និយាយាពីបម្រើបម្រាស់រ៉ែ ៖ រ៉ែផ្តល់នូវសម្ភារៈដែលគេប្រើប្រាស់សម្រាប់ផលិតរបស់នានាជាច្រើននៅក្នុងប្រទេស ដែលពឹងផ្អែកលើឧស្សាហកម្មដូចជា ផ្លូវគមនាគមន៍ រថយន្ត កុំព្យូទ័រ ជីកសិកម្ម …. ។
vrean.com Latest Questions
ចក្ខុបារម្មណ៍ គឺជារូបារម្មណ៍ដែលកើតចេញអំពីពាក្យសម្តីរៀបរាប់ពីអ្វីមួយរបស់អ្នកនិពន្វកវី ហើយធ្វើឲ្យអ្នកអាន អ្នកស្តាប់ មានអារម្មណ៍ថាហាក់ដូចជា បានឃើញពីទិដ្ធភាពនេះដោយផ្ទាល់នឹងភ្នែក៕ ឧទាហរណ៍៖ • ព្រះចន្ទ្រពណ៍លឿងឆ្អឹនឆ្អៅ… • សាច់នាងសឲ្យក្បុស ទាស់តែក្លៀកខ្មៅ… • ទេសភាពដ៍ស្រស់បំព្រងនាងរដូចចម្រូត… • មនុស្សតឿ… • រថយន្តបើកលឿនស្លេវ… • ផ្កាកុលាបពណ៌ក្រហមឆើត… ។
160. ហេតុដូចម្តេចបានជាគេបានជាគេនិយាយថា អាល្លឺម៉ង់គឺជាហេតុនាំឲ្យផ្ទុះសង្គ្រាមត្រជាក់ព្រោះ៖ • បញ្ហាទី១ : សូវៀតបានបិចច្រកចេញចូលទៅកាន់អាល្លឺម៉ង់ខាងលិច ដែលធ្វើឲ្យប៊ែរឡាំងខាងលិចដាច់ស្បៀងនិងគ្រឿងផ្គត់ផ្គង់ដែលសំខាន់ដូចជាអគ្គីសនី ។ នៅពេលនោះសហរដ្ឋអាមេរិកបានឆ្លើយតបដោយការប្រើស្ពានអាកាស ដែលនាំឲ្យមហាអំណាចទាំងពីរស្ទើរតែមិនអាចអត់ធ្មត់បាន ។ • បញ្ហាទី២ : បញ្ហាកសាងជញ្ជាំងប៊ែរឡាំងនៅឆ្នាំ១៩៦១ ដោយមានអ្នកភៀសខ្លួនពីអាល្លឺម៉ង់ខាងកើតទៅកាន់ខាងលិច ដែលជាហេតុធ្វើឲ្យខាងកើតត្រូវបង់ខាតនូវកម្លាំងហត្ថពលកម្មជំនាញ ដែលនាំឲ្យឌឿនឩស្សាហកម្មរកកលនឹងរលំ ។ • បញ្ហាទី៣ : ការបង្កើតសហព័ន្ធអាល្លឺម៉ង់ខាងលិចតាមរយៈសន្ធិសីទនៅទីក្រុងឡុងដ៏ ព្រមទាំងបញ្ចូលសហ័ន្ធអាល្លឺម៉ង់ជាសមាជិកទី១៥នៃអង្គការអូតង់ ដែលអនុញ្ញាតឲ្យអាល្លឺម៉ង់បំពាក់អាវុធ នោះគឺជាការគំរាមកំហែងដោយត្រង់ចំពោះសហភាពសូវៀត ។ ដំណាក់កាលនេះជាដំណាក់កាលរត់ប្រណាំងគ្រឿងសព្វាវុធដោយអាវុធនុយក្លេអ៊ែរ ...
សិលាដែលអាចក្លាយទៅជាសិលាប្រែកំណើតមាន សិលាភ្នំភ្លើង សិលាកម្ទេចកំណ និងសិលាប្រែកំណើតខ្លួនឯងក៏អាចក្លាយទៅជាសិលាប្រែកំណើតផ្សេងទៀតដែរ។
បន្ទុះភ្នំភ្លើងបណ្តាលមកពីសម្ពាធនិងកម្តៅនៅក្នុងស្នូលនិងស្រទាប់ម៉ង់តូលដែលជាស្រទាប់មានរូបធាតុហើយរលាយនិងធ្វើចលនា។សម្ពាធនិងកម្តៅបានធ្វើឲ្យសិលារាវចេញមកក្រៅហៅថាម៉ាក់ម៉ា ហើយម៉ាក់ម៉ាចេញមកលើផែនដីក្លាយជាសិលាកករឹង។
កង្វះអាហាររូបត្ថម្ភបណ្តាលមកពីកង្វះចំណីអាហារតែមួុយមុខនោះទេតែវាអាចបណ្តាលមកពីការថែទាំពីឪពុកម្តាយខ្វះសេវាថែទាំសុខភាព ខ្វះអនាម័យ គ្មានបរិស្ថានស្អាតនៅជុំវិញការរស់នៅ ។
ទណ្ឌកម្មមានបួនប្រភេទគឺ ៖ • ទណ្ឌកម្មរដ្ឋបាល (ស្ថាប័ន) • ទណ្ឌកម្មរដ្ឋប្បវេណី(សំណង) • ទណ្ឌកម្មព្រហ្មទណ្ឌ (បទលហុ បទមជ្ឈិម និងបទឩក្រិដ្ឋ) • ទណ្ឌកម្មអន្តរកាល ។
ដើម្បីនាំសារទៅថ្វាយព្រះចៅណាប៉ូលេអុងទី ៣ ព្រះបាទអង្គឌួង បានពឹងបព្វជិត កាតូះះះលិកមួយអង្គនាម បីសដែលបានចូលមកផ្សព្វផ្សាយសាសនានៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ ១៨៤៨មកម្លេះ ។ បព្វជិតអង្គនេះបានធានាថា នឹងនាំយកព្រះរាជសារជាភាសាបារាំង រួមជាមួយមន្ដ្រីខ្មែរ២ នាក់ទៀតគឺ កុយដឺម៉ុងតេវ៉ូ និងប៉ែន ព្រមទាំងសួយអាករ ទៅជាមួយផងដើម្បីថ្វាយព្រះចៅណាប៉ូលេអុងទី៣ តាមរយៈអគ្គកុងស៊ុងបារាំងប្រចាំនៅសិង្ហបុរី ប៉ុន្ដែត្រូវទទួលបរាជ័យ ។
ចាប់ពីចុងសតវត្សទី ២០ និងបន្តរហូតដល់ពេលបច្ចុប្បន្ននេះកំណើនប្រជាជនក្នុងពិភពលោកបានលេចឡើងនូវបញ្ហាដូចជា ៖ • សុវត្ថិភាពស្បៀងអាហារ • បញ្ហាជនឩបត្តមថាពល • បញ្ហាជនអន្តោប្រវេសន៍ • បញ្ហាបរិស្ថាន ។ល។
ព្រៃឈើបានផ្តល់សារៈសំខាន់ និងផលវិបាកសម្រាប់មនុស្សលោកនៅពេលដែលព្រៃឈើបាត់បង់ដូចជា ៖ ព្រៃឈើបានផ្តល់សារៈសំខាន់ ដូចជា៖ • ជួយទ្រទ្រង់អាកាសធាតុផែនដី • ជួយធ្វើឲ្យដីមានជីវជាតិ • នាំមកនូវទឹកភ្លៀង • ជាជម្រកជីវចម្រុះ • ភាពស្រស់បំព្រង់នៃផែនដី ។ ព្រៃឈើបានផ្តល់ផលវិបាក ដូចជា៖ • ផែនដីឡើងកម្តៅ • ភាពរាំងស្ងួត • ធ្វើឲ្យដីគ្មានជីវជាតិ • បាត់បង់នូវជីវចម្រុះ ។