អ្នករំដោះប្រជាជន និងប្រទេសបារាំងចេញពីអាអាឡឺម៉ង់ គឺលោកឧត្តសេនីយ៍ ដឺហ្គោល ។
vrean.com Latest Questions
ស្ថានភាពកុមារនៅសម័យខ្មែរក្រហម និងសម័យបច្ចុប្បន្នខុសគ្នាដូចជា ៖ ក. សម័យខ្មែរក្រហម • គេបានផ្លាស់ប្តូរលំនៅស្ថាន ធ្វើអោយកុមារព្រាត់ប្រាស់ពីគ្រួសារហើយគេបានបង្ហាត់បង្រៀនកុមារទាំងនោះអោយដើរឈ្លបយកការណ៍ពីម្តាយឪពុករបស់ខ្លួន • គេបង្ខំអោយកុមារធ្វើការយ៉ាងធ្ងន់ធ្ងរ និងធ្វើជាទាហាន ខ. សម័យបច្ចុប្បន្ន • ប្រទេសកម្ពុជាធ្លាក់ក្នុងភាពក្រីក្រដោយសារតែសង្គ្រាមក្នុងស្រុកអូសបន្លាយអស់ជាង ២០ឆ្នាំកន្លងមក • កុមារកំព្រា ស្រីមេម៉ាយកើតច្រើនធ្លាក់ក្នុងភាពក្រីក្រគួរអោយព្រួយបារម្ភ ។ ធ្វើអោយអ្នកទាំងអស់នោះទទួលរងគ្រោះថ្នាក់ដោយសារចង់បានប្រាក់មកចិញ្ចឹមជីវិត បង្ខំអោយពួកគេធ្វើស្រីពេស្យាចារប្រព្រឹត្តអំពើផ្តេសផ្តាសដែលសង្គមស្អប់ខ្ពើម • កុមារមួយចំនួនត្រូវគេបោកបញ្ជោតជួញដូរលក់ • កុមារបោះបង់ការសិក្សា ខ្វះការអប់រំ សេពគ្រឿងញៀន ហើយកែនអោយធ្វើទាហារ កុមារមួយចំនួនទៀតកើតអេដស៍ • សិទ្ធិកុមារត្រូវបានគេរំលោភបំពានដូចជា ...
ក្នុងប្រព័ន្ធដឹកនាំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញថៃ ព្រះមហាក្សត្រមានតួនាទី ដូចជា ៖ • គង់ជាម្លប់សម្រាប់ប្រជានុរាស្រ្ដរបស់ព្រះអង្គ • លើកលែងទោស • រំលាយរដ្ឋសភា • ជាអ្នកសម្របសម្រួល ដើម្បីធានាប្រក្រតីភាពស្ថាប័ន និងសណ្ដាប់ធ្នាក់សង្គម ។
វិបត្ដិអ៊ុលស្ទ័រ ឫអៀកឡង់ខាងជើងបានបញ្ចប់នៅឆ្នាំ១៩៩៨ ដោយសារប្រទេសអង់គ្លេសបានបង្កើតឲ្យមានរដ្ឋាភិបាលមួយ ដែលមានសមាជិកពីរនិកាយរួមគ្នា គឺកាតូលិក និងប្រូតេស្ដង់ ។
ភ្នំពេញទៅព្រៃនគរមានចម្ងាយ ២៤០គ.ម
មនុស្សធ្វើការពេញពេលត្រូវមានប្រាក់កម្រៃគ្រប់គ្រាន់សម្រាប់រស់នៅសមរម្យក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស ។
របបកម្ពុជាប្រជាធិបតេយ្យបានបែងចែក២វណ្ណៈ • ប្រជាជនចាស់ ( មូលដ្ឋាន ) • ប្រជាជនថ្មី ( ១៧ មេសា )។
នយោបាយអព្យាក្រឹតរបស់កម្ពុយជាត្រូវបានកំណត់យកនៅឆ្នាំ១៩៥៤តាមការទាមទាររបស់ប្រទេសចិននិងសហភាពសូរៀតដើម្បីបញ្ជៀសមិនឲ្យសហរដ្ឋអាមេរិចកសាងមូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។