ដែលហៅថា កាមរូបារម្មណ៍ គឺជារូបារម្មណ៍ដែលមាននៅក្នុងអត្ថបទកំណាព្យក្តី ប្រលោមលោកក្តី ឬចម្រៀងក្តីដោយអ្នកនិពន្ធបានប្រើប្រាស់នូវពាក្យពេចន៍ ឃ្លាប្រយោគធ្វើឲ្យអ្នកអាន អ្នកស្តាប់មានអារម្មណ៍ព្រឺព្រួច ស្រើបស្រាលក្នុងផ្លូវកាម តាមការរៀបរាប់របស់អ្នកនិពន្ធ ។
vrean.com Latest Questions
បញ្ហាកំណើនប្រជាជនយ៉ាងឆាប់រហ័ស បានបង្កឪ្យមានវិបត្តិ ស្បៀងអាហារកើតឡើង។ ដូច្នេះដើម្បីកាត់បន្ថយវិបត្តិនេះអ្នកវិទ្យាសាស្រ្ដបានធ្វើដូចតទៅ ៖ • ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនៅលើការរៀបចំដីនិងជម្រើសពូជល្អៗក្នុងវិស័យកសិកម្ម។ • ប្រើប្រាស់ដីឪ្យអស់លទ្ធភាព ក្រោមពាក្យស្លោកថា បដិវត្តន៍បៃតង។ • លើកកម្ពស់វិស័យកសិកម្ម តាមបណ្ដាប្រទេសជាច្រើនលើសកលលោក • បង្កើតប្រព័ន្ធស្រោចស្រពធំៗនៅតាមទីជនបទ • បង្កើតឧបករណ៍នេសាទធំៗ ហើយពង្រីកផលិតផលនេសាទ សមុទ្រដើម្បីជួយផ្គត់ផ្គង់កង្វះខាតម្ហូបអាហារ។
បានជាប្រទេសភាគច្រើននិយមជ្រើសរើសយកការដឹកនាំត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋ ។
កម្ពុជាដែលនាំឪ្យរលាសិរ្ស (៧ មករា ១៩៧៩ ) ទទួលបានជ័យជំនះគឺ ៖ • ចន្ទៈប្រជាជនកម្ពុជាចូលរួមមោះមុត • កងទ័ពបដិវត្តន៍មានសេចក្ដីក្លាហាន • វីរភាពនៃអ្នកដឹកនាំទ័ព • ការគ្រាំទ្រ និងទំនុកបម្រុងពីប្រទេសជិតខាង • ប្រជាជននិងកងទ័ពអស់ជំនឿលើរបបប៉ុលពត ។
ការធ្លាក់ទឹកចិត្ត គឺជាការធ្លាក់ចុះនៃអារម្មណ៍ដែលនាំឲ្យមានភាពក្រៀមក្រំ បាត់បង់ភាពសប្បាយ និងបាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វៅៗនៅជុំវិញខ្លួន។
លោកប្រេស្នែវ បានជួយអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចសហភាពសូវៀតដូចជា ៖ លោកបានខិតខំដោះស្រាយវិបត្តិដែលកើតមាននៅក្នុងសហភាពសូវៀតដោយអនុវត្តផែនការ៥លើកទី១១ ប៉ុន្តែលទ្ធផលសេដ្ឋកិច្ចទទួលបានតិចតួចមិនអស់ពី៣.៥%។ ដើម្បីបំពេញនូវការខាតបង់នៃជញ្ជិងពាណិជ្ជកម្មសូវៀតបានបង្កើតការនាំចេញនូវឧស្ម័នធម្មជាតិនិងប្រេងកាតដែលមានតម្លៃរហូតដល់១២ពាន់លានដុល្លាអាមេរិចក្នុងមួយឆ្នាំ។ ចំណែកឯវិស័យសង្គមវិញលោកបានបន្ធូបន្ថយនូវការបង្រ្កាបខ្លះៗចំពោះអ្នកដែលរិះគន់មកលើអ្នកនយោបាយហើយបាននិរទេសអ្នកដែលរិះគន់ទៅតំបន់ឆ្ងាយដោយមិនចាប់ដាក់គុកដូចរបបស្តាលីននោះទេ។
ភាពខុសគ្នារវាងអព្ភន្តរញ្ញាណនិងវិចារួមមាន៖ ក. អព្ភន្តញ្ញាណ • ជាពុទ្ធិដំបូងបង្អស់របស់មនុស្សជាពុទ្ធិផ្ទាល់និងភ្លាមៗអ • ជាពុទ្ធិពលផ្ទាល់និងភ្លាមៗ • អវិចាភាព • ចាពុទ្ធិបែបសំយោគ • ជាពុទ្ធិគ្មានទំនាក់ទំនងគ្មានលំដាប់លំដោយ • មានលក្ខណះជាប្រធានវិសយ័ភាព។ ខ. វិចារ • ជាពុទ្ធិបន្ទាប់ • ជាពុទ្ធិប្រយោល • ជាពុទ្ធិបែបវិភាគ • ជាពុទ្ធិដែលផ្អែកលើការវិចារណាល្អិតល្អន់ • ជាពុទ្ធិមានទំនាក់ទំនងមានភាពច្បាស់លាស់មានលក្ខណះជាវត្ថុវិស័យភាព។
លក្ខណៈពិសេសទៅដែលនៅអាចអោយគណៈកម្មាធិការបេតិភណ្ឌសម្រេចដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិភ័ណ្ឌពិភពលោកដោយផ្អែកលើលក្ខណៈពិសេស៣ សំខាន់ៗគឺ ៖ • តម្លៃនៃវប្បធម៌ និងប្រវិត្តសាស្រ្ត • តម្លៃនៃសិល្បៈ និងសាប្ថត្យកម្ម • តម្លៃជាសកលរបស់មនុស្សជាតិ។
សិទ្ធិធំៗរបស់កុមារមាន៤គឺ • សិទ្ធិរស់រានមានជីវិត គឺកុមារគ្រប់រូបមានសិទ្ធិទទួលបានចំណីអាហារគ្រប់គ្រាន់ មានជម្រកសមរម្យ ទទួលបានការព្យាបាលនិងថែទាំសុខភាព មានសិទ្ធមានឈ្មោះនិងមាសញ្ជាតិស្រមច្បាប់ ។ • សិទ្ធិក្នុងការអភិវឌ្ឍ គឺកុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ មានសិទ្ធិទទួលព័ត៌មានសមស្រប មានសិទ្ធិលេងកម្សាន្តលំហែ និងមានសិទ្ធិទទួលការថ្នាក់ថ្នមពីឪពុកម្តាយ ។ • សិទ្ធិទទួលការការពារ គឺការពារពីការជួញដូរនិងរំលោភផ្លូវភេទ ការពារពីអំពើហិង្សានានា ការពារពីពលកម្មធ្ងន់ធ្ងរនិងសិទ្ធិការពារពីគ្រឿងញៀន ។ • សិទ្ធិក្នុងការចូលរួម គឺមានសិទ្ធិបញ្ចេញមតិយោបល់ចូលរួមផ្សព្វផ្សាយព័ត៌មាន ចូលរួមនិងបង្កើតក្រុម ឬសមាគមនិងមានសិទ្ធិចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ ។
មុនពេលរដ្ឋប្រហារអ្នកអង្គម្ចាស់ ស៊ីសុវត្ថិសិរីមតៈ និងសហសេវិករបស់ទ្រង់បានធ្វើសកម្មភាព ៖ • បានចាប់ផ្តើមធ្វើការឃុបឃិតធ្វើផែនការក្បត់នឹងសម្ដេច នរោត្តម សីហនុ • ខិតខំរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសដូចជាបិទកាស៊ីណូបង្កើតសេវាសាធារណៈនិងឯកជនវូបនីយកម្មធនាគារជាដើម។