ប្រទេសកម្ពុជាបានធ្វើជាប្រធានអាស៊ាន ឬម្ចាស់ក្នុងកិច្ចប្រជុំកំពូលអាស៊ានបានចំនួន ២ដងរួចហើយគឺ៖ • លើកទី១ នៅឆ្នាំ២០០២ (កិច្ចប្រជុំកំពូលអាស៊ានលើកទី៨) • លើកទី២ នៅឆ្នាំ ២០១២ (កិច្ចប្រជុំកំពូលអាស៊ានលើកទី២១)។
vrean.com Latest Questions
ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យ មានលក្ខណៈពេញលេញ តើត្រូវមានគោលការណ៍ដូចតទៅ៖ • ការចូលរួមពីពលរដ្ឋ • ការស្មើភាព • ការយោគយល់ ការអនុគ្រោះគ្នា • សេរីភាពខាងសារព័ត៌មាន • ការទទួលខុសត្រូវ • តម្លាភាព • ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ • សេរីភាពខាងសេដ្ឋកិច្ច • យន្តការទប់ស្កាត់ការប្រើប្រាស់់អំណោចដោយរំលោភ • មានបក្សច្រើន • មានគណបក្សប្រឆាំង… ។
ប្រទេសអាឡឺម៉ង់និងសហភាពសូវៀតបានចុះសន្ធិសញ្ញាជាមួយគ្នា ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ១៩៣៩ ហើយសន្ធិសញ្ញានេះគីជាសន្ធិសញ្ញាសម្ងាត់ដើម្បីបែងចែកប្រទេសប៉ូឡូញជាពីរ ។
បានជាសហភាពសូវៀតផ្តល់ជំនួយឱ្យអឺរ៉ុបខាងកើតពីព្រោះដើម្បីពង្រឹកមនោគមវិជ្ជាកុំមុយនីស។
គេបានរកឃើញសារធាតុពុលជាង ២០០ មុខ នៅតំបន់ឧស្សាហកម្មស្លដែកចម្រាញ់ប្រេងកាត ផលិតផលគីមី និងរោងចក្រផលិតដី ។
ការបោះឆ្នោត គឺជាពេលដែលអ្នកបោះឆ្នោតចេញទៅបោះឆ្នោតជ្រើសរើសបេក្ខជនឲ្យធ្វើជាតំណាងឬអ្នកដឹកនាំរបស់ខ្លួន។
គោលវិធីសិស្សមជ្ឈមណ្ឌលជា របៀបមួយនៃការបង្រៀន និងរៀនដែលត្រូវផ្ដល់ឱកាសឲ្យសិស្សធ្វើសកម្មភាពដោយផ្ទាល់។ រួមមានៈ • អន្ដរកម្មរវាងគ្រូ និងសិស្ស • អន្ដរកម្មរវាងសិស្ស និងសិស្ស
អាឡឺម៉ង់ខាងលិចនិងខាងកើតប្រកាន់យករបបនយោបាយ៖ • អាឡឺម៉ង់ខាងលិចប្រកាន់យករបបសាធារណរដ្ឋសហព័ន្ធមានរដ្ឋធានីឈ្មោះបោន • អាឡឺម៉ង់ខាងកើតប្រកាន់យករបបប្រជាធិតេយ្យប្រជាមានិតដែលមានេដ្ឋធានីឈ្មោះប៊ែកឡាំង។
ទំនាក់ទំនងរវាងសិទ្ធី សេរីភាព និងច្បាប់ត្រូវមានសិទ្ធិនឹងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ ។ រីឯច្បាប់ជានិយាមជាកាតព្វកិច្ចសំខាន់បំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិ និងសេរីភាពដែលធម្មជាតិ បានសម្អិតសម្អាងឡើងដើម្បីជិវិតរស់នៅក្នុងសង្គម ។ ដូចនេះហើយការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូរឪ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ គឺត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
ឈ្មោះអង្គការអន្តរជាតិ ដែលចំណុះឲ្យក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ឲ្យបានចំនួនពីរ មាន អង្គការសុខភាពពិភពលោក (WHO) : មានទិសដៅជួយអភិវឌ្ឍវិស័យសុខាភិបាលដល់ប្រទេសក្រីក្រទាំងឡាយ ។ អង្គការយូនីសែហ្វ (UNICEF) : ជួយកុមារផ្នែកចំណីអាហា ថ្នាំពេទ្យ ព្រមទាំងឩបករណ៍ផ្សេងៗដែលទាក់ទងដល់ការបណ្តុះបណ្តាលកុមារ ។