គោលការណ៍ចំបង៥ប្រការដែលលើកស្ទួយសិទ្ធិមនុស្សនៅក្នុងសង្គមប្រជាធិបតេយ្យ ៖ ១. ត្រូវមានច្បាប់និងសណ្ដាប់ធ្នាប់ល្អ ២. ត្រូវមានការទទួលខុសត្រូវពេញលេញ ៣. មិនត្រូវមានបទល្មើស ៤. សិទ្ធិធ្វើនយោបាយ ៥. មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ។
vrean.com Latest Questions
តំលៃខ្ពស់បំផុត សំរាប់ជីវភាពរស់ នៅក្នុងទីក្រុង ៖ ដោយសារ តែតំលៃសម្រាប់ជីវភាពនៅក្នុងទីក្រុង និងគ្មានការដាំបន្ថែមតាមធម្មជាតិ ការខ្វះនូវអាកាសធាតុធម្មជាតិ បរិសុទ្ធនិងការដាក់កំរិតនៅទីប្រជុំជន បានធ្វើឪ្យអ្នកខ្លះត្រូវត្រឡប់មកភូមិវិញ ។
ក្រោយពីទទួលការបណ្តុះបណ្ដាលគរុកោសល្យរួចហើយភារៈកិច្ចដែលគ្រូល្អត្រូវបំពេញមានដូចជា ៖ បណ្ដុះបណ្ដាលឲ្យមានចំណេះដឹងទូលំទូលាយ • ត្រូវបង្ហាត់បង្រៀនសិស្សតាមគរុកោសល្យ • ត្រូវបង្ហាត់បង្រៀនសិស្សឪ្យទទួលបានចំណេះដឹងក្លាយជាសរសេរទ្រូងរបស់ប្រទេសជាតិ • បង្ហាត់បង្រៀនសិស្សផ្នែកទ្រឹស្ដី ហើយអនុវត្តន៍ជាក់ស្ដែង • ត្រូវមានមនសិកាក្នុងការងារ • ត្រូវមានព្រហ្មវិហារធម៌ សីលធម៌ និងគុណធម៌ • ត្រូវមានទំនាក់ទំនងល្អជាមួយ ភ្នាក់ងារសង្គមនីកម្មដទៃទៀត • ត្រូវតែគោរពច្បាប់សង្គម • ត្រូវរស់នៅប្រកបដោយសាមគ្គីភាព…។
បានជាស្រ្ដីចាំបាច់មានការចូលរួមក្នុងការអភិវឌ្ឍព្រោះដោយសារមូលហេតុដូចជាខាងក្រោម ៖ • ទិសដៅនៃការអភិវឌ្ឍគឺ លើស្ទួយជីវភាព និងលុបបាត់ភាពក្រីក្រ ។ ស្រ្ដីជាកុមារដែលក្រីក្រជាងគេមាសនចំនួនច្រើនជាងគេ និងរងសម្ពាធសង្គមច្រើនជាងគេដូចនេះចាំបាច់ត្រូវតែចាប់ផ្ដើមពីស្រី ។ • ការងាររបស់ស្រ្ដីពុំទាន់ទទួលបាកកម្រៃ និងតម្លៃសមរម្យនៅឡើយ ។ • រចនាសម្ព័ន្ធ រដ្ឋបាលផ្នែកសេដ្ឋកិច្ចនិងនយោបាយជាក់ស្រី្ដឪ្យស្ថិត នៅក្នុងស្រទាប់ ក្រោមដែលពុំមាននាទីជាអ្នកអាច សម្រេចបាន ។ • មតិយោបល់របស់ស្រ្ដីមិនត្រូវបាន គេរាប់បញ្ចូលជាអាទិភាព និងអាចបំភ្លេចចោល ។ • ទស្សនៈសង្គមនៅតែបន្ដឪ្យតម្លៃស្រ្ដី ទាបនៅឡើយ • ស្រ្ដីគឺជាដៃម្ខាងក្នុងចំណោម ...
បញ្ហារបស់ Over Urbanization គឹជា ៖ • បាត់បង់ភាពមូលដ្ឋាន នៃការសប្បាយដោយសារ ការសិក្សាស្រាវជ្រាវពី បញ្ហាប្រជាជនច្រើនពេក • បំផ្លាញនូវធម្មជាតិនៃស្ថាប័មដំបូង គឺសំដៅលើគ្រួសារ ឧទាហរណ៍ សមាជិកក្នុងគ្រួសារទាំងអស់រួមចំណែកក្នុងការរកចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ ។ • បង្កឪ្យមានភាពអនាមិក ព្រោះមនុស្សមានចំនួនច្រើនហើយគ្មាននរណាស្តាប់នរណាទេ • ខ្វះសេរីភាពនិងពេលវេលា នៅពេលដែលមានគ្រឿងម៉ាស៊ីន ព្រោះអ្វីៗត្រូវប្រើគ្រឿងម៉ាស៊ីន ដែលជាកត្តាបំផ្លាញអារម្មណ៍របស់មនុស្ស ក្នុងធ្វើការងារ ។
ការដោះស្រាយរបស់Over Urbanization គឺជា ៖ • ពង្រីកជាតិក្រុងឪ្យធំទូលាយ និងឆ្ងាញពីតំបន់កណ្ដាលនៃទូក្រុង នាំមនុស្សទៅរស់ជាយក្រុង • ជាយក្រុងនោះ ត្រូវបង្កើតឪ្យមានសាលារៀន ទីផ្សារ មន្ទីរពេទ្យ សូនកុមារ និងបណ្ណាល័យជាដើមដើម្បីជាការទាក់ទាញ មនុស្សឪ្យទៅរស់ នៅតំបន់ជាយក្រុមនោះ ។ • ត្រូវធ្វើឪ្យមាន ការរីកចំរើន ផ្នែកវប្បធម៌គ្នារួមទាំងបង្កើន ទានាក់ទំនងសិទ្ធិស្នាលនឹងគ្នាផង ។
គុណសម្បត្តិនិងគុណវិបត្តិនៃសាសនា មានដូចជា ៖ ក. គុណសម្បត្តិ • ជូយធ្វើឪ្យមានការឯកភាពនយោបាយនិងការគ្រប់គ្រងសង្គម • អប់រំចិត្តគំនិតឪ្យបានល្អប្រសើរឪ្យមានសកម្មភាពល្អនៅក្នុងសង្គម • ជំនួញដល់ការសិក្សាទាក់ទាង ភាសាបាលី • កែតម្រូវផ្នែកចិត្តសាស្រ្ដដល់មនុស្សឪ្យប្រព្រឹត្តតែអំពើល្អ ។ ខ. គុណវិបត្តិ • នាំឪ្យមានសង្រ្គាមកើតឡើងដោយសារហេរតុផលប្រកាន់សាសនា • កើតមានការប្រកាន់វណ្ណៈតាមរយៈថានុក្រមសាសនា • រាំងស្ទះដល់ការរីចម្រើនរបស់សង្គម ។
នៅក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិចក្លាយជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោកព្រោះដោយសារមូលហេតុដូចជា ៖ • សង្រ្គាមលោកទី២ផ្ទុះនៅអ៊ឺរ៉ុប មិនមែនផ្ទុះនៅសហរដ្ឋអាមេរិចទេ • នៅក្នុងសង្រ្គាមសហរដ្ឋអាមេរិចលក់អាវុធនិងស្បៀងឪ្យទៅប្រទេសដែលកំពុងជាប់ដៃធ្វើសង្រ្គាម • ក្រោយសង្រ្គាមប្រទេសនៅអ៊ឺរ៉ុបសេដ្ឋកិច្ចត្រូវបំផ្លាញគ្មានសល់ • ចំនែកសហរដ្ឋអាមេរិចសរដ្ឋកិច្ចមានការរីកចំរើនតាំងពីមុនសង្រ្គាមមកមិនទទួលនៅការបំផ្លាញនោះទេ • នៅក្រោយសង្រ្គាមប្រទេសនៅអ៊ឺរ៉ុបក្លាយជាកូនបំណុលរបស់សហរដ្ឋអាមេរិច ។ កត្ដាទាំងអស់នេះហើយធ្វើជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោក ។
ប្រសិនប្រទេសជាតិមានមេដឹកនាំល្អប្រសើរនាំឪ្យសង្គមជាតិនោះទទួលបាន ដូចជា ៖ • ប្រជាជនមានសិទ្ធិសេរីភាព គ្រប់គ្រាន់ទាំងការបញ្ចេញមតិ សេរីភាពខាងជំនឿ សាសនា ការអប់រំ នយោបាយ សេដ្ឋកិច្ច • ប្រជាជនរស់នៅក្នុងថ្លៃថ្នូរ មានកិត្តិយស មានសេចក្ដីសុខសន្តិភាព និងសុភមង្គល • ប្រជាជនមានការងារធ្វើ មានអាហារបរិភោគមានទីជម្រកនិងសំលៀកបំពាក់គ្រប់គ្រាន់ • ប្រជាជនមានការអប់រំប្រកប ដោយគុណភាពមានចំណេះដឹង ព្រមទាំងចំណេះធ្វើ • សង្គមប្រកបដោយនីតិរដ្ឋ • សង្គមមានការរីកចម្រើននិងអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ • សង្គមមានសិន្តិសុខ មានសុខមាលភាព ។
គោលការណ៍ខ្នាតគំរូអន្ដរជាតិដើម្បីឪ្យប្រជាធិបតេយ្យមានលក្ខណៈពេញលេញដូចខាងក្រោម ៖ ១. ការចូលរួមពីប្រជាពលរដ្ឋ ប្រជាពលរដ្ឋមិនត្រឹមតែមានសិទ្ធិទេ ថែមទាំងមានកាតាព្វកិច្ចទៀតផងដែរ ។ ការរួមចំណែករបស់ប្រជាពលរដ្ឋក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមវប្បធម៌ រួមមានការបោះឆ្នោត ការឈរឈ្មោះឪ្យគេបោះឆ្នោតការចូលរួមប្រជុំបញ្ចេញមតិការបង់ពន្ធដា ការប្រព្រឹត្តិតាម ច្បាប់និងការឃ្លាំមើលការប្រព្រឹត្តិតាម ច្បាប់ និងការឃ្លាំមើលការប្រព្រឹត្តរបស់រាជរដ្ឋាភិបាលគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋដើម្បីជួយកែលំហរលលទ្ធិប្រជាធិបតេយ្យ ។ ...