ថ្ងៃ៧ ខែមករា ឆ្នាំ ១៩៧៩ មានជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហមមានកត្តាដូចជា៖ • ការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា • ការចូលរួមរបស់ប្រជាជន(ប្រជាជនស្អប់ខ្ពើមរបបខ្មែរក្រហម) • ជំនួយពីកងទ័ពវៀតណាម។
vrean.com Latest Questions
មុនព្រឹត្តិការណ៍ថ្ងៃទី១៨ មីនា ១៩៧០ ប្រទេសកម្ពុជាមានស្ថានភាពសេដ្ឋកិច្ចដូចជា៖ បញ្ហាពាណិជ្ជកម្ម • មានពាណិជ្ជកម្មលួចលាក់ជាមួយពួកកុម្មុនីស្ដនៅវៀតណាម • កម្លាំងស្រូវរបស់ប្រទេសខ្មែរជាមួយភាគបួនត្រូវបានគេរត់ពន្ធលក់ឪ្យកម្លាំងកុម្មុនីស្ដយួនដោយផ្ដល់តម្លៃខ្ពស់ជាងរដ្ឋាភិបាលខ្មែរ • រដ្ឋបាត់បង់ប្រាក់ចំណូលពន្ធលើការនាំចេញ។ បញ្ហាឧស្សាហកម្ម • ការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិនបានល្អ និងការចំណាយខ្វះតុល្យការ។ បញ្ហាកសិកម្ម • ជួយវិបត្តិនរះព្រោះប្រព័ន្ធធារាសាស្រ្ដខ្វះប្រសិទ្ធិភាពនាំឪ្យទិន្នផលកសិកម្មទាប។ ដើម្បីគ្រួសារស្ដារស្ថានភាពនេះសម្ដេចនរោត្តម សីហនុ បានផ្ដល់អំណាចឪ្យទៅលោក លន់ នល់និងអ្នកអង្ម្ចាស់ ស៊ីសុវត្ថិ សិរីមតៈកាន់តែច្រើនឡើងៗ។ ដោយព្រះអង្គសង្ឈឹមថាសេដ្ឋកិច្ចរបស់ប្រទេសជាតិនិងមានការផ្លាស់ប្ដូរ។
វិមានឈ្នះឈ្នះ បញ្ជាក់នូវអត្ថន័យដ៏សំខាន់៣ គឺ៖ ទី១ កំពូលវិមានដែលមានជ្រុង៣ តំណាងឪ្យនយោបាយគន្លឹះសំខាន់ៗ ចំនួន៣ ដែលធ្វើឪ្យនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ៖ • ការធានារូបកាយ និងអាយុជីវិត • ការធានាអាជីព និងមុខរបរ • ការធានាសកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនាទ្រព្យ និងអចលនាទ្រព្យ ទី២ តួវិមានដែលមានជ្រុង ៥ តំណាងឪ្យយុទ្ធសាស្រ្ដ DIFID • Divide បំបែក • Isolate ...
ក្រោយសង្គ្រាមត្រជាក់គេឃើញមានការធូរស្រាលពីការប្រឈមមុខដាក់គ្នារវាងកំពូលមហាអំណាចមូលធន និងកុំមុយនីសប៉ុន្តែពិភពលោកមិនទទួលបានសុខសន្តិភាពទាំងស្រុងនោះទេព្រោះ៖ • បញ្ហាដ៏ស្រួចស្រាលថ្មីៗបានលេចឡើងនៅតាមតំបន់ានានដែលឈានទៅដល់ការផ្ទុះឡើង នូវទំនាស់ដោយប្រើកម្លាំងយោធា • ស្ថិរភាព និងសន្តិសុខសង្គមទទួលការគំរាមកំហែងកាន់តែខ្លាំងឡើងដោយសារសកម្មភាពឧក្រិដ្ឋដែលគេឲ្យឈ្មោះថា « ភេរវកម្មអន្តរជាតិ » ។
ស្ពានកោះពស់ ឬស្ពានតេជោជាមរតកត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១២ខែ កក្កដា ឆ្នាំ ២០១១ ដែលមានប្រវែងបណ្តោយ ៩០០ម៉ែត្រ ទទឹង ១២ម៉ែត្រ កម្ពស់ ៣២,៥ ម៉ែត្រពីផ្ទៃទឹកសមុទ្រ ។
សហព័ន្ធអាឡឺម៉ងជាប្រទេសដែលយកចិត្តទុកដាក់ក្នុងវិស័យសង្គមបានល្អជាងគេនៅទ្វីបអឺរ៉ុបព្រោះ៖ • មានផ្តល់ប្រាក់ធានារ៉ាប់រង់ជម្ងឺ ការងារ អ្នកឥតការងារធ្វើ មនុស្សវ័យជរា • ស្រ្តីមានសិទ្ធិស្មើនិងបុរស • តាមច្បាប់ស្រ្តីមានផ្ទៃពោះត្រូវឈប់សម្រាកចំនួន៦ខែ • យកចិត្តទុកដាក់ផ្នែកសុខភាព ( កសាងមន្ទីរពេទ្យ និងបង្កើនចំនូនវេជ្ជបណ្ឌិត ) • សាងសង់ផ្ទះសំបែងជាច្រើនពាន់ខ្នង ដើម្បីដោះស្រាយបញ្ហាជម្រក • យកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលសិស្ស និស្សិត ជាពិសេសតម្រង់ទិសវិជ្ជាជីវៈដោយកសាងសាលាបច្ចេកទេស និងសកលវិទ្យាល័យជាច្រើន ។
ភ្នំឱរ៉ាល់ មានកំពស់ ១៨១៣ម៉ែត្រ។
បៃអូទីតមីកា គឺជាសិលាប្រែកំណើតវាយភាពក្រាមបន្ទះដ៏រឹងមាំដែលមានផ្ទុករ៉ែរាងបន្ទះ។
អង្គការសហប្រជាជាតិមានអគ្គលេខាធិការចំនួន ៨ រូបហើយមកដល់សព្វថ្ងៃនេះគឺ ៖ • លោក ទ្រីវ លី (១៩៤៦-១៩៥២) • លោក ដាក់ហាំ ម៉ាសូល (១៩៥៣-១៩៦១) • លោក អ៊ូ ថាន់ (១៩៦១-១៩៧១) • លោក ឃើត វ៉ាលហេម (១៩៧២-១៩៨១) • លោក សាវីយេ ប៉េរ៉េដឺគូអេឡា (១៩៨២-១៩៩១) • លោក ...