សន្និសិទក្រុងយ៉ាល់តា ត្រូវបានបង្កើតឡើងដើម្បី កំណត់វាសនាអាឡឺម៉ង់ក្រោយសង្រ្គាមលោកលើកទី ២ និងផ្តាច់សរសៃរឈាមប្រទេសនេះកុំឪ្យមានឪកាសបង្កសង្រ្គាមលើពិភពលោកសារជាថ្មីទៀត ។ សន្និសិទក្រុងយ៉ាល់តា ធ្វើឡើងដោយប្រទេសអង់គ្លេសសហភាពសូវៀតនិងសហរដ្ឋអាមេរិក ។
vrean.com Latest Questions
ការលំបាកណាស់ នៅពេលដែលការកសាងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមួយគ្មានមូលដ្ឋានសង្គមប្រជាធិបតេយ្យ ដែលប្រជាជនភាគច្រើនជាអនក្ខរជន និងមានសេដ្ឋកិច្ចអន់ថយ ។
លិខិត គឺត្រូវបានប្រើប្រាស់សម្រាប់ជូនព័ត៌មានដល់ជនដែលត្រូវមកបកស្រាយបំភ្លឺឬស្នើសុំការអនុញ្ញាតពីថ្នាក់លើរបស់ខ្លួនឬពីម្ចាស់កាន់កាប់សិទ្ធិនៃលំនៅដ្ឋានណាមួយដែលត្រូវបានស្នើសុំដោយមន្រ្តីនគរបាលយុត្តិធម៌ក្នុងការត្រួតពិនិត្យបទល្មើសឬបញ្ជាក់ពីការពិនិត្យឃើញរបស់អ្នកជំនាញឯកទេសក្នុងការធ្វើកោសវិច័យឬស្ថានភាពសុខភាពជនបដែលត្រវបានឃាត់ខ្លួនដើម្បីបំពេញតម្រូវការខាងឯកសាររបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងការងារកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ។
ដើម្បីអភិរក្សធនធានរ៉ែគឺត្រូវៈ • រកធនធានដទៃទៀតមកជំនួស • កំនែច្នៃជាថ្មី • កាត់បន្ថយការប្រើប្រាស់ និងប្រើប្រាស់ដោយសន្សំសំចៃ។ • ឧទាហរណ៍ៈ គំនររថយន្តចាស់ៗ សំបកកំប៉ុងធ្វើពីលោហៈអាចយកមកកែច្នៃជាថ្មី ជសម្ភារៈប្រើប្រាស់ផ្សេងៗឡើងវិញ។
រ៉ែនិងផូស៊ីលឥន្ទនៈជា៖ • រ៉ែៈ គឺជាអង្គធាតុរឹងអសរីរាង្គកើតឡើងដោយធម្មជាតិក្នុង សំបកផែនដីមានទម្រង់ជាក្រាម ។ • ផូស៊ីលឥន្ធនៈ ការកកើតឡើងពីសំណល់រុក្ខជាតិនិងសត្វ ដែលងាប់រលួយកប់ក្នុងសំបកផែនដីរាប់លានឆ្នាំកន្លងមកហើយនិងមិនកើតឡើងវិញ ។
កត្តាដែលជាប្រភពជំរុញឪ្យមានការកសាងប្រព័ន្ធដឹកនាំពិភពលោកតែមួយ ( សកលភាវូនីយកម្ម ) មានដូចតទៅ ៖ • កម្លាំចលករនៃប្រព័ន្ធសេដ្ឋកិច្ចសកលលោកដែលជំរុញឪ្យកាន់តែលេចឡើងនូវអស្ថិរភាពនិងផលវិបាកចំពោះបញ្ហាផ្ទៃប្រទេស និងទំនាក់ទំនងរវាងប្រទេសលើសកលលោក។ នេះជាសញ្ញាមួយទាមទារឪ្យរិះរកការបង្កើតប្រព័ន្ធថ្មីមួយប្រកបដោយប្រសិទ្ធភាព • កំណើនយ៉ាងខ្លាំងនូវបំណល់ប្ដូរទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនៅលើសកលលោក • ការរីកចម្រើនយ៉ាងខ្លាំងនូវប្រព័ន្ធទំនាកទំនងទូរគមនាគមន៍អន្ដរជាតិ • ការរីកសាយភាពយ៉ាងខ្លាំងនូវបច្ចេកវិទ្យាយោធាទំនើបដែលជានិច្ចកាលបានក្លាយជាឧបករណ៍បយោបាយសកលលោក ។ • បញ្ហារួមជាច្រើនបានកើតឡើងដែលទារទារឪ្យដែលមានការសម្រេចចិត្តដោះស្រាយបញ្ហាទាំងនេះតាមរយៈថ្នាក់ដឹកនាំរដ្ឋាភិបាល អង្គការអន្ដរជាតិ សហគមន៍អន្ដរជាតិជាដើម ។
ដើម្បីបំពេញការរខាត់បង់នៃជញ្ជីងពាណិជ្ជកម្ម សហភាពសូវៀតបានបង្កើន ការនាំចេញនូវឧស្ម័នធម្មជាតិនិងប្រេងកាតដែលមានតម្លៃរហូតដល់១២កោដិដុល្លា អាមេរិកក្នុងមួយឆ្នាំ។
ក្រោយពីបញ្ចប់សង្រ្គាមប្រទេសបារាំងបានបន្សល់ទុកវិនាកម្ម ៖ • ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ….ត្រូវខូចខាតទាំងស្រុង ដោយសារការទម្លាក់គ្រាប់បែក។ • ជិវិតប្រជាជនបារាំងត្រូវបាតបង់៧៥០ ០០០នាក់ • សេដ្ឋកិច្ចត្រូវជួបប្រទះនឹងឧបសគ្គ ពោលគឺការបោះក្រដាសប្រាក់ច្រើនជ្រុលដែល បណ្ដាលប្រាក់ហ្រ្វង់បាត់តម្លៃ នាំមកនូវអតិផរណា ។
ផ្នែកសុខភាពអាឡឺម៉ង់ខាងលិចតាមការជំរឿនឆ្នាំ ១៩៨៦ មានដូចតទៅ ៖ • មនុស្សប្រុសមានអាយុមធ្យម ៧១ ឆ្នាំ ។ • មនុស្សស្រីមានអាយុមធ្យម ៧៧ឆ្នាំ • អត្រាមរណៈរបស់កុមារគឺ ៩ នាក់ក្នុង ១០០០នាក់ • មានគ្រូពេទ្យទូទាំងប្រទេសសរុបចំនួន ១៥៣៨៩៥ នាក់ • គ្រូពេទ្យម្នាក់សម្រាប់ប្រជាជន ៣៧៦ នាក់ • មានទន្ដពេទ្យសរុបចំនួន ៣៤៤១៥នាក់ • មានឪកាថការីសរុបចំនួន ៣០៨៦៥នាក់ និងគិលានុប្បយិកាសរុបចំនួន ...