បានជាសហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅក្រោយសង្រ្គាមលោកលើកទី២ មានតែសហរដ្ឋអាមេរិកមួយគត់ ដែលគេផុតពីការខ្ទេចខ្ទាំដោយសារសង្រ្គាម ព្រោះសហរដ្ឋអាមេរិកនៅឆ្ងាយពីទ្វីបអឺរ៉ុបរាប់ពាន់គ.ម។ ប្រទេសនៅអឺរ៉ុបត្រូវការស្ដារសេដ្ឋកិច្ចរបស់ខ្លួន ដូចនេះត្រូវការមូលធន និងជំនួយពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកជំរុញឪ្យកសិករពង្រីកវិស័យកសិកម្ម ដើម្បីបំពេញតម្រូវការទីផ្សារអឺរ៉ុបដ៏ធំធេង។ នៅចន្លោះឆ្នាំ ១៩៣៩-១៩៤៥ ផលទុនរបស់អាមេរិកកើនឡើងពី៩៥ ដល់ ២១៥ កោដិដុល្លារ។ ប្រជាជនអាមេរិកបានកែច្នៃជីវភាពក្លាយជាសង្គមសម្ភារៈទំនើបស្របតាមរីកចម្រើននៃបច្ចេកវិទ្យា។ គេបានបង្កើតប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្ម បង្ហាញផលិតផលដូចជាទូរទស្សន៍ពណ៌ ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនលាងចានឆ្នាំងនិងចង្រ្កានអគ្គិសនី…។ សហរដ្ឋអាមេរិកក្លាយជាមហាអំណាចគ្មានគូប្រៀប។
vrean.com Latest Questions
ប្រទេសបារាំងជាអ្នកឈ្នះ សង្រ្គាមលោកលើកទី២។ ពីព្រោះបារាំងក៏ស្ថិតនៅក្នុងកង់សម្ព័ន្ធអាមេរិចដែរ។
នៅចន្លោះឆ្នាំ ១៩៦៧-១៩៦៨ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានដំណើរការ រាំងស្ទុះដោយសារ៖ • បាត់បង់ប្រាក់ចំណូលដែលជាលទ្ធផលនៃរត់ពន្ធ • ការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិនបានល្អ • ការចំណាយខ្វះតុល្យភាព • កសិកម្មជួមវិបត្តិប្រព័ន្ធធារាសាស្រ្ដគ្មានប្រសិទ្ធភាពនាំឪ្យទិន្នផលកសិកម្មទាប។
ការប្រណាំងប្រជែងបច្ចេកវិជ្ជា និងសព្វាវុធរវាងប្លុកសេរីនិងកុំមុយនីស្ត • ការរីកសាយភាយនៃឥទ្ធិពលកុំមុយនីសក្នុងពិភពលោក • បញ្ហាបែងចែកប្រទេសអាឡឺម៉ង • វិបត្តិនៅមជ្ឈឹមបូព៌ា ( រវាងពិភពអារ៉ាប់ និងអ៊ីស្រាអែល ) • វិបត្តិគុយបានៅឆ្នាំ១៩៦២ • វិបត្តិចំណាប់ខ្មាំងនៅអ៊ីរ៉ង់ ( ១៩៧៤ ) • សូវៀតលុកលុយប្រទេសអាហ្កានីស្ថាន ( ១៩៧៩ ) • គម្រោងសង្គ្រាមផ្កាយ… ។
លិខិតមាន៦គឺ៖ • លិខិតកោះហៅ • លិខិតស្នើសុំធ្វើការពន្យាពេលនៃការឃាត់ខ្លួន • លិខិតបញ្ជាក់អំពីសុខភាព • លិខិតកោសលវិច័យ • លិខិតយល់ព្រមឲ្យធ្វើការឆែកឆេរ ។
សហព័ន្ធម៉ាឡេស៊ីមានរដ្ឋសមាជិកចំនួន ១៣ រដ្ឋ គឺមួយផ្នែកស្ថិតនៅលើឩបទ្វីបម៉ាឡេស៊ីមាន ១១រដ្ឋ និងមួយផ្នែកទៀតមានរដ្ឋពីរ គឺសារ៉ាវ៉ាក់ និងសាបា ។
ក្រោមការរដួលលំហសភាសូវៀត វិស័យនយោបាយរបស់ប្រទេសប៉ូឡូញបានស្ដារមុខមាត់ដោយ ៖ • នៅឆ្នាំ ១៩៩៧ រដ្ឋធម្មនុញ្ញថ្មីនៃប្រទេសប៉ូឡូញ បានបញ្ញត្តិប្រទេសនេះទៅជាសាធារណរដ្ឋប្រជាធិបតេយ្យ ដែលប្រធានាធិបតីមានអាណត្តិ ៥ ឆ្នាំអមដោយនាយករដ្ឋមន្រ្ដី • ប៉ូឡូញបានក្លាយជាសហជិកអង្គការអូតង់និងជាសមាជិកនៃទីផ្សាររួមអឺរុបទៀតផង ។
បារាំងបានដាក់អាណាព្យាបាលលើខ្មែរជាផ្លូវការនៅថ្ងៃទី១១ខែសីហាឆ្នាំ១៨៦៣ ក្នុងរាជ្យព្រះបាទអង្គវតី ឫ នរោត្ដម ។
ប្រព័ន្ធអប់រំនៅប្រទេសប៉ូឡូញមានដូចជា ៖ • ការសិក្សានៅថ្នាក់បឋមសិក្សា មានរយៈពេល ៩ឆ្នាំ • ការសិក្សានៅមធ្យមសិក្សាចំណេះទូទៅ មានរយៈពេល ៤ ឆ្នាំ • ការសិក្សានៅសាលាបច្ចេកទេស មានរយៈពេល ៥ ឆ្នាំ ឬ ៣ ឆ្នាំ សម្រាប់សាលា ខាងមុខរបរ ។