vrean.com Latest Questions
មូលហេតុដែលបណ្តាលឲ្យប្រទេសនៅក្រោមអាណានិគមហ៊ានងើបឡើងទាមទារឯករាជ្យមាន ៖ • ការជិះជាន់កេងប្រវ័ញពីពួកអាណានិគម • ចង់បានឯករាជ្យ • ភាពអយុត្តិធម៍ និងការបាត់បង់សិទ្ធិ • មហាអំណាចអាណានិគមចុះខ្សោយ • ការសន្យាពេលក្នុងសង្គ្រាមលោកលើកទី២ • មានការគាំទ្រពីសហភាពសូវៀត • សាមគ្គីជាតិ និងអន្តរជាតិ ។ ក្រុមប្រទេសថ្មីទាំងនោះឈ្មោះ ចលនាមិនចូលបក្សសម្ព័ន្ធ ( អព្យាក្រិត ) ។
ចំពោះបញ្ហាសង្គ្រាមផ្កាយ សហរដ្ឋអាមេរិកមិនទាន់ពង្រាយប្រព័ន្ធការពារនៅទីអវកាសនៅឡើយពីព្រោះ : មកពីបញ្ហាហិរញ្ញវត្ថុ វិបត្តិនៅក្នុងតំបន់រៀងៗខ្លួន និងការជួយដួលរលំយ៉ាងឆាប់រហ័សនៃសហភាពសូវៀត ។
តាមទស្សនៈមួយចំនួនស្តីពីសេរីភាព គេបានបែងចែកសេរីភាពជា ៤ យ៉ាងតាមប្រភេទដូចខាងក្រោម ៖ ក. សេរីភាពធម្មជាតិ គឺ គ្មានការគំរាមកំហែង និងការបង្ខិតបង្ខំពីអ្នកដទៃ។ អាចធ្វើអ្វីៗបានតាមធម្មជាតិ ឬតាមឆន្ទៈរបស់មនុស្សម្នាក់ៗ ។ គ្មានឧបសគ្គមករារាំងមនសិការរបស់គេម្នាក់ៗ និងធ្វើកិច្ចការដោយសេរី ។ ខ. សេរីភាពពលរដ្ឋ ៖ ប្រជាពលរដ្ឋម្នាក់ៗមានសេរីភាពធ្វើអ្វីៗ បានគ្រប់យ៉ាងតាមចិត្តប្រាថ្នារបស់ខ្លួន ដោយច្បាប់អនុញ្ញាត ។ ការអនុវត្តច្បាប់ ត្រូវមានភាពយុត្តិធម៌ ...
ការប្រើប្រាស់ថាមនុស្សដែលបញ្ចេញកាបូនឌីអុកស៊ីតបណ្តាលឲ្យកើតគ្រោះធម្មជាតិដូចជា ៖ ទឹកជំនន់ ភាពរាំងស្ងួត ការឡើងកំដៅផែនដី ការរលាយទឹកកក ការធ្វើឲ្យខូចស្រអូហ្សូន ភ្លៀងអាស៊ីត ។
ទឹកស្អាតទាញមកពីស្ទឹងបឹងបួរ ប៉ុន្តែប្រភពទឹកស្អាតទាំងនោះត្រូវរីងស្ងួតដោយសារ ៖ • ការប្រើប្រាស់ទឹកដោយវិស័យកសិកម្ម • ការខ្វះទឹកភ្លៀង • ផែនដីឡើងកម្តៅ ដែលបណ្តាលឲ្យទន្លេមួយចំនួន ដែលមានប្រភពទឹកកកស្រកដោយសារបាត់បង់ផ្ទាំងទឹកកកនៅតំបន់ខ្ពស់ដូចជា មេគង្គ និងទន្លេក្រហមជាដើម ។