ដើម្បីទាញយករ៉ែ គេប្រើវិធី២យ៉ាងគឺៈ ការបូមរយករ៉ែៈ គឺជាវិធីទាញយករ៉ែលើផ្ទៃដីដូចជាៈ ខ្សាច់ ក្រួស និងកំណប់រ៉ែផ្សេងទៀតដែលនៅបាតទន្លេ ឬសមុទ្រ ដោយប្រើប្រដាប់ចូកពិសេសម៉្យាង។ ការជីកយករ៉ែៈ មានបួនប្រភេទ ការជីកយកដោយចំហ ការចូកយកដោយផ្ទាល់ ការជីកយករ៉ែផ្តេក និងការជីករយករ៉ែបញ្ឃរ។
vrean.com Latest Questions
ដីកើតឡើងពីប្រភពបីយ៉ាងគឺៈ • ការបំបែកធាតុសិលាមេក្រោមអំពើនៃបំរែបំរួលសិតុណ្ហភាព និងប្រតិកម្មគីមី។ • រូបធាតុដែលនាំមកពីកន្លែងដទែទៀតដោយសារខ្យល់ ទឹកទន្លេ។ • ការរលួយនៃរុក្ខជាតិ (ដីមមោក)។
ក្រោយសង្រ្គាមលោកលើកទី១ រចនាសម្ព័ន្ធគ្រប់គ្រងក្នុងប្រទេសចិន វិបត្តិលើផ្លូវនៃរបបមូលធននិយម គឺបន្ទាប់ពីមានការបង្រួបបង្រួមកងទ័ពភូមិភាគខាងជើងត្រូវបានផ្លាស់ប្តូរដោយប្រព័ន្ធឯកបក្ស “គូមិញតាង”ដែលមានរចនាសម្ព័ន្ធដឹកនាំមានគោលនយោបាយបម្រើផលប្រយោជន៍ពួលមូលធននិយមចិន ការពារសម្បត្តិឯកជនពីសំណាក់ពួកក្រុមមនុស្សអត់ទ្រព្យសម្បត្តិ ដឹកនាំសង្រ្គាមប្រឆាំងនឹងពួកកុំមុយនីស ។
លោកប្រធានាធិបតីរូបណាដែលបានបន្ដតំណែងពីលោក ជ័មី កាទ័រ គឺលោក រ៉ូណាល់ រីហ្គេននៅឆ្នាំ១៩៨១ ។
រដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិកតំណាងដោយផ្កាយហើយមានចំនួនសរុប៥០រដ្ឋ ។
មូលហេតុនៃកំណើតទេសចរណ៍ព្រោះ ៖ • ប្រទេសកម្ពុជាជាប្រទេសមានសន្ដិសុខ សុវត្ដិភាពសង្គម នយោបាយបើកចំហជើងមេឃរបស់រាជរដ្ឋាភិបាល • ទំនាក់ទំនងផ្សព្វផ្សាយវិស័យទេសចរណ៍ទៅក្នុងពីភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ពីភពលោក • អភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័នទេសចរណ៍យ៉ាងប្រណិតមានឋានៈអន្ដរជាតិ។
នៅសាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង ឬ អាឡឺម៉ង់ខាងកើតគេបែងចែកដីដាំ ដំណាំជា ៣ ប្រភេទ ៖ • ដីដែលមានជីជាតិ គេដាំស្រូវសាលី ដំឡូវសម្រាប់យកស្ករ • ដីដែលមានគុណភាពអន់ គេដាំដំឡូងបារាំង • ដីសើមសម្រាប់ចិញ្ចឹមសត្វ កសិកម្ម ដែលមានលក្ខណៈ ប្រពលវប្បកម្មដោយប្រើគីមី ។
កងទ័ពវៀតណាមដែលសេសសល់ត្រូវបានដកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី២៦ តុលា ១៩៨៩។
ក្នុងការគ្រប់គ្រងប្រទេសព្រះហិររក្សាមាធិបតីព្រះអង្គឌួងបានធ្វើកំណែទម្រងសង្គមដូចជា៖ វិស័យរដ្ឋបាល • កែច្បាប់ បន្ធូរបន្ថយវិស័យផ្សេងៗ សេដ្ឋកិច្ច • ជម្រុញការស្ដារហេដ្ឋាហេដ្ឋារចនាសម័្ពន្ធ • កសាងផ្លូវគមនាគមន៍ ទំនប់ កំពង់ផែសមុទ្រនៅកំពត • បោះពុម្ពៈប្រាក់សម្រាប់សម្រួលជីវភាពប្រជាជន • បន្ថយពន្ធដារ…។ នយោបាយ • ដឹកនាំប្រទេសដោយមានប្រជាជនចូលរួមយ៉ាងច្រើន • លើកតម្កើងវប្បធម៌អក្សរសាស្រ្ដជាតិ…។
ការបែកបាក់បន្ទាយលង្វែកផ្តល់ផលវិបាកដូចជា៖ • ប្រទេសធ្លាក់ក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ • ប្រទេសធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅអាស៊ីអាគ្នេយ៍ ( បាត់បង់ឬទ្ធានុភាព ) • កម្ពុជាបាត់បង់កេតនភណ្ឌជាតិ ( ក្បួនខ្នាត ច្បាប់ អ្នកប្រាជ្ញ បណ្ឌិត វប្បធម៌ខ្មែរ… ) • ប្រទេសធ្លាក់ក្នុងភាពអាណាធិបតេយ្យ គ្រោះទុរភិក្សកើតពេញផ្ទៃប្រទេស • បាត់បង់ទឹកដីដូចជា ខេត្តចន្ទបុរី បស្ទឹមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិសាត់ • ប្រជារាស្រ្តបាត់បង់ជំនឿលើព្រះរាជា ( ...