គុណសម្បត្តិនៃទំនោររបស់បុគ្គលមានប្រយោជន៍ដូចជាៈ • កំណត់បាននូវខ្លឹមសារ និងទឹកមុខ • កំណត់បាននូវកាយវិការប្រកបដោយសីលធម៌ • កំណត់បាននូវតម្លៃសង្គមរបស់មនុស្សម្នាក់ៗ • សំខាន់បំផុតគឺបណ្តុំបណ្តាលទំនោរផ្នែកវិជ្ជាជីវៈប្រកបដោយសីលធម៌ស្ថិរភាពរឹងមាំកម្លាំងខ្លាំក្លា និងប្រសិទ្ធិភាពខ្ពស់។
vrean.com Latest Questions
តាមទ្រឹស្តីជាតិនិយម សីលញាណមានដើមកំណើតមកពីណា៖ • លោកសាបតេសប៊ុយរី និងលោកហ៊ុតសេសុនៈ សីលញាណកើតចេញពីសីលអព្ភន្តរញាណ។ • លោករូស្សូៈ យល់ថាសីលញាណជាសភាវគតិទិព្វនៃអាទិទេព។ សរុបមកសីលញាណពុំមែនកើតឡើងដោយឯកឯង ឬកើតមកពីធម្មជាតិនោះដែរ។ សីលញាណកើតមកពីចិត្តរបស់មនុស្ស និងមានលក្ខណៈខុសគ្នាហើយមានលក្ខណៈស្រដៀងគ្នានឹងចិត្តញាណដែរ។
សិទ្ធិមនុស្ស គឺជាអំណាចខាងសីលធម៌និងអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ការធ្វើ ឬទាមទារអ្វីមួយពីរនរណាម្នាក់។ សិទ្ធិមនុស្សជាអំណាចដែលមិនត្រូវបានគេរំលោភពីព្រោះមនុស្សគ្រប់រូបមិនត្រូវបានគេជាន់ល្បី ឬបង្រ្កាបសោយគ្មានកំហុសខាងលើសីលធម៌ឡើយ។
នយោបាយរូស៊ីកម្មរបស់ព្រះចៅអាឡិចសង់ទី២ គឺរំលាយជាតិផ្សេងៗក្នុងចក្រភពឱ្យទៅជាជាតិរូស៊ីទាំងអស់ ។ ដើម្បីឱ្យសម្រេចគោលបំណងនេះព្រះអង្គប្រើមធ្យោបាយដូចជា ៖ • បំបែកបំបាក់ផ្ទៃក្នុងនៃជាតិនីមួយៗ ដែលរស់នៅប្រទេស • បញ្ជូនជនរូស៊ីឱ្យទៅតាំងនិគមជនលើដីដែលរឹបអូសបាននោះ • ធ្វើច្បាប់រឹបអូសដីស្រែចំការរបស់ជនប៊ូឡូញ • បង្ខំឱ្យប្រើភាសារូស៊ីជាផ្លូវការតាមរយៈការអប់រំនៅសាលារៀនជាទូទៅនិងគ្រប់គ្រឹះស្ថានសាធារណៈទាំងឡាយ • រឹតបណ្តឹងផ្នែកសិទ្ធិមនុស្សបំបិទសេរីភាពខាងជំនឿសាសនានិងបង្ខំអ្នកស្រុកឱ្យកាន់សាសនាអរដុកទាំងអស់គ្នា • ទ្រព្យសម្បត្តិ ដីធ្លីរបស់វត្តអារាមដែលពុំមែនអរតូដុកត្រូវដាក់ជាសម្បត្តិរដ្ឋ ។
ប្រទេសអូស្រ្តាលីមានទឹកដីធំជាងក៏មិនមែនជាប្រទេសមហាអំណាច ព្រោះ • មានចំនួនប្រជាជនតិច • សេដ្ឋកិច្ចមិនទានរឹងគ្របដណ្តប់លើពិភពលោក • នយោបាយមិនទាន់មានភាពខ្លាំងក្លា • កម្លាំងយោធានៅមានលក្ខណៈទន់ខ្សោយនៅឡើយ…។
រដ្ឋពីរដែលសហដ្ឋអាមេរិកបានដាក់បញ្ជូលជារដ្ឋរបស់ខ្លួនចុងក្រោយមានឈ្មោះថារដ្ឋអាឡាស្កានៅឆ្នាំ១៩៥៨និងរដ្ឋហាវ៉ៃនៅឆ្នាំ១៩៥៩ ។
នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលអភិរក្សនិយមអង់គ្លេសពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៦៤ មាន៤រូបគឺមានឈ្មោះដូចជា ៖ • លោក វីនស្ដុន ឆឺឈីល កាន់អំណាច ពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៥៥ ( លើកទី ២ ) • លោកអង់តូនី អេដែន កាន់អំណាច ពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៥៧ ...
ការកសាងជញ្ជាំងក្រុងប៊ែឡាំងបញ្ជាក់ថាទ្វីបអឺរ៉ុបមានប្លុកពីរគឺខាងកើត និងខាងលិចជាពិសេសគឺជានិមិត្តរូបនៃសង្រ្គាមត្រជាក់ដែលជម្រុញឪ្យពិភពលោកស្ថិតនៅលើផ្លូវសង្រ្គាម ។
កំណែទម្រង់នៅឆ្នាំ ១៨៨៤ គឺជាកំណែទម្រង់មួយ ដែលបារាំងចង់ប្រែក្លាយប្រទេសកម្ពុជាពីប្រទេសក្រោមអាណាព្យាបាលឪ្យទៅជា ប្រទេសក្រោយអាណានិគមន៍វិញ ។ ក្នុងកំណែទម្រង់នេះ បារាំងបានធ្វើដូចតទៅ ៖ • រៀបចំថ្នាក់ដឹកនាំ ខេត្ត ដោយបារាំងផ្ទាល់គឺមាត្រា ៣ ។ • ខេត្តពីមុន ៥៨ ត្រូវបានបង្រូមមកត្រឹម ៨ ខេត្តហើយស្ថិតនៅក្រោមអំណាច រ៉េស៊ីដង់បារាំង ។ • រ៉េស៊ីដង់ស៊ុបពែរីយែរ ធ្វើការងារពេញផ្ទៃប្រទេសកម្ពុជាក្រោមបញ្ជាផ្ទាល់ពីរ៉េស៊ីដង់សេណេរ៉ាល់នៅ កូសាំងស៊ីន ។
វេទិកាអាស៊ាន ប្រព្រឹត្តទៅនៅ ថ្ងៃទី០៨ ខែសីហា ជារៀងរាល់ឆ្នាំ។ បើគិតត្រឹមថ្ងៃទី ០៨ ខែសីហា ឆ្នាំ ១០១៨ គឺជាខួបទី៥១ឆ្នាំ នៃវេទិកានេះ។