កាមរូបបារម្មណ៍មាន៣ ប្រភេទ រួមមាន៖ ក. កាមរូបបារម្មណ៍ដែលកើតចេញតាមរយៈការប្រើប្រាស់ពាក្យសម្តីពីរោះថ្នាក់ថ្នម ឧទាហរណ៍៖ • អូនសម្លាញ់ • មាសស្នេហ៍ • ម្ចាស់ចិត្ត • ប្រុសបណ្តូលចិត្ត • នួនល្អង • ប្រុសពន្លក • ព្រលឹងថ្លើមថ្លៃ • ឆោមស្នេហ៍ • ពៅព្រលឹង • មាសមេ • ព្រលឹងមាសអើយ • កំពូលជីវិត… ។ ខ. កាមរូបារម្មណ៍ដែលកើតចេញតាមរយៈការរៀបរាប់ពីសកម្មភាពរបស់តួអង្គ ឧទាហរណ៍៖ • រឿងទុំទាវ • រឿងកាកី
vrean.com Latest Questions
ដែលហៅថា វេទនា ឬចេតនារូបារម្មណ៍ គឺជារូបារម្មណ៍ ដែលកើតចេញពីការប្រើប្រាស់នូវពាក្យពេចន៍ ឃ្លា ប្រយោគរៀបរាប់ ដើម្បីធ្វើការបង្ហាញអំពីមនោសញ្ចេតនារំភើបសប្យាយរីករាយ ទុក្ខ សោក កម្សត់ ព្រាត់ប្រាស់ បំណងប្រាថ្នា ភាពអស់សង្ឃឹម ការខកចិត្តអ្វីមួយជាដើម ។
ចេតនារូបារម្មណ៍ក្នុងអត្ថបទអក្សរសិល្ប៍ចែកចេញជា៣ ប្រភេទគឺ៖ • ចេតនា ឬវេទនារូបារម្មណ៍ដែលស្តែងចេញពីមនោសញ្ចេតនាទូទៅ ។ • ចេតនា ឬវេទនារូបារម្មណ៍ដែលស្តែងចេញពីមនោសញ្ចេតនាចំពោះសង្គម។ • ចេតនា ឬវេទនារូបារម្មណ៍ ដែលស្តែងចេញ ពីការមានជំនឿយ៉ាងមុតមំាទៅលើអ្វីមួយ ។
ដែលហៅថាបញ្ញារូបារម្មណ៍ គឺជារូបារម្មណ៍ដែលកើតចេញអំពីការត្រិះរិះពិចារណា សង្កេត វិភាគ ទៅលើបញ្ហាដោយការប្រើបញ្ញានិងស្មារតីភ្ងាក់រឮក ។ ឬជារូបារម្មណ៍ដែលទាក់ទង់យ៉ាងជិតស្និទ្ធជាមួយនឹងប្រធានអារម្មណ៍ ។
អច្ឆរិយៈ គឺសម្តៅទៅលើភាពអស្ចារ្យប្រសើរ ខ្ពង់ខ្ពស់ហួសពីការស្មានដែលមនុស្សធម្មតានៅលើផែនដីពុំអាំចធ្វើទៅបាន ។ ចំណែកឯអច្ឆរិយៈនៅក្នុងកំណាព្យ ឬស្នាដៃអក្សរសិល្ប៍គឺសម្តៅទៅលើភាពអស្ចារ្យ ហួសពីការពិតជាក់ស្តែងដែលមនុស្សពុំដែលធ្លាប់បានជួបប្រទះ ។
គេចែកអច្ឆរិយៈជា៣ ប្រភេទរួមមាន៖ • អច្ឆរិយៈក្នុងតួអង្គ • អច្ឆរយៈក្នុងពេលវេលា • អច្ឆរិយៈក្នុងទីកន្លែង ។
អច្ឆរយៈក្នុងតួអង្គគឺជា ភាពអស្ចារ្យដែលបានបង្កើតតួអង្គ ឲ្យមានលក្ខណៈខ្ពស់អស្ចារ្យខុសប្លែកពីមនុស្សធម្មតា រួមមានទេវៈ អារក្ស អ្នកតា ធម្មជាតិ ព្រលឹងអរូបីយ ជាដើម ។ ឧទាហរណ៍ ៖ • ព្រះរាមលើកធ្នូ… • ដើមឈើចេះនិយាយ… • ផ្ការាំទឹករាំ…. • ក្របីធ្វើសង្គា្រម… • ក្រពើវេទមន្ត… • ហនុមានប្រែដំណែងខ្លួន …។
អច្ឆរិយៈក្នុងពេលវេលា គឹសម្តៅទៅលើការកំណត់រយៈពេលមួយនៃ ដំណើររឿងហេតុណាមួយ ដោយមានលក្ខណៈឃ្លាតគ្នាពីបញ្ហាធម្មតារបស់មនុស្ស ។ ឧទាហរណ៍ ៖ • បិសាចកញ្រ្ជោងអាយុ១០០០ឆ្នាំ…. • ផ្លែអសង្ខ័យដុះបាន១០០០០ឆ្នាំ …. • ហនុមានជាប់ឃ្លាំង៥០០ឆ្នាំ…. • ព្រះលក្ស្មណ៍អត់ផ្ទំ១៤ឆ្នាំ…. ។
អច្ឆរិយៈក្នុងទីកន្លែង គឹជាភាពអស្ចារ្យដែលកើតមានតាមរយៈការបប្រើប្រាស់ទីតាំងក្នុងដំណើររឿងដែលទីកន្លែងទាំងនោះពុំមានឃើញពិតនៅក្នុងសង្គមជាក់ស្តែងនោះឡើយ ។ ឧទាហរណ៍ ៖ នគរពារាណសី ស្ថានត្រៃត្រឹង្សា ឋានភុជង្គនាគ ព្រៃហេមពាន្ត ភ្នំព្រះសុមេរុ ស្ថានព្រះចន្ទ្រ…. ។
ជនទាំងឡាយណាដែលកំពុងប្រកបរបរវិជ្ជាជីវៈជាគ្រូបង្រៀននៅព្រះរាជាណាចក្រកម្ពុជា លើកលែងតែគ្រូបង្រៀនខាងសាសនា បច្ចេកទេសយុទ្ធសាស្រ្តយោធានិងសន្តិសុខ ផ្នែកគ្រប់គ្រងរដ្ឋបាលដែនដី(ឯកលេខនារដ្ឋបាល ឬបែបបទគ្រប់គ្រងអង្គភាព) ផ្នែកភូមិន្ទរដ្ឋបាលនិងផ្នែកវិជ្ជាជីវៈតុលាការ ។