ការធ្វើច្បាប់ត្រូវផ្អែកទៅលើ៖ • សិទ្ធិសេរីភាពរបស់មនុស្ស • និយាមសីលធម៌ • និយាមសាសនា • ប្បវេណី(ទំនៀមទម្លាប់) • យុត្តិសាស្ត្រ ឬយុត្តាធិការ
vrean.com Latest Questions
រចនាសម្ព័ន្ធគ្រប់គ្រង់រដ្ឋ និងមជ្ឈឹមបក្សកុម្មុយនីស្ដឆ្នាំ ១៩៧៦មាន ដូចជា ៖ ក. រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ • ខៀវ សំផន ជាប្រធានគណៈប្រធាន ឬ ប្រមុខរដ្ឋ • នួន ជា ជាប្រធានសសភាតំណាងប្រជាជនកម្ពុជា • ប៉ុល ពត ជានាយករដ្ឋមន្ដ្រី • អៀង សារី ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស • វ៉ន វ៉េត ឧបនាយករដ្ឋមន្ដ្រី ...
ពួកប៉ុល ពត បែងចែកសត្រូវរបស់អង្គការជា២ គឺ ៖ • សត្រូវខាងក្នុង រដ្ឋនៃរបបលន់ នល់ និងជនជាតិភាគតិច ( អ្នកស្រុកភ្នំ ចិន យួន ចាម បញ្ញវ័ន និងងជនក្បត់ផ្សេងៗ ) • សត្រូវខាងក្រៅ មានប្រទេសថៃ អាមេរិក សូវៀត វៀតណាម ។
ទំនាក់ទំនងសេដ្ឋកិច្ចគឺជាដំណើរនៃការទាក់ទងសេដ្ឋកិច្ចជាតិជាមួយសេដ្ឋកិច្ចអន្តរជាតិជាពិសេសជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ ប្រទេសនានាលើពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀត។
សង្គមរាស្រ្តនិយមគឺជាចលនាមហាជនដ៏ទូលំទូលាយមួយ ។ បង្កើតឡើងដោយព្រះបាទនរោត្តមសីហនុ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ១៩៥៥ ។
ប្រទេសថៃមានរដ្ឋប្រហារធំៗចំនួន ៣ លើក ។
បានជាបារាំងការពារកម្ពុជាឆ្នាំ ១៨៦៣ មានចរិតលក្ខណៈជាការជាក់ក្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំង ព្រោះ ៖ • បារាំងការពារផលប្រយោជន៍ឪ្យកម្ពុជា ដូចជាការពារប្រទេសកម្ពុជាពីការឈ្លានពានរបស់សៀមនិងយួន • ការពារស្ដេចខ្មែរ និងគ្រឿងសម្រាប់សោយរាជ្យ • បារាំងមានសិទ្ធិរកស៊ីលើទឹកដីខ្មែរ រីឯខ្មែរមានសិទ្ធិរកស៊ីលើទឹកដីសាំងស៊ីនរបស់បារាំង • ស្ដេចខ្មែរមានសិទ្ធិប្រើអំណាចនិងថរិកាក្នុងការចំណាយទូទៅ • មន្ដ្រីខ្មែរមានសិទ្ធិកាន់កាប់រដ្ឋបាលរាជធានីខេត្តក្រុង • ប្រជារាស្រ្ដខ្មែរមិនបង់ពន្ធសព្វសារពើឡើយ • សន្ធិសញ្ញាថ្ងៃទី១១ ខែ សីហា ឆ្នាំ ១៨៦៣ បារាំង កម្ពុជា ជាសន្ធិសញ្ញាសមភាព ។
ដួយម៉ឺយជាសំដៅលើកម្មវិធីនយោបាយថ្មី គឺកំណែទម្រង់រ៉ាឌីកាល់ទៅលើរចនាសម័្ពន្ធសេដ្ឋកិច្ចទាំងស្រុងនិងបើកទ្វារផ្ដល់លទ្ធភាពដល់សហគ្រិនធ្វើសកម្មភាពនៅក្នុងសេដ្ឋកិច្ចទីផ្សារ ។ ការអនុវត្តរបស់ដួយម៉ឺយមានប្រសិទ្ធភាព ព្រោះការអនុវត្តដួយម៉ឺយបានធ្វើឪ្យមានកំណើនកសិកម្ម ឧស្សាហកម្ម និងវិនិយោគទុន បរទេសឡើងជាលំដាប់ ។
សង្គមរូស៊ីនៅពាក់កណ្តាលសតវត្សទី១៩ ចែកជាវណ្ណៈអអភិជន គហបតី និងអ្នកងារ • វណ្ណៈអភិជនៈ មានពួកស្តេចត្រាញ់និងពួកម្ចាស់កម្មសិទ្ធិដីធំៗ ។ • វណ្ណៈទាសករ ឬអ្នកងារ ៖ មានទាសកររបស់រដ្ឋ និងទាសកររបស់អភិជន ។ • វណ្ណៈគហបតី ៖ មានពួកសិប្បករធំៗ និងអ្នកជំនួញធំៗ ។
វឌ្ឍនភាព តាមបែបសហរដ្ឋអាមេរិកមានឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាន ដូចជា៖ ក. ឥទ្ធិពលវិជ្ជមាន ៖ • ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន • ប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នាៗ • ជីវភាពប្រជាជនមានភាពធូរធារ • ការរស់នៅប្រកបដោយផាសុកភាព • មានសម្ភារៈប្រើប្រាស់ទំនើបៗ • វិទ្យាសាស្រ្តមានភាពជឿនលឿន • មានសេវាកម្មល្អ • អាចធ្វើឱ្យគេពង្រីកឥទ្ធិពលទៅលើប្រទេសដទៃទៀត ។ ខ. ផលអវិជ្ជមាន • ប្រជាជនឥតការងារធ្វើ • មានគំលាតរស់នៅរវាងប្រជាជនអ្នកមាន និងប្រជាជនក្រដែលរស់នៅដោយស៊ីឈ្នួលគេ • សហគ្រាសតូចតាចមិនអាចឈរជើងបានព្រោះសហគ្រាសធំៗលេបត្របាក់ • ការរីកចម្រើននាំឱ្យសហរដ្ឋអាមេរិកវាទទីលើប្រទេសដទៃ • នាំឱ្យមានកំណើនប្រជាជនយ៉ាងឆាប់រហ័សមានការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមជាច្រើនទៀត ។