ព្រំដែនថ្មី គឺជានយោបាយស្រោចស្រង់ប្រទេសប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចនរកណ្ណីឌី។ មានទិសដៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ប្រឆាំងនឹងការប្រកាន់ពូជសាសន៏ និងការយឺតយ៉ាងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យាដែលជាវិបត្តិពីប្រធានាធិបតីអាណត្តិមុន។
vrean.com Latest Questions
វិស័យឩស្សាហកម្មទេសចរណ៍អូស្រ្តាលីមួយផ្តល់ប្រភពចំណូលដ៏ធំមួយដែរ ។ លំហូរភ្ញៀវទេសចរណ៍បានកើននៅពេលក្រោយសង្រ្គាមលោកលើកទី២ គឺ ២.៥ លាននាក់ រហូតដល់ ៦.៥ លាននាក់ ភាគច្រើននៃភ្ញៀវទាំងនោះគឺមកពីទ្វីបអាស៊ី ។ នៅក្នុងឩស្សាហកម្មទេសចរណ៍ក៏មានទុនវិនិយោគមកពីជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី សម្រាប់អភិវឌ្ឍន៍សំណង់សណ្ឋាគារលំដាប់ផ្កាយបីជាច្រើនកន្លែង ។
ការបង្រួបបង្រួមអាល្លឺម៉ង់ត្រូវបានធ្វើឡើង៣លើកគឺ៖ ១. ការធ្វើឲ្យមានឯកភាពគ្នាក្នុងការប្រើប្រាស់ក្រដាសប្រាក់ ២. សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់បានរួបរួមជាមួយសហព័ន្ធអាល្លឺម៉ង់ដោយរំលាយរដ្ឋទាំង៥ ៣. ការដកទ័ពបរទេសចេញពីទឹកដីអាល្លឺម៉ង់ដើម្បីប្រគល់ឯករាជ្យនិងអធិតេយ្យភាពទឹកដី។
លក្ខណៈដូចគ្នា • មានធាតុបង្កតូចបំផុត ជាណឺរ៉ូន ។ លក្ខណៈខុសគ្នា • មជ្ឈមណ្ឌលប្រសាទ បង្កឡើងពីក្បាល និងខួរឆ្អឹងខ្នង ។ វាមាននាទីទទួលព័ត៌មាន បកស្រាយនិងបញ្ជាចេញទៅបរិមណ្ឌលប្រសាទ ។ • សាលាបង្រៀនបើកបរអាស៊ានសាខាផ្សារឌុយម៉ិច • បរិមណ្ឌលប្រសាទ បង្កឡើងពីសរសៃប្រសាទលលាដ៏ក្បាល និងសរសៃប្រសាទឆ្អឹងខ្នង ។ វាមាននាទីដឹកនាំព័ត៌មានចូល និងចេញពីមជ្ឈមណ្ឌលប្រសាទ ។
បានជាប្រទេសកំពុងអភិវឌ្ឍន៍មានបញ្ហាការបរិភោគមិនគ្រប់គ្រាន់ព្រោះ ប្រទេសនោះមានកំណើនប្រជាជនខ្ពស់និងផលិតកម្មមានកំណើនយឺតការរីកចម្រើននៃសេដ្ឋកិច្ចនៅមានកម្រិតតម្រូវការក្នុងការប្រើប្រាស់មានការកើនឡើង។ ជីវភាពប្រជាជនកាន់តែក្រីក្រនិងមានកូនច្រើន ។
មណ្ឌលរ៉ែសំខាន់ៗនៅកម្ពុជាមានប្រាំគឺ៖ • មណ្ឌលប៉ៃលិនៈ ត្បូងទទឹម និងកណ្តៀង • មណ្ឌលកែវ (រតនគិរី) រ៉ែដែក (នៅភ្នំដែក) មាស (កប់ក្នុងដីល្បាប់) និងសំនប៉ាហាំង (នៅជុំវិញភ្នំជី និងភ្នំលឿង) • មណ្ឌលកំពត និងបាត់ដំបងៈ ថ្មកំបោរ និងផូស្វាត • មណ្ឌលពោធិ៍សាត់ៈ ថ្មកែវ (ភ្នំតាសាយ) សំរាប់រចនាជាវត្ថុសិល្បៈ។
មានអត្តប្រយោជន៏ដល់មនុស្សដូចតទៅនេះ៖ • ស្គាល់សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន និងរបស់អ្នកដទៃ។ • ស្គាល់តម្លៃសិទ្ធិសេរីភាព សមត្ថភាពសមភាពជាមូលដ្ឋានរបស់មនុស្ស។
សិលាម៉ាក់ម៉ាមាន២ប្រភេទគឺៈ • សិលាជ្រៀតៈ ជាក្រុមសិលាម៉ាក់ម៉ាដែលកើតឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅក្រោមផ្ទៃផែនដី។ គេអាចហៅសិលាជ្រៀតបានម៉្យាងទៀតថា សិលាព្លុយតូនីក។ • សិលាភ្នំភ្លើសៈ ជាក្រុមសិលាម៉ាក់ម៉ា ដែលកើតឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅលើផ្ទៃផែនដី។
បានជាកុមារខ្លះដល់អាយុកំណត់ហើយមិនបានចូលរៀនព្រោះ ៖ ក. កត្តាផ្ទាល់ខ្លួន • ចូលចិត្តដើរលេងសប្បាយ ភ្លើតភ្លើនក្រៅសាលា • សេពគប់មិត្តភក្រ្ត មិនល្អ ដែលមានចូលសាលា • គ្មានចិត្តចង់រៀន • គិតថាការសិក្សាជារឿងមួយដែលពិបាក ហើយមិនសំខាន់ (មិនយល់ពីតម្លៃនៃការសិក្សា) • ជាក្មេងទំនើង • ជាក្មេងអនាថា គ្មានទីពឹង • គ្មានគោលដៅនៃជីវិត • ជាក្មេងអស់សសង្ឃឹមក្នុងជីវិត មានវិបត្តិផ្លូវចិត្ត រៀនមិនចូល • មានជំងឺប្រចាំកាយ ខួរក្បាលមិនល្អ ឬខួរក្បាលឆ្អែត ។ ខ. ...
ការប្រើប្រាស់ដីមិនសមស្របគឺៈ • ការកាប់បំផ្លាញព្រៃឈើនាំអោយបាត់បង់ជំរកសត្វព្រៃ និងត្រី ដីបាត់គុណភាព។ • ឯកវប្បកម្មនាំអោយដីខ្សោះជីជាតិខូចទិន្នផល។