ស្ថាប័នដែលមានតួនាទីពង្រឹងសន្តិភាព គឺ ក្រុមប្រឹក្សាសន្តិសុខ ។
vrean.com Latest Questions
ថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ១៩៩២ ។
ជនជាតិជ្វីបមានមនសិការជាតិដូចខាងក្រោម ៖ • ជនជាតិជ្វីបភាគច្រើនបានប្រកាសថាគេមានសិទ្ធិរស់នៅលើទឹកដីនេះ (អ៉ីស្រាអែល) ពីព្រោះទីនេះជាមរតកនៃអាណាចក្ររបស់សេ្ដចខ្លួនឈ្មោះដេវីដ មានរាជធានី យេរូសាលីម ដែលកើតឡើងរាប់ពាន់ឆ្នាំមុនគ្រិស្ដសករាជ ។ • ពួកជ្វីបបានថែរក្សាសាសនា វប្បធម៌ និងជំនឿរបស់ខ្លួនដោយសង្ឃឹមថា ថ្ងៃណាមួយគេនឹងទទួកបានទឹកដីមាតុភូមិព្រះម្ចាស់របស់គេមកវិញ ។ • អ៉ីស្រាអែលបើកទ្វារចំហសម្រាប់ជនជាតិជ្វីបនៅលើសកលលោកទាំងអស់ដែលមានបំណងចង់រស់នៅទីនេះ ។
ឳពុកម្តាយ សង្គម វត្តអារាម រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិខ្លះដូចជា Unesco និង Unicef ជាដើម ។
លោកលន់ នល់អាចដោះស្រាយបញ្ហានៅជនបទមិនបានទេ ព្រោះ៖ • ផ្លូវទៅជនបទត្រូវផ្គាច់ដោយពួកកុម្មុនីស្ដអស់រលីង • នៅក្នុងជួររដ្ឋាភិបាល លន់ នល់ ពោរពេញដោយអំពើពុករលួយ។
ប្រវត្តិរឿងភ្នំដូនពេញ គឺ មានស្រ្តីម្នាក់មេម៉ាយអ្នកមានស្តុកស្តម្ភម្នាក់ អ្នកផលងហៅថា ដូនពេញបានឱ្យគេលើកដីពូនជាកូនភ្នំ សាងសង់ព្រះវិហារដើម្បីតម្កល់ព្រះពុទ្ធរូប ៤ អង្គ ធ្វើអំពីលង្ហិន និងបដិមាថ្មមួយអង្គស្ថិតក្នុងដើមគគីរមួយ ដែលបានរសាត់អណ្តែតតាមទឹកទន្លេមេគង្គ ។ យាយពេញសង់ព្រះវិហាររួចរាល់ឆ្នាំ ១៣៧២ បដិមាថ្មនោះឈ្មោះថាអ្នកតាព្រះចៅ តែឥឡូវគេហៅលោកតាព្រះចៅវិញ ។
ក្នុងវិស័យកសិកម្មរាជរដ្ឋាភិបាលសម័យសង្គមរាស្រ្ដនិយបានផ្ដោតលារយកចិត្តទុកដាក់លើផ្នែក៖ • ពង្រីកផ្តៃដីស្រែថ្មី • ការជ្រើសរើសពូជស្រូវថ្មីៗ • ការធ្វើនយោបាយទឹក • ចាត់តាំងក្រុមពេទ្យ ឲ្យចាក់ថ្នាំបង្ការរោគសត្វពាហនៈគ្រប់ទីកន្លែង • បង្កើតឲ្យមានរុក្ខទិវា នៅគ្រប់ទីកន្លែង។
ការអនុវត្តសិទ្ធិមនុស្សមានសារប្រយោជន៍ខ្លាំងណាស់ដល់មនុស្សជាតិទូទៅ ដូចជា • ធ្វើឱ្យមានការគោរពសិទ្ធិគ្នាទៅវិញទៅមក • ធ្វើឱ្យសង្គមជាតិមានសន្តិសុខ ស្ថេរភាព មានសុវត្ថិភាព និងវិបុលភាព • ធ្វើឱ្យមនុស្សរស់នៅរបកបដោយសេរីភាព • ធ្វើឱ្យសង្គមមាននីតិរដ្ឋពិតប្រាកដ • ធ្វើឱ្យមនុស្សចេះរស់នៅដោយចុះសម្រុងគ្នា គ្មានជម្លោះ គ្មានអំពើហិង្សាមិនរើសអើងពូជសាសន៍ ភេទ ពណ៍សម្បុរ • ធ្វើឱ្យមនុស្សចេះទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងចេះកែប្រែខ្លួន ។
ប្រសិនប្រទេសជាតិមានមេដឹកនាំល្អប្រសើរនាំឪ្យសង្គមជាតិនោះទទួលបាន ដូចជា ៖ • ប្រជាជនមានសិទ្ធិសេរីភាព គ្រប់គ្រាន់ទាំងការបញ្ចេញមតិ សេរីភាពខាងជំនឿ សាសនា ការអប់រំ នយោបាយ សេដ្ឋកិច្ច • ប្រជាជនរស់នៅក្នុងថ្លៃថ្នូរ មានកិត្តិយស មានសេចក្ដីសុខសន្តិភាព និងសុភមង្គល • ប្រជាជនមានការងារធ្វើ មានអាហារបរិភោគមានទីជម្រកនិងសំលៀកបំពាក់គ្រប់គ្រាន់ • ប្រជាជនមានការអប់រំប្រកប ដោយគុណភាពមានចំណេះដឹង ព្រមទាំងចំណេះធ្វើ • សង្គមប្រកបដោយនីតិរដ្ឋ • សង្គមមានការរីកចម្រើននិងអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ • សង្គមមានសិន្តិសុខ មានសុខមាលភាព ។
រុក្ខជាតិឌីកូលេដូន មានខ្នុរ ក្រូច ស្វាយ ទាប ត្របែកជាដើម….។