណើត។
រដ្ឋដែលជាភាគីដែលបានចុះហត្ថលេខាលើកកិច្ចព្រមព្រៀងសន្ធិសញ្ញា ភតិកាសញ្ញា និងអនុសញ្ញានានាត្រូវធ្វើច្បាប់រដ្ឋរបស់ខ្លួនឲ្យស្របទៅនឹងអត្ថន័យទាំងឡាយដែលខ្លួនបានសន្យាថាគោរពតាមខ្លឹមសារនៃឯកសារដែលបានចុះហត្ថលេខានោះ។
នៅក្នុងប្រទេសកម្ពុជា ស្រ្តីបានចូលរួមចំណែក ឬមានភារកិច្ចក្នុងការកសាងជាតិដូចជា ៖ • ក្នុងវិស័យសេដ្ឋកិច្ចៈ ស្រ្តីចូលរួមក្នុងការងារបង្កបង្កើនផល ធ្វើស្រែចម្ការ ច្បារដំណាំធ្វើស្រែប្រាំង ស្រែវស្សា និងចិញ្ចឹមសត្វ • ក្នុងវិស័យការងារៈ ស្រ្តីខ្មែរបានចូលរួមក្នុងសកម្មភាពនៃការងារសង្គម ការងាររាជការស្ទើរតែគ្រប់លំដាប់ថ្នាក់ ដូចជាបុរសដែរ • ស្រ្តីខ្មែរបានលិខិតបំពេញសកម្មភាពគ្រប់បែបយ៉ាង សម្រាប់សង្គមក្រៅគ្រួសារ ក៏ដូចជាសម្រាប់អ្នកជិតខាង ញាតិជិតឆ្ងាយ សាលារៀន អ្នកគ្រូ លោកគ្រូ សម្រាប់វប្បធម៌ជាតិហើយធ្វើឲ្យនាងក្លាយជាមិត្តល្អអ្នកជិតខាងល្អសិស្សល្អ ទីប្រឹក្សាល្អ និងពលរដ្ឋល្អក្នុងសង្គមជាតិ ។
នៅសម័យកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) ពាក្យថា អង្គការមានវិសាលភាពគ្របដណ្ដប់ទាំងបក្សកុំមុយនីស្ដ ទាំងអង្គការនីតិបញ្ញាត្តិ នីតិប្រតិបត្តិនិងអំណាច តុលាការ ។ អង្គការបដិវត្ដន៍ត្រូវបានបង្កើតឡើងដោយសមាជិកបក្សកុំមុយនីស្ដកម្ពុជា ។
ចំពោះអំពើដ៏ព្រៃផ្សៃរបស់ពួកខ្មែរក្រហមមកលើប្រជាជនកម្ពុជានេះ គឺជាអំពើមួយដែលចងបំបាត់ពូជសាសន៍ខ្មែរ (ប្រល័យពូជសាសន៍ខ្មែរ) តែម្តង ។
ដីកើតឡើងពីប្រភពបីយ៉ាងគឺៈ • ការបំបែកធាតុសិលាមេក្រោមអំពើនៃបំរែបំរួលសិតុណ្ហភាព និងប្រតិកម្មគីមី។ • រូបធាតុដែលនាំមកពីកន្លែងដទែទៀតដោយសារខ្យល់ ទឹកទន្លេ។ • ការរលួយនៃរុក្ខជាតិ (ដីមមោក)។
របបសាធារណៈរដ្ឋទី ៥ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៨ ដែលមានលោក ដឺហ្គោល ជាប្រធានាធិបតី ។
ដើម្បីជ្រើសរើសដៃគូរបន្តពូជសម្រាប់អនាគតប្រកបដោយសុភមង្គលគេត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម ៖ ក. លក្ខខណ្ឌសំភារៈ • បុរសស្រ្តីត្រូវមានសុខភាពល្អ • ត្រូវពិនិត្យសុខភាពមុនពេលរៀបការ • ត្រូវមានចំណេះវិជ្ជាមានសមត្ថភាពក្នុងការ ប្រកបការងារ ចិញ្ចឹមគ្រួសារ • ត្រូវមានធនធានដើម្បីផ្គត់ផ្គង់គ្រួសារ ខ. លក្ខខណ្ឌវេទនា • ត្រូវមានសញ្ចេតនាចំពោះគ្នាទោវិញទៅមក • ចៀសវាងអាពាពិពាហ៍ដោយបង្ខំចិត្ត ដែលអាចនាំមកនូវការលែងលះគ្នានាពេលក្រោយ គ. លក្ខខណ្ឌសង្គម • ត្រូវរៀបចំតាមទនៀមទំម្លាប់ប្រពៃណី សាសនាតាមការនិយមរបស់គ្រួសារទាំងសងខាង • ត្រូវចុះសំបុត្រអាពាពិពាហ៍តាមច្បាប់សង្គម ឃ. លក្ខខណ្ឌសីលវិជ្ចា • ត្រូវមានចិត្តស្មោះត្រង់និងគ្នា • គោរពសិទ្ធិបន្តពូជ សិទ្ធិសម្រេចចិត្ត ...