ដើម្បីមានលទ្ធភាពក្នុងពេលសម្រាលកូនគឺសុខសប្បាយទាំងម្តាយនិងកូនស្រី្តត្រូវបំពេញចំណុចមួយចំនួនដូចខាងក្រោម ៖ • កុំសម្លាប់សត្វតូច ធំ • កុំក្តិចត្រួយឈើ និងអន្លក់ • កុំហូបបបរ • កុំទទួលទានគ្រឿងហឹរ • កុំស្តាប់រឿងនិទានអំពី ខ្មោចបិសាច • កុំស្លៀកពាក់រឹតរួតខ្លាំងពេក • កុំំឈោងដៃយករបស់ណាដែលខ្ពស់ពេកនាំឲ្យរបូតទង់សុខពីកូន • កុំដេកថ្ងៃ កុំងូតទឹកយប់កូនថ្លោសពិបាកកើត • កុំអង្គុយនៅមាត់ទ្វារ ឬមាត់ជណ្តើរ • កុំដេកដង្អក់ត្រូវរហ័សរហួនក្រោកមុនប្តី • ត្រូវទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពតាមពេលកំណត់ជាទៀងទាត់ • ត្រូវទៅសម្រាលកូននៅឯមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលមានឯកទេសត្រឹមត្រូវ • រៀបការត្រូវគ្រប់អាយុតាមច្បាប់ប្រទេសបានកំណត់ • បរិភោគបបរអារហារឲ្យមានតុល្យភាពតាមក្បួនវេជ្ជសាស្រ្ត ។ សរុបមក ...
vrean.com Latest Questions
ដើម្បីឪ្យសាមគ្កីរឹងមាំ ត្រូវប្រកាន់យកវិធីដូចខាងក្រោម ៖ • ការតស៊ូ និងការអត់ធ្មត់ • ការសន្តោស និងការស្មោះត្រង់ • ការមិនប្រកាន់ ឬមិនរើសអើង • ការមិនច្រណែននិន្ទាឈ្នានីស • ការស្មោះត្រង់ទៅវិញទៅមក • ការពិចារណារកហេតុតាមផ្លូវល្អ ។
ដែលហៅថាសាមគ្គីធម៌ គឺជាច្បាប់ឬ លក្ខខណ្ឌប្រតិបត្តិឲ្យមានការព្រមព្រាងគ្នា ឬសាមគ្គីគ្នា ។ ដែលហៅថាសាមគ្គី គឺជាការព្រមព្រៀងគ្នា ឬការស្រុះស្រួលគ្នាដោយមានអត្ថន័យថា ការសាមគ្គី ជាតម្លៃមួយ ដែលតម្រូវឲ្យបុគ្គលម្នាក់ៗនៅក្នុងគ្រួសារ ក្រុម សហគមន៍ ឬសង្គមជាតិ រួមគ្នាបំពេញកិច្ចការគ្រប់បែបណាយ៉ាងដោយការព្យាយាម ស្មោះត្រង់ដោយយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមករួមចិត្តរួមកម្លាំងគ្នាធ្វើអំពើល្អ ។
កត្តាចាំបាច់នៃសេរីភាពគឺ ៖ • ការស្គាល់ខ្លួនឯង • ស្វ័យញាណ • ការស្គាល់សមត្ថភាពខ្លួនឯង • បញ្ញា • ពុទ្ធិ ។
ដែលហៅថា ការវិនិច្ឆ័យដោយគតិ គឺជាការថ្លឹងថ្លែងរកខុសត្រូវ ដឹងស្រាលដឹងធ្ងន់ស្របតាមភាពជាក់ស្តែងប្រកបដោយសុឆន្ទៈពិតប្រាកដយល់ដឹងអំពើល្អនិងអាក្រក់ ដឹងសិទ្ធិ ច្បាប់ ការទទួលខុសត្រូវជាដើម ។ ដើម្បីជួយមនុស្សឲ្យធ្វើការវិនិច្ឆ័យប្រកបដោយ គតិបណ្តុះចិត្តគំនិតឲ្យស្ថិតក្នុងភាពយុត្តិធម៌ ឲ្យមានការទទួលខុសត្រូវ មានការពិចារណារកហេតុផល និងមានព្រហ្មវិហារធម៌ជាដើម ៕
ការវិនិច្ឆ័យដោយអគតិគឺមាន ៖ • ការវិនិច្ឆ័យដោយលំអៀងព្រោះស្រឡាញ់ • ការវិនិច្ឆ័យលំអៀងព្រោះស្អប់ • ការវិនិច្ឆ័យលំអៀងព្រោះវង្វេង • ការវិនិច្ឆ័យលំអៀងព្រោះភ័យខ្លាច
ការប្រកាន់ខ្ជាប់នូវសច្ចះធម៌និង ផ្តល់ផលល្អ ដល់ខ្លួនឯង គ្រួសារនិងសង្គមដូចជា ៖ • មិនធ្លាក់ខ្លួនក្នុងផ្លូវខុស • មិនមានសេចក្តីភ័យខ្លាច ឬក្តីអន្តរាយ • រួចផុតពីក្តីតិះដៀលពីសំណាក់អ្នកដទៃ • ទទួលបាននូវកិត្តិយស និងកេរ្តិ៍ឈ្មោះល្អ • មានស្មារតីនិងនរ • មានសេចក្តីសុខ សុភមង្គល • រក្សាបាននូវសាមគ្គីភាពរឹងមាំ • ទទួលបាននូវជំនឿទុកចិត្តពីអ្នកដទៃ • ធ្វើឲ្យបុគ្គល គ្រួសារ និងសង្គមស្អាតបរិសុទ្ធ ។
ដែលហៅថា សច្ចះធម៌ គឺសំដៅលើគុណភាពពិតប្រាកដ មិនបន្លំ ទៀងត្រង់ឥតល្អៀង អ្វីដែលប្រាកដមិនភូតកុហក ។
សច្ចះធម៌របស់តុលាការស្ថិតនៅត្រង់រកយុត្តិធម៌ជូនប្រជាពលរដ្ឋដោយឥតល្អៀង និងមិនលុះក្នុងអគតិទាំងបួន ។
ការរំលោភបំពានលើសិទ្ធិសេរីភាពរបស់មនុស្សធ្វើឲ្យមនុស្ស នោះរស់នៅក្នុងភាពអយុត្តិធម៌ ខូចចិត្ត អស់សង្ឍឹមក្នុងជីវិត គ្មានទីពឹង និងបាត់បង់ឪកាសក្នុងការអភិវឌ្ឍខ្លួន ។