vrean.com Latest Questions
+ របបនេះមានអត្ថិភាព ៣ឆ្នាំ ៨ខែ ២០ថ្ងៃ រឺ ៤ឆ្នាំ ។ ពួកខ្មែរក្រហមបែងចែកប្រទេសកម្ពុជា ៧ភូមិភាគ ៖ • ភូមិភាគនិរតី • ភូមិភាគឦសាន • ភូមិភាគបូព៌ា • ភូមិភាគឩត្តរ • ភូមិភាគពាយ័ព្យ • ភូមិភាគបស្ចឹម • ភូមិភាគពិសេស ។ +ភូមិភាគពាយ័ព្យទទួលប្រជាជនជំលៀសច្រើនជាងគេ ។ មូលហេតុដែលធ្វើឲ្យមេដឹកនាំខ្មែរក្រហមចាំបាច់ជំលៀសប្រជាជនដ៏ច្រើនទៅកាន់ទីនោះ ដោយមូលហេតុទីនោះមានលទ្ធភាពក្នុងការបង្កបង្កើនផល ធ្វើស្រែ និងកាប់សម្លាប់ ...
សិទ្ធិជាមូលដ្ឋានបីប្រការរបស់ជនបរទេសគឺ ៖ • សិទ្ធិសុំការជ្រកកោន • សិទ្ធិរួចផុតពីការនិរទេសមិនត្រូវនិរទេសឱ្យទៅរស់នៅប្រទេសមួយដែលជីវិតឬសេរីភាពផ្ទាល់ខ្លួនត្រូវទទួលគ្រោះថ្នាក់ដោយសារតែរឿងពូជសាសន៍សញ្ជាតិសាសនាឋានៈសង្គមឬការបញ្ចេញមតិ ខាងនយោបាយ • សិទ្ធិដើម្បីជួបជុំគ្រួសារឡើងវិញសិទ្ធិជួបជុំគ្រួសារដែលបែកខ្ញែកគ្នា ។
វិបត្តិសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៣៣ តើសហរដ្ឋអាមេរិកជួបប្រទះបញ្ហា ៖ • ប្រជាជនកាត់បន្ថយតម្រូវការសម្ភារៈ • រោងចក្រកាត់បន្ថយបរិមាណទំនិញ • ចំនួនអ្នកគ្មានការងារធ្វើកើនឡើង • គ្មានប្រាក់តម្រូវការទំនិញ ។
ប្រជាជនកម្ពុជាចែកវណ្ណៈដូចជា ៖ មូលដ្ឋាន : • ប្រជាជនរស់នៅតំបន់រំដោះមុនថ្ងៃ ១៧ មេសា ១៩៧៥ ប្រជាជននេះចែកចេញជាពីរ ៖ • ប្រជាជនពេញសិទ្ធិ : ប្រជាជនគ្មានសាច់ញាតិធ្វើការក្នុងរបបសាធារណរដ្ឋ (មានសិទ្ធិបោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោតជាប្រធានសហករណ៍ ប្រធានកងផ្សេងៗ ។ • ប្រជាជនត្រៀម : ប្រជាជនមានសាច់ញាតិនិងធ្វើការនៅក្នុងរបបសាធារណរដ្ឋ ប្រជាជនថ្មី : • ប្រជាជនដែលជម្លៀសចេញពីទីក្រុង ឬទីប្រជុំជនក្រោយថ្ងៃ ១៧ មេសា ...
ភាពជឿជាក់របស់អង្គការសង្គមបណ្តាលមកពីកត្តាដូចជា ៖ • ប្រជាប្រិយភាពព្រះប្រធាននរោត្តមសីហនុ មេដឹកនាំ • ភាពរឹងមាំនៃរចនាសម្ព័ន្ធដឹកនាំថ្នាក់មូលដ្ឋាន មហាជនគាំទ្រ • ក្បាលម៉ាស៊ីនដឹកនាំមាន ព្រះនរោត្តមស៊ីហនុ និងឥស្សរជនខ្មែរធំៗ • វិស័យហិរញ្ញវត្ថុមានការគាំទ្រហិរញ្ញវត្ថុគ្រប់មជ្ឈដ្ឋាន ។