vrean.com Latest Questions
តាមន័យទស្សនវិជ្ជា • ចិត្ត មានន័យថា ជាសំណុំផ្នត់គំនិត សញ្ចេតនាប្រតិកម្មរបស់ជនណាម្នាក់ ឬរបស់ក្រុមណាមួយ។ • ញាណ មានន័យថា ជាលទ្ធផលនៃទំរង់រូបធាតុដែលមានការរីកចម្រើនខ្ពស់បំផុតគឺខួរក្បាលមនុស្ស។ អាចនិយាយបានម៉្យាងទៀតថាញាណជាសញ្ចេតនាដែលកប់នៅក្នុងចិត្តរបស់មនុស្ស ហើយញ៉ាំងមនុស្សឱ្យធ្វើការវិនិច្ឆ័យ និងវិភាគពីអ្វីដែលជាកុសល និងជាអកុសលមុននឹងខ្លួនប្រព្រឹត្តអំពើអ្វីមួយ។ • សីល មានន័យថា គឺជាការសិក្សា ការអប់រំ ការទូន្មានឱ្យប្រព្រឹត្តតែអំពើជាកុសលហើយចៀសវាងការប្រព្រឹត្តនូវអំពើជាអកុសល។
រៀបរាប់ពីការបង្កើតសន្ធិសញ្ញា ឬតំបន់ពាណិជ្ជកម្មរបស់អាស៊ានគឺ • នៅថ្ងៃទី ០១ ខែមករា ១៩៩៣ តំបន់ពាណិជ្ជកម្មសេរីAFTA) ត្រូវបានប្រកាសបង្កើតជាផ្លូវការ • AFTA មានគោលដៅទាក់ទងនិងការបញ្ចុះតម្លៃផលិតផលមួយចំនួន បន្ទាប់មកនឹងបើកឱ្យមានពាណិជ្ជកម្មសេរី ។ • មានគោលបំណងទាក់ទាញវិនិយោគទុននិងការរកទីផ្សារនៅតំបន់ឥណ្ឌូចិន • សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី២៧ នៅទីក្រុងបាងកកថ្ងៃទី ២២ ដល់ ២៣ កក្កដា ១៩៩៤ បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ជាថ្មីពីទិសដៅ AFTA ៖ • សម្រេចអនុវត្តលើការបន្ថយតម្លៃទំនិញតាមកម្មវិធីឆ្នាំ ១៩៩៤
ប្រទេសឥណ្ឌូណេស៊ីធ្លាប់នៅក្រោមអាណានិគមប្រទេសពីរ គឺ ប្រទេសហូឡង់ ឆ្នាំ ១៦០២ និងប្រទេសជប៉ុន ឆ្នាំ ១៩៤២ ។
លទ្ធិសេរីនិយមមានគោលការណ៍និងមាគ៌ាអភិវឌ្ឍន៍សង្គមដូចខាងក្រោម ៖ • គោលការណ៍ដ៏សំខាន់ៗសម្រាប់ទស្សនៈសេរីនិយមគឺសិទ្ធិមនុស្សក្នុងការរស់រានមានជីវិត សេរីភាព កម្មសិទ្ធិ សមភាពនៅចំពោះមុខច្បាប់ សេរីភាព ក្នុងការបញ្ចេញមតិ ការបោះពុម្ភផ្សាយ ការប្រជុំ ការចូលរួមក្នុងសេចក្ដីសម្រេចចិត្តរបស់រដ្ឋ ។ មាគ៌ាអភិវឌ្ឍន៍របស់ពួកសេរីនិយម គឺកំណែទម្រង់ ជៀសវាងដាច់ខាតមាគ៌ាបដិវត្តន៍ ។ • ពួកសេរីនិយមទាបទារកាត់បន្ថយសកម្មភាអំណាចរដ្ឋតាមច្បប់នឹងអនុម័តយកនូវការបែងចែកស្ថាប័នអំណាចជាបីដោយឯករាជ្យពីគ្នា ។ គោលការណ៍នេះ ចេញមកពីទ្រឹស្ដីរបស់ទស្សនវិទូ អង់គ្លេស ចន ឡុក និងទស្សនវិទូបារាំង ឆាលល្វី ម៉ុងតេស្គីយឺ ...
សហរដ្ឋអាមេរិចមានផ្ទៃដី៩,៣៦៣,០០០ គីឡូម៉ែត្រការេ គឺឈរលំដាប់ទី៤នៅលើពិភពលោកឈរលំនៅលើពិភពលោកបន្ទាប់ពីប្រទេសរុស្សី កាណាដា និង ចិន ។
បានជាគេបង្កើតក្រុមប្រឹក្សារាជានុសិទ្ធិពីព្រោះ ៖ ក្រុមប្រឹក្សារាជសម្បត្តិ មិនអាចជ្រើសរើសបេក្ខជនណាមួយ ឲ្យឡើងសោយរាជ្យជាមហាក្សត្រថ្មីបាន ។ ក្រុមប្រឹក្សារាជានិសិទ្ធិ មាននាទីបំពេញការងារជួសព្រះមហាក្សត្រ ជាបណ្តោះអាសន្ន ។
នាយកដ្ឋមន្ដ្រីដំបូងគេ នៃរដ្ឋាភិបាលសហព័ន្ធយូហ្គោស្លាវី គឺលោក ទី តូ ហើយលោកឡើងកាន់អំណាចនៅឆ្នាំ ១៩៤៥ ។
អ្នកដែលរំដោះបារាំងចេញពីហ្វាស៊ីលអាឡឺម៉ង់គឺប្រធានាធិបតីដ៏ហ្គោលដោយមានជំនួយពីសម្ព័ន្ធមិត្តគឺ អង់ភ្លេស និងសហរដ្ឋអាមេរិច។
បានជាបដិវត្តន៍មានការធ្លាក់ចុះ ពីព្រោះ៖ • គេមិនអនុញ្ញាតឪ្យធ្វើអាជីវកម្មស្រែចម្ការនៅលើផ្ទៃលើសពី១៥%នៃផ្ទៃដីទាំងអស់។ • បាត់បង់ធនធានទឹកនៅក្នុងការស្រោចស្រព លើដីដាំដំណាំ ដែលបណ្ដាលឪ្យមានការអស់ទឹកដីទន្លេព្រែក បឹង។ ល។ • ដីឆាប់ខ្សោះជីជាតិ ដោយការប្រើគីកី ហើយទីបំផុតដីកសិកម្មទាំងនេះ នឹងក្លាយជាទីហោស្ថាននិងត្រូវគេបោះបង់ចោល។