បានជាព្រះបាទចន្ទរាជាកសាងបន្ទាយលង្វែក ព្រោះដើម្បី ការពារវាយឆ្មក់ពីសត្រូវ និងកសាងរាជធានីឱ្យកាន់តែរឹងមាំ ។
vrean.com Latest Questions
វិមានឈ្នះឈ្នះត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៥ ខែ កុម្ភៈឆ្នាំ ២០១៦ និងសម្ភាធឪ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨។
សង្គ្រាមត្រជាក់កើតឡើង និងបញ្ចប់នៅឆ្នាំ ១៩៤៥ – ១៩៩១។
កិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ១៩៩១ ក្នុងនោះផ្ដោតលើចំណុច២ សំខាន់គឺ ៖ • ចំណុចទី១ កិច្ចព្រមព្រៀងទាក់ទងនឹងអធិតេយ្យភាព បូរណភាពដែនដីអព្យាក្រីតភាព និងឯកភាពជាតិកម្ពុជា • ចំណុចទី២ សេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារ និងកសាងប្រទេសកម្ពុជា ឡើងវិញ។
ប្រាសាទព្រះវិហារកសាងឡើងក្នុងរាជ្ជកាលស្ដេចអង្គសូរ្យវរ្ម័នទី១ ក្នុងសតវត្សទី១១និងរួចរាល់នៅមហាក្សត្រអង្គវរ្ម័នទី២ (សាងសតវត្សទី១២ហើយសតវត្សទី១៣) ។ ឧទ្ទិសដល់អាទិទេពសិខរេស្វរៈ ។
លទ្ធិប្រជាធិបតេយ្យ អនុវត្តជាដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៤៧ នៅពេលដែលព្រះរាជាណាចក្រយើង ប្រកាន់នូវរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។
លោកប្រធានាធិបតី ហ្រ្វង់ស្វ័រមីតេរ៉ង បានធ្វើកំណែទម្រង់ដូចតទៅ៖ • លុបបំបាត់ទោសប្រហារជិវិត។ • កាត់បន្ថយម៉ោងធ្វើការនៅត្រឹម៣៩ ម៉ោងក្នុង១សប្ដាហ៍។ • កំណត់អាយុចូលនិវត្ដន៍មកត្រឹមអាយុ៦០ឆ្នាំវិញ។
ប្រទេសជាសមាគមអាស៊ានត្រូវមានតួនាទី ៖ • ការបង់ភាគទានជាសមាជិកក្នុងទឹកប្រាក់មួយលានដុល្លារសហរដ្ឋអាមេរិក • បង់មូលនិធិវិទ្យាសាស្រ្តប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក • បង់ថ្លៃចំណាយរដ្ឋបាល ប្រហែលជិត ៣០០លើកក្នុងមួយឆ្នាំ ។ ភារកិច្ចចំពោះមុខរបស់អាស៊ាន ៖ • អភិវឌ្ឍសេដ្ឋកិច្ចសេរី និងការប្រឹងប្រែងជម្រុញល្បឿននៃដំណើរកំណែទម្រង់ និងទំនើបកម្មសម្រាប់លើកស្ទួយវឌ្ឍន៍ភាពសេដ្ឋកិច្ច • ទំនាក់ទំនងល្អរវាងប្រទេស អាស៊ាន និងមហាអំណាចសេដ្ឋកិច្ចពិភពលោកដូចជាជប៉ុន សហរដ្ឋអាមេរិក សហគមន៍ អ៊ីរ៉ុប និងអូស្រ្តាលីជាដើម • លើកទឹកចិត្តប្រទេសអ្នកមានឱ្យជួយប្រទេសក្រីក្រ ។
សេចក្តីទុក្ខ ៥ ប្រការនោះគឺៈ • ទុក្ខ ព្រោះស្រេកឃ្លាន • ទុក្ខ ព្រោះរកពុំបាន ខ្វះការងារធ្វើ • ទុក្ខ ព្រោះជីវភាពដុនដាប ជំពាក់បំណុលគេ • ទុក្ខ ព្រោះឩក្រិដ្ឋកម្ម អសន្តិសុខ • ទុក្ខ ព្រោះមានសង្គ្រាម
សេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ខុសគ្នាត្រង់ថា ៖ សេចក្តីព្រាងច្បាប់ • ក្រសួងសាម៉ីរៀបចំសេចក្តីព្រាងច្បាប់ និងផ្ញើទៅក្រសួងដែលពាក់ព័ន្ធ • កិច្ចប្រជុំអង្គក្រសួងដែលពាក់ព័ន្ធដើម្បីពិភាក្សាពង្រាងច្បាប់ • គណៈរដ្ឋមន្ត្រីប្រជុំពេញអង្គដើម្បីពិនិត្យពង្រាងច្បាប់ • ពង្រាងច្បាប់ត្រូវបញ្ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា សេចក្តីស្នើច្បាប់ • ជាសមត្ថកិច្ចរបស់សមាជិករដ្ឋសភាណាមួយនាយករដ្ឋមន្រ្តី • មិនឆ្លងកាត់ការប្រជុំអន្តរក្រសួង • មិនឆ្លងកាត់ការប្រជុំអន្តរក្រសួង • មិនឆ្លងកាត់ការប្រជុំពេញអង្គគណៈមន្រ្តីដើម្បីពិនិត្យ ។