មេទ័ពសូវៀតឈ្មោះដែលបានបញ្ជាឲ្យបិទផ្លូវចេញចូលទៅកាន់អាឡឺម៉ង់ខាងលិច គឺមានឈ្មោះថា សូកូឡូវស្គីនៅឆ្នាំ១៩៤៨ ដោយសារគាត់យល់ឃើញថា ប៊ែរឡាំងស្ថិត នៅអឡឺម៉ង់ខាងកើត ដូចនេះសហភាពសូវៀតត្រូវតែត្រួតត្រារាល់ការចេញ ចូលទៅកាន់ប៊ែកឡាំងខាងលិចហើយច្រកនេះបើកឡើងវិញនៅឆ្នាំ១៩៤៩។
vrean.com Latest Questions
បានជាអង្គភាពព្យាយាមជំរុញទឹកចិត្ត និយោជិតនៅក្នុងអង្គភាពរបស់ខ្លួនព្រោះ ដើម្បីជំរុញនិយោជិតខិតខំធ្វើការ ឪ្យមានប្រសិទ្ធិភាពខ្ពស់ ហើយជំរុញទឹកចិត្តគឺដើម្បីទទួលបាន ៖ • បង្កើតការផលិត • មានការរីករាយក្នុងចូលរួម • ធ្វើឪ្យនិយោជិតមានភក្ដីភាពចំពោះអង្គភាព • មានឆន្ទៈក្នុងការចូលរួមវាយតម្លៃពិសេសៗ • បង្តើនក្រមសីលធម៌ • មានឆន្ទៈក្នុងការឆ្ពោះទៅរកគោលដៅ • មានឆន្ទៈក្នុងការធ្វើការថែមម៉ោង ។
ប្រទេសអង់គ្លេសជាប្រទេសឈ្នះសង្គ្រាមលោកលើកទី២ ព្រោះអង់គ្លេសស្ថិតនៅក្នុងសម្ព័ន្ធមិត្តអាមេរិក បារាំង និងសហភាពសូវៀត ដែលជាប្លុកឈ្នះសង្គ្រាមលោកលើកទី២។
ការបោះឆ្នោតឃុំ សង្កាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានអាណត្តិចំនួន ៤ឆ្នាំ ។ ចំនួននិងសមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់ អាចមាន ៥នាក់ ៧នាក់ និង១១នាក់ ។ ចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ ៖ • មេឃុំ ឬចៅសង្កាត់ • ជំទប់ទី១ ឬហៅថាសង្កាត់រង់ទី១ • ជំទប់ទី២ ឬហៅថាសង្កាត់រង់ទី២ • សមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ ។
ការបង្រួបបង្រួមអាល្លឺម៉ង់ត្រូវបានធ្វើឡើង៣លើកគឺ៖ ១. ការធ្វើឲ្យមានឯកភាពគ្នាក្នុងការប្រើប្រាស់ក្រដាសប្រាក់ ២. សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់បានរួបរួមជាមួយសហព័ន្ធអាល្លឺម៉ង់ដោយរំលាយរដ្ឋទាំង៥ ៣. ការដកទ័ពបរទេសចេញពីទឹកដីអាល្លឺម៉ង់ដើម្បីប្រគល់ឯករាជ្យនិងអធិតេយ្យភាពទឹកដី។
ដែលហៅថា ទសពិធរាជធម៌គឺជា ធម៌ទាំង១០សម្រាប់ព្រះរាជា ឬសម្រាប់អ្នកដឹកនាំ ។
សង្គមវិជ្ជា គឺជាចំណេះដឹងប្រាប់ពីកំណើតជីវភាពរស់នៅកំណើតវប្បធម៏ និងអរិយធម៏របស់មនុស្សក្នុងសង្គម។ ពលរដ្ឋវិជ្ជាប្រាប់ពីការចេះពិនិត្យ ពិចារណាក្នុងសកម្មភាពនៃសង្គមមនុស្សគ្រប់ទិដ្ឋភាព រួមមានៈ ចេះពិនិត្យមើលអំពើ និងសកម្មភាពរបស់មនុស្សដែលធ្វើជាក់ស្តែងក្នុងសង្គមរាល់ថ្ងៃ ដូចជា អំពើជីវភាពរស់នៅរបស់ប្រជាពលដ្ឋរបៀបគ្រប់គ្រងរបស់អាជ្ញាធរពីសេដ្ឋកិច្ចរបស់ប្រទេសខ្លួន អំពើបរិដ្ឋាននៃសង្គម និងនៃមាតុប្រទេសជាដើម។
ក្នុងនាមខ្ញុំជាកូន ត្រូវមានសីលធម៌ចំពោះឪពុកម្តាយដូចតទៅ ៖ • ត្រូវគោរពឪពុកម្តាយ ដែលជាអ្នកមានគុណ • ត្រូវស្តាប់ដំបូន្មានឪពុកម្តាយ ដើរតាមគន្លងធម៌ • ខិតខំសិក្សារៀនសូត្រ និងជួយធ្វើការងារផ្ទះជំនួសដៃជើងឪពុកម្តាយ • ត្រូវថែរក្សាកេរ្តិ៍ឈ្មោះពូជរាង្សវង្សត្រកូល • ត្រូវចេះថែរក្សាកេរមរតក ដែលម្តាយឪពុកបានបន្សល់ទុកឱ្យ • ត្រូវចេះអាណិតអាសូរឪពុកម្តាយ ត្រូវចេះការពារហ៊ានពលីដើម្បីឪពុកម្តាយ • ត្រូវចេះតបស្នងសងគុណចំពោះម្តាយឪពុកពេលលោកចាស់ជរា ។
ប្រទេសកម្ពុជាបានបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តចំនួន ៤ដងរួចមកហើយគឺ នៅឆ្នាំ១៩៩៣ ១៩៩៨ ២០០៣ និងឆ្នាំ ២០០៨ ។ ហើយអាណត្តិទី៥ និងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ដែលមានគណបក្សនយោបាយចំនួន ៤ ចូលរួមក្នុងការប្រកួតប្រជែងយកសម្លេងគាំទ្រគឺ ៖ • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ • គណបក្សហ៊្វុនស៊ីនប៉ិច • គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ • គណបក្សប្រជាជនកម្ពុជា • គណបក្សសង្គ្រោះជាតិ • គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
ចម្រៀងជាតិរបស់ខ្មែរជាស្នាព្រះហស្ថរបស់ សម្ដេចព្រះមហាសុមេធាធីបតី ជូនណាត (ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ) ។ + តាក់តែងនិពន្ធនៅក្នុងសម័យអាណានិគមនិយមបារាំង ថ្ងៃទី២០ កក្កដា ១៩៤១ ។ + មានចំណងជើងថា “ នគររាជ” + បទនេះចែកជា បីវគ្គ ៖ គ្គទី១ រំលឹកដល់ទេវតា សូមជួយថែរក្សាព្រះមហាក្សត្រ វគ្គទី២ រំលឹកសម្បត្តិវប្បធម៌ ...