បានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីនព្រោះ ប្រូតេអ៊ីនជាប៉ូលីមែនៃអាស៊ីតអាមីនេ ហើយតំណលំដាប់នៃការតម្រៀបអាស៊ីតអាមីនេទក្នុងម៉ូលេគុលប្រូតេអ៊ីនធ្វើឱ្យម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាដែលទម្រង់ទាំងនោះជាអ្នកកំនត់នាទីរបស់ប្រូតេអ៊ីន។
vrean.com Latest Questions
កម្លាំងដែលធ្វើអោយមានតុល្យភាពលំនឹងណេប៊ុយឡាមិនអោយធូលីនឹងឧស្ម័នប៉ះទង្គិចគ្នាឬហោះចេញពីគ្នាគឺ កម្លាំងទំនាញ និងសម្ពាធ។
ប្រភពទឹកសាបមាននៅ៖ • ក្រោមដី • នៅលើដីមានៈ ទឹកទន្លេ ស្ទឹង បឹង ជ្រោះ អូរ….។ • ទឹកកកនៅតំបន់ប៉ូលខាងជើងនិងខាងត្បូង ។
នៅលើពិភពលោកមានសាសនាធំៗចំនួន៤គឺ៖ • ព្រះពុទ្ធសាសនា មានកំណើតនៅប្រទេសឥណ្ឌា • ឥស្លាមសាសនា មានកំណើតនៅអារ៉ាប់ • ហិណ្ឌូសាសនា មានកំណើតនៅប្រទេសឥណ្ឌា • គ្រឹស្តសាសនា មានកំណើតនៅស៊ីរី (អ៊ីស្រាអែល)។
សង្គមប្រជាជាតិ គឺជាអង្គការអន្តរជាតិដែលបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី១ ។ ខ្ញុំពេញចិត្តចំពោះការបង្កើតអង្គការអន្តរជាតិនេះ ព្រោះអង្គការនេះបង្កើតឡើងដើម្បីោរក្សាសន្តិភាព ភាពរីកចម្រើនរបស់មនុស្សជាតិលើពិភពលោក ។
កត្តាដែលធ្វើឲ្យនយោបាយរបស់បក្សកុំមុយនីស្ដសូវៀតធ្លាក់ចុះនិងបាត់ជំនឿមាន ៖ • វិបត្តិខាងកសិកម្ម ដោយការប្រើជីគីមីនិងថ្នាំពុលហូសប្រមាណដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍ កសិកម្ម ។ • វិបត្ដិខាងសង្គម ដូចជាការធា្លក់ទឹកចិត្ត ការប្រមឹកស្រាបញ្ហាពុករលួយចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ ការថយចុះអាយុ និងកំណើនអត្រាមរណៈកុមារ ។
លោក ហារូល វិលសុន បានលាលែងពីអំណាចនៅឆ្នាំ១៩៧៦ ហើយត្រូវបានលោក ចេម កាឡាហ្គាន ជាអ្នកឡើងចំនួសវិញ ។
បានជាមានជម្លោះរវាងបារាំងនិងអង់គ្លេសក្នុងការដណ្ដើមកោះមិនគីយេ និង កោះអេគ្រីអូល ព្រោះបារាំងចង់ចាត់ទុកស្ដេចអង់គ្លេសឈ្មោះ វិលៀមជាស្ដេចដែលស្ថិតនៅក្នុងរដ្ឋចំណុះរបស់ខ្លួន ស្ដេចសួយរបស់បារាំង ។ អង់គ្លេសថាស្ដេចរីលៀមបានកាន់កាប់កោះនេះពីឆ្នាំ១០៦៦មកម្ល៉េះ។កោះទាំងពីរនេះស្ថិតនៅចន្លោះប្រទេសបារាំងនិងមិនទាន់បានចែកគ្នាដាច់ ។
ប្រទេសដែលជាដៃគូពាណិជ្ជកម្មជាមួយប្រទេសអង់គ្លេសនៅក្នុងអង្គការ កុំមុនវីល រួមមានប្រទេសអូស្រា្ដលី ណូវ៉ែសេឡង់ កាណាដា ព្រមទាំងប្រទេសនៅអាស៊ីមួយចំនួនដូចជា ហុងកុង ម៉ាឡេស៊ី ស្រីលង្កា និងសិង្ហបុរីជាដើម ។
លោក សាបង់ដែលម៉ាស់ បានដាក់ចេញទិសដៅនយោបាយលើស្ទួយវិស័យនយោបាយទំនើប ដើម្បីប្រកួតប្រជែងជាមួយ ប្រទេសមហាអំណាចមានសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អ៉ីតាលី និងអាឡឺម៉ងខាងលិច ។